ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​ធុំ​ឈ្ងៀម​! មានអី​ចេញ​ទៅ​ក្រៅ​មើល​ស្លុតចិត្ត​…​ក្បែរ​ហាង​លក់​សាច់​អាំង និង​ស៊ុប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង​ជាប់​ហាង​លក់​សាច់​អាំង និង​ស៊ុប​មួយ​កន្លែង​ត្រូវ​បាន​ឆ្លង​ចរន្ត​ផ្ទុះ​ឆាបឆេះ​រាលដាល​ចេញ​ជា​ផ្កាភ្លើង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ ចំនុច​ប្រអប់​ភ្លើង​លេខ បត​៣០០.៥០១A…

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង​ជាប់​ហាង​លក់​សាច់​អាំង និង​ស៊ុប​មួយ​កន្លែង​ត្រូវ​បាន​ឆ្លង​ចរន្ត​ផ្ទុះ​ឆាបឆេះ​រាលដាល​ចេញ​ជា​ផ្កាភ្លើង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ ចំនុច​ប្រអប់​ភ្លើង​លេខ បត​៣០០.៥០១A ទុល​មុខ​ហាង​លក់​សាច់​អាំង និង​ស៊ុប ABC ផ្លូវ​៩៥ កែង​៣៦០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មានការ​ធំក្លិន​ឈ្ងៀម​ចេញ​មក​ពី​ប្រអប់​ធំ​ចែកចាយ​ចរន្តអគ្គិសនី​ដែល​នៅ​លើ​បង្គោល​ភ្លើង​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ។ បន្ទាប់​មក​ក៏​មានការ​ផ្ទុះ​បែកចេញ​ជា​ផ្កាភ្លើង​នៅ​លើ​បង្គោល​ភ្លើង​លេច​ចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ខ្សែភ្លើង​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​កន្លែង​កើតហេតុ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​ឈប់​ចោមរោម​មើល ។

ភ្លាម​ៗ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​អស់​ជា​ច្រើន​បំពង់ តែ​ភ្លើង​មិន​រលត់​ធ្វើការ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​អោយ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ទឹក​១​គ្រឿង​ទើប​ភ្លើង​រលត់​អស់​ទៅ​វិញ​នៅ​ម៉ោង​៥​និង​២០​នាទី​ថ្ងៃ​ដដែល ដោយ​មិន​មាន​ប៉ះពាល់​ដល់​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​នោះ​ទេ គ្រាន់តែ​រង​ការ​ខូចខាត​ខ្សែភ្លើង​អស់​មួយ​ចំនួន​ធំ​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ជា​ស្ថាពរ​ហើយ​ក៏​ឃើញ​មាន
មន្ត្រី EDC បាន​ចុះ​ទៅ​ជួសជុល​ខ្សែភ្លើង​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ