ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសែភ្នែក​នឹង​តាមដាន​ទស្សនកិច្ច​សម្តេច​តេ​ជោ​នៅ​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​និ​ព​ន្ធ៖ ប្រេ​វី​ន ជាង​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន ទំនាក់ទំនង​រវាងប្រទេស​ទាំង​ពីរ ត្រូវ​បាន​គេ​មើលឃើញ​ថា​ បាន​រីក​ធំធាត់​និង​រឹង​មាំ​ជាង​ពេល​ណា​ៗ​ទាំងអស់​។ សម្តេច​តេ​ជោ​ថ្មី​ៗ​នេះ​ បាន​ក្លាយជា​មេដឹកនាំ​ពិភពលោក​ដំបូង​គេ ​ដែល​ត្រូវ​មេដឹកនាំ​ចិន​អញ្ជើញ​អោយទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន​ នៅ​ដើមឆ្នាំ​២០១៩…

អ្នក​និ​ព​ន្ធ៖ ប្រេ​វី​ន

ជាង​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន ទំនាក់ទំនង​រវាងប្រទេស​ទាំង​ពីរ ត្រូវ​បាន​គេ​មើលឃើញ​ថា​ បាន​រីក​ធំធាត់​និង​រឹង​មាំ​ជាង​ពេល​ណា​ៗ​ទាំងអស់​។

សម្តេច​តេ​ជោ​ថ្មី​ៗ​នេះ​ បាន​ក្លាយជា​មេដឹកនាំ​ពិភពលោក​ដំបូង​គេ ​ដែល​ត្រូវ​មេដឹកនាំ​ចិន​អញ្ជើញ​អោយ
ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន​ នៅ​ដើមឆ្នាំ​២០១៩ ​។ ឥឡូវនេះ ​ជា​លើក​ទី​ពីរ​នៅ​ក្នុង​ឆ្នាំ​តែ​មួយ​ដែល សម្តេចបាន​ទៅ​ដល់ទី​ក្រុង​ប៉េ​កាំ​ង ​នៅ​ថ្ងៃ​ទី​២៥​ មេសា​ ដើម្បី​ចូលរួម​កិច្ចប្រជុំ«វេទិកា​ខ្សែ​ក្រ​វ៉ា​ត់​ និង​ផ្លូវ» មុន​ពេលបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន​។

ទស្សនកិច្ច​ខែ​មេសា​ ឆ្នាំ​២០១៩​នេះ​ បាន​ក្លាយជា​ឱកាស​មាស​មួយទៀត​ សម្រាប់​ពង្រឹង​និង​ធ្វើ​អោយ​លូត​លាស់​ដល់​ទំនាក់ទំនង​ទ្វេរ​ភាគី​រវាង​ប្រទេស​កម្ពុជា​និង​ចិន ខណៈ​ដែល​សម្តេច​នឹង​ជួប​ប្រជុំ​ផង ដែរ​ជាមួយ​មេដឹកនាំ​ចិន ​។

កាលពីដើម​ឆ្នាំ មេដឹកនាំ​ចិនបាន​ធ្វើការ​សន្យា​ផ្តល់​ជំនួយ​ និង​ជំរុញ​វិនិយោគ​ចិន​កាន់តែ​ច្រើ​នៅ​ក្នុងប្រទេស​កម្ពុជា​ ដោយ​ធ្វើ​អោយ​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ រំភើបចិត្ត​និង​ផ្តល់​ការ​សន្យា​នយោបាយ​ដ៏​មុតមាំ​អំពី​ឆ​ន្ទះ​នៃ​ការ​ថែរក្សា​ និង​ការ​ធ្វើ​អោយ​រីក​ចម្រើន​កាន់តែ​ខ្លាំង ​ដល់​ទំនាក់ទំនង​ទ្វេរ​ភាគី​ដែល​គេ​គិត​ថា ​នឹង​បម្រើ​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​ ។

ខណ​:​ដែល​មេដឹកនាំ​ចិន​បាន​សន្យា​ជួយ​បង្កើន​ការ​ទិញ​អង្ករ​ពី​កម្ពុជា​ដល់​៤​សែន​តោន ​និង​សន្យា​ផ្តល់ជំ​នួ​ួ​យ​ឥត​​សំណាង​ប្រមាណ​៦០០​លាន​ដុល្លារ​ដល់​កម្ពុជា​ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​នៅ​ចន្លោះ​ឆ្នាំ​២០១៩ ​ដល់​២០២១ ​នៅ​ក្នុង​ទស្សនកិច្ច​លើក​នោះ គេ​រំពឹង​ថា​ ទស្សនកិច្ច​នៅ​ខែមេសា​នេះ នឹង​នាំ​ប្រយោជន៍ជា​ច្រើន​ដល់​កម្ពុជា ​ដូច​កាលពី​ទស្សនកិច្ច​ផ្លូ​ួ​វ​ការ​របស់​សម្តេច​កាលពី​ខែមករា​ដែរ ​។

ទំនាក់ទំនង​រឹង​មាំ​ខុសធម្មតា​រវាង​កម្ពុជា​និង​ចិន ​បាន​ធ្វើ​អោយ​មានការ​រិះ​​គន់​ថា ​កម្ពុជា​ផ្អៀង​ខ្លាំង​ទៅ​រក​ប្រទេស​ចិន ​ដោយ​ធ្វើ​អោយ​បាត់​តុល្យភាព​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ផ្សេង​ពិសេស​លោក​ខាង​លិច​ដែល​កាន់​ល​ទ្ធិប្រជាធិបតេយ្យ​។ ប៉ុន្តែ​សម្តេច​តេ​ជោ​បាន​ពន្យល់​ជា​ច្រើន​ដងថា ស​ម្តេច​មិន​មាន​ភាព លម្អៀងទេ ​ហើយ​ស្វាគមន៍​គ្រប់​ប្រទេស​ សម្រាប់​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​។ កម្ពុជា​ស្វាគមន៍វិនិ​យោគិនមក​ពី​គ្រប់​ប្រទេស​ ។

ប្រជាជន​កម្ពុជា​ និង​សហគមន៍​អន្តរជាតិ​នឹង​តាមដាន​ដោយ​យកចិត្តទុកដាក់​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នៅ​ប្រទេស​ចិន​លើក​នេះ​។ សម្រាប់​ប្រជាជន​កម្ពុជា ពួក​គេ​ចង់​ដឹង​ថា ​ទស្សនកិច្ច​លើកនេះ​នឹងនាំ​មកនូវ​ផលប្រយោជន៍​សេដ្ឋកិច្ច​ និង​នយោបាយ​កម្រិត​ណា​សម្រាប់​ប្រទេស​កម្ពុជា ខណៈ​​ដែលសហគមន៍ អន្តរ​ជាតិ​ប្រហែលជា​ផ្តោត​ខ្លាំង​ទៅ​លើ​ទំនាក់ទំនង​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ ​។

តែ​ប៉ុន្មាន​ថ្ងៃមុន​ពេល​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​ទៅ​កាន់​ប្រទេស​ចិន​នោះ អា​មេ​រិ​កតាម​រយៈស្ថានទូត​របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុជា​ បាន​ចេញផ្សាយ​សារ​ដ៏​ចាក់​ដោត​មួយ​ ដោយ​លើក​ឡើង​ថា​ ទំនាក់ទំនង​ពាណិជ្ជ​កម្ម​ចិន​ និង​កម្ពុជា​ផ្តល់​ផលប្រយោជន៍​ដល់​ចិន​ច្រើន​ជាង​ ។

ចំណែក​ស្ថានទូត​ចិន​នៅ​ប្រទេស​កម្ពុជា ​បាន​ប្រតិកម្ម​តប​វិញ​ថា អោយ​ប្រជាជន​កម្ពុជា​មានការ​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​អា​មេ​រិ​កបាន​និយាយ​ហើយ​ចិន​ក៏​ចោទសួរ​វិញ​ថា​ តើ​អា​មេ​រិ​កបាន​ធ្វើ​អ្វីខ្លះ​សម្រាប់​កម្ពុជា
ខណៈ​ដែល​ចិន​បាន​បង្ហាញ​ពី​ស​មិ​ទ្ធផល​ជា​ច្រើន ​ដូច​ជា​ស្ពាន​និង​ផ្លូវថ្នល់​ដែល​កើត​ចេញពី​ទំនាក់ទំនង​ល្អ​រវាង​ចិន​និង​កម្ពុជា​ ។

ដូច្នេះ​ នៅ​ពេល​ដែល​សម្តេច​តេ​ជោ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មួយ​ ក្រុម​បំពេញ​ទស្សនកិច្ច​នៅ​ចិន​លើក​នេះ ក្រសែភ្នែក​ជាតិ​និង​អន្តរជាតិ​នឹង​បន្ត​តាមដាន​ដោយ​យកចិត្ត​ទុក​អំពី​ល​ទ្ឋ​ផល​នៃ​ទស្ស​កិច្ច​លើក​នេះ​ ៕

អត្ថបទសរសេរ ដោយ