ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​មុន​គាត់​ពិតជា​កំសត់​មែន តែ​ពេល​នេះ​បាន​គ្រាន់​ជាង​មុន​ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោកយាយ​អាយុ​៦៤​ឆ្នាំ​ដែល​ជា​ស្ត្រី​មេម៉ាយ​មាន​ជីវភាព​ក្រីក្រ​ទ​ទយ​ល​បាន​ផ្ទះ​១​ខ្នង ពី​លោក​ឧត្តមសេនីយទោ​អាត់ ខែ​ម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ ដោយ​ពិនិត្យ​ឃើញ​ពី​ការ​លំបាក​ពី​ជម្រក​ស្នាក់​នៅ​របស់​លោកយាយ​អ៊ុ​ក គឹ​ម​អេ​ង អាយុ​៦៤​ឆ្នាំ…

ខេត្តបន្ទាយមានជ័យ ៖ លោកយាយ​អាយុ​៦៤​ឆ្នាំ​ដែល​ជា​ស្ត្រី​មេម៉ាយ​មាន​ជីវភាព​ក្រីក្រ​ទ​ទយ​ល​បាន​ផ្ទះ​១​ខ្នង ពី​លោក​ឧត្តមសេនីយទោ​អាត់ ខែ​ម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ ដោយ​ពិនិត្យ​ឃើញ​ពី​ការ​លំបាក​ពី​ជម្រក​ស្នាក់​នៅ​របស់​លោកយាយ​អ៊ុ​ក គឹ​ម​អេ​ង អាយុ​៦៤​ឆ្នាំ ជា​ស្ត្រី មេម៉ាយ នៅ​ភូមិ​យាយ​អត ឃុំ​គុត្ត​សត ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក​ឧត្តមសេនីយទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​លោកស្រី​វង្ស ស៊ី​ម បាន​ផ្តល់​ផ្ទះ​១​ខ្នង ទំហំ​៤​ម៉ែត្រ គុណ​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ ជូន​លោកយាយ ដើម្បី​មាន​ជម្រក​ស្នាក់​នៅ​បាន​សមរម្យ ។ នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩​នេះ លោក​វរសេនីយទោ សែ​ស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ កម្លាំង​ប្រជា​ការពារ​ភូមិ សរុប​ចំនួន​២០​នាក់ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ ឃុំ ចុះ​ជួយ​សាងសង់​ផ្ទះ​ជូន​លោកយាយ អ៊ុ​ក គឹ​ម​អេ​ង​នេះ​ផង​ដែរ ។

លោក​វរសេនីយ៍​សែ​ស វិបុល បាន លោកយាយ​អ៊ុ​ក គឹ​ម​អេ​ង គាត់​ជា​ស្ត្រី​មេម៉ាយ មាន​ជីវភាព​ក្រីក្រ មានកូន​ក្នុង​បន្ទុក ចំនួន​៩​នាក់ ស្រី​ចំនួន​៧​នាក់ បាន​រស់នៅ​ក្នុង​ខ្ទម​តូច​ដ៏​សែន​កំសត់ មួយ​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ ជញ្ជាំង​ស្បូវ ។ ដោយ​ពិនិត្យ​ឃើញ​ពី​ការ​លំបាក​ពី​ភាព​រស់នៅ​ដ៏​សែន​កំសត់​នេះ​លោក​ឧត្តម សេនីយ​ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ និង​លោកស្រី​វង្ស ស៊ី​ម បាន​ជួយ​សាងសង់​ផ្ទះ ជូន​លោកយាយ ធ្វើ​ពី​ឈើ ប្រក់​សង្ក​សី ជញ្ជាំង​ស័ង្កសី​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ចំណាយ​ថវិកា​អស់​ចំនួន​១​លាន​៤​សែន​៥​ពាន់​រៀល ។

ជាមួយ​គ្នា​នោះ​ដែរ​លោកយាយ អ៊ុ​ក គឹ​ម​អេ​ង ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក​អធិការ​នគរបាល ស្រុក​អូរ​ជ្រៅ និង​អាជ្ញាធរ​ភូមិ ឃុំ ដែល​បាន​ជួយ​សាងសង់​ផ្ទះ​ជូន​គាត់ ពិសេស គឺ សូម​ថ្លែងអំណរគុណ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​លោកស្រី​វង្ស ស៊ី​ម ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​ផ្ទះ​ជូន​គាត់​ដែល​ពី​មុន​គាត់​រស់នៅ​ក្នុង​ខ្ទម​ស្បូវ​ដ៏​តូច​ច​ង្អែ​ត​ជាមួយ​កូនប្រុស ស្រី ចំនួន​៩​នាក់ ឥឡូវ​បាន​លោក​ឧត្តមសេនីយ៍​ស្នងការ និង​លោកស្រី​បាន​ផ្តល់​ផ្ទះ​ជូន​លោកយាយ គាត់​សប្បាយចិត្ត​យ៉ាង​ក្រៃ​លែង ពេល​នេះ​គាត់​មានផ្ទះ​ស្នាក់​នៅ​សមរម្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ