ប្រតិកម្មលើលោកឧកញ៉ា ជា រិទ្ធី ដែលបញ្ជាឱ្យយកដុំថ្មតម្រៀបលើផ្លូវព្រំដី…
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋមួយគ្រួសារ បានមានប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីលោកឧកញ៉ាជា រិទ្ធី ដែលជាអ្នកជិតខាងគ្នា បានបញ្ជាឱ្យកម្មករនាំគ្នាយកដុំថ្មទៅតម្រៀបនៅលើទ្រូងផ្លូវធ្វើជាព្រំ ព្រមទាំងកាប់មែកឈើ និងធាងត្នោតដាក់ពីលើ ដើម្បីការពារដីរបស់ខ្លួន ដែលជាហេតុអាចបង្កឱ្យកើតមានការគ្រោះថ្នាក់ដល់អ្នកដំណើរ ។

ហេតុការណ៍នេះ បង្កឱ្យមានទំនាស់ពាក្យសម្តគ្នា និងមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ០៨ និង៣០នាទីព្រឹកថ្ងៃទី២៥ មេសា ស្ថិតនៅក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។ ការយកដំថ្មទៅតម្រៀបធ្វើព្រុំដីលើផ្លូវនេះត្រូវបានគេដឹងថា បន្ទាប់ពីអ្នកភូមិមួយគ្រួសារដែលបានទៅកាប់
រានព្រៃដុតស្មៅ នៅក្រៅរបងដីលោកឧកញ៉ា ដើម្បីគ្រោងរៀបចំកម្មវិធីឡើងគេហដ្ឋានថ្មី នៅថ្ងៃទី៦ឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ស្រាប់តែលោកឧកញ៉ាជា រិទ្ធិ ក៏បានបញ្ជាឱ្យកម្មករយកដុំថ្ម មកដាក់ឃាំងការពារព្រុំដីរបស់ខ្លួនតែម្តង ។

តាមលោកឈុន ចណ្ណាក់ ហៅប៉ាក ភេទប្រុស អាយុ៦០ឆ្នាំ ឱ្យដឹងថា ប្រមាណ១សប្តាហ៍មកហើយ ដែលលោក និងក្រុមគ្រួសារបាននាំគ្នាឈូសឆាយស្មៅ និងកាប់ព្រៃ សម្អាតនៅមុខផ្ទះ ទល់មុខដីលោកឧកញ៉ា
ជា រិទ្ធី ដើម្បីដាក់រថយន្តត្រៀមរៀបចំកម្មវិធីឡើងផ្ទះ ។ ដោយសារតែនៅក្រៅរបងនិងគិតថា ជាដីផ្លូវសាធារណៈ លោកពុំបានសុំនោះទេ ស្រាប់តែនៅព្រឹកថ្ងៃទី២៥ មេសា នេះ លោកឧកញ៉ា ជា រិទ្ធី និងកូន ក៏បានមករករឿងចោទថា រានព្រៃរំលោភយកដីរបស់គាត់ និងបានបញ្ជាឱ្យកម្មករនាំគ្នាយកដុំថ្ម មកដាក់តម្រៀប លើទ្រូងផ្លូវប្រមាណ២ ទៅ៣ម៉ែត្រពីបង្គោលភ្លើង ដោយអះអាងថា ដីរបស់ខ្លួនដែលមានព្រំត្រឹមនេះ ។

តាមប្រជាពលរដ្ឋ បានអោយដឹងទៀតថា ដីនោះជាដីផ្លូវ ហើយនៅក្រៅរបងរបស់លោកឧកញ៉ាទៀត បែរជាមកអះអាងថា ជាដីកម្មសិទ្ធិរបស់ខ្លួនទៅវិញ។នៅព្រឹកនោះ អាជ្ញាធរ សង្កាត់ក៍បានចុះទៅកន្លែងកើតហេតុផងដែរ ហើយ នាំគ្នា គ្រវីក្បាលគ្រប់គ្នានូវទង្វើរបស់លោកឧកញ៉ា ជា រិទ្ធី ។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ ២០១៨ នៅក្នុងឱកាស់បើកសម្ពោធវិមានឈ្នះឈ្នះ អាជ្ញាធរសង្កាត់ព្រែកតាសេក ក៏បានយកគ្រឿងចក្រឈូសឆាយផ្លូវ ជង្ហុក ដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរអោយបានស្រួល ស្រាប់តែ លោកឧកញ៉ា ជា រិទ្ធី ក៏បានយកដំថ្មមកតម្រៀបកាពារព្រុំដីរបស់គាត់ដូចគ្នានេះដែរ ។

តាមលោក អឿ ស៊ីផុត ចៅសង្កាត់ព្រែកតាសេកបានឱ្យដឹងថា បញ្ហានេះដោយសាតែលោកឧកញ៉ាជា រិទ្ធី ខឹង លោកឈុន ចណ្ណាក់ ត្រាវព្រៃពុំសុំ ។ លោកចៅសង្កាត់ក៏បានអោយដឹងទៀតថា ផ្លូវនោះត្រូវបានរូបគាត់បានទិញដីនិងចលនាប្រជាពលរដ្ឋនាំគ្នាធ្វើផ្លូវនេះឡើង ។ ចំណែកលោកឧកញ៉ាជា រិទ្ធិ មកនៅក្រោយនោះទេ ។ លោកចៅសង្កាត់ក៏បានអោយនគរបាលចុះទៅណែនាំ អោយយកដុំថ្មចេញពីផ្លូវហើយ ។ បើមិនយកចេញទេមានតែ សាលាខណ្ឌជ្រោយចង្វារប្រើវិធានការណ៍រដ្ឋបាលនោះទេ ។

ទោះបីជាយ៉ាងណា អ្នកយកព័ត៌មានពុំទទួលការបំភ្លឺណាមួយពីលោកឧកញ៉ា ជា រិទ្ធី បានទេម្សិលមិញនេះ។ ប្រសិនបើមានការបំភ្លឺយើងនឹងផ្សាយជូននៅពេលក្រោយ ។





























ចែករំលែកព័តមាននេះ