ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​១​ឆ្នាំ​២ តែ​នេះ​ជិត​១០​ឆ្នាំ​ហើយ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជា​ច្រើ​នាក់​ដែល​រស់នៅ​ក្នុង​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង​បាន​ប្រាប់ កោះសន្តិភាព ថា​គំនរ​លូ​រាប់រយ​លូ​ត្រូវ​បាន​គេ​យក​ទៅ​ទុក​ចោល​នៅ​តាម​ចិញ្ចើមថ្នល់ ខាងកើត​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រៃវែង ក្នុង​ក្រុង​ព្រៃវែង អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ មិនឃើញ​យក​ទៅ​ប្រើ​ការ​អោយ​បានជា​ប្រ​យោ​ជ​ន៌​អ្វី​នោះ​ទេ…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជា​ច្រើ​នាក់​ដែល​រស់នៅ​ក្នុង​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង​បាន​ប្រាប់ កោះសន្តិភាព ថា​គំនរ​លូ​រាប់រយ​លូ​ត្រូវ​បាន​គេ​យក​ទៅ​ទុក​ចោល​នៅ​តាម​ចិញ្ចើមថ្នល់ ខាងកើត​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រៃវែង ក្នុង​ក្រុង​ព្រៃវែង អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ មិនឃើញ​យក​ទៅ​ប្រើ​ការ​អោយ​បានជា​ប្រ​យោ​ជ​ន៌​អ្វី​នោះ​ទេ ។

ពលរដ្ឋ​ទាំងនោះ​បាន​បន្ត​ទៀត​ថា លូ​ទាំង​អស់នោះ​ជា​របស់​លោក នៃ សុផល អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្តព្រៃវែង ដែល​ពី​ដំបូង​គេ​យក​មក​ក្នុង​បំណង​ដាក់​ធ្វើ​ប្រ​ព័ន្ធ​លូ​រំដោះ​ទឹក​ក្នុង​ក្រុង​ព្រៃវែង ប៉ុន្តែ​ដោយ​មាន​បញ្ហា​បច្ចេកទេស គំរោង​ត្រូវ​បាន​ប្រគល់​ទៅ​អោយ​ក្រុមហ៊ុន​ថ្មី គួប​ផ្សំ​លោក នៃ សុផល ជាប់​មាន​ពាក្យបណ្តឹង​និង​ត្រូវ​តុលាការ​ចេញ​ដីការ​អោយ​ចាប់ខ្លួន​ផង​នោះ ទើប​លោក​រត់គេច​ខ្លួន​បាត់ ហើយ​លូ​ទាំងនោះ​ត្រូវ​បាន​ទុក​ចោល​នៅ​លើ​ទីតាំង​នេះ​រហូត​ដល់បច្ចុប្បន្ន ។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​នេះ​គំនរ​លូ​ទាំងនោះ​កំពុង​ចោទ​ជា​បញ្ហា​ខ្លាំង​ណាស់ ដោយ​មាន​ពលរដ្ឋ​ខ្លះ​បាន​យក​សំរាម​មក​បោះចោល​នៅ​ក្បែរលូ​ទាំងនោះ​រៀងរាល់ថ្ងៃ និង​បាន​បង្ក​អោយ​មានការ​ឈ្លោះ​ទាស់ទែង​គ្នា រវាង​ពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីតាំង​នោះ ជាមួយ​នឹង​អ្នក​ដែល​យក​សំរាម​មក​ចោល អ្នក​នៅ​ក្បែ​ខំ​ប្រមូល​ដុត អ្នក​នៅ​ឆ្ងាយ​យក​មក​ចោល​បន្ថែម ។

សំរាម​ទាំងនោះ មិន​ត្រឹមតែ​ធ្វើ​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​នោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជុំវិញ​ទីតាំង​នោះ​ផង​ដែរ ដូច្នេះ​ហើយ​ទើប​ពួក​គាត់​សំណូមពរ សុំ​អោយ​អាជ្ញាធរ​ក្រុង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ផង​។

ជុំវិញ​បញ្ហា​នេះ លោក ម៉​ន នី​បណ្ឌិត អភិបាលក្រុង​ព្រៃវែង បានអោយ​ដឹង​ថា គំនរ​លូ​ទាំងនោះ​ពិតជា​ត្រូវ​បាន​គេ​ទុក​ចោល​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​វា​ក៏​កំពុង​ចោទ​ជា​បញ្ហា​ពិតមែន តាម​ការ​ពិនិត្យ​ជាក់ស្តែង លូ​ទាំងនោះ​នៅ​មានគុណ​ភាព​អាច​យក​ទៅ​ប្រើប្រាស់​បាន ហើយ​រូប​លោក​ក៏​មាន​បំណង​ទាក់ទង​ទៅ​ភាគី​ម្ចាស់​លូ ដើម្បី​សុំ​ទិញ​លូ​ទាំងនោះ​យក​ទៅ​ប្រើប្រាស់ ក្នុង​ការងារ​អភិវឌ្ឍ​ន៌​ក្រុង​ផង​ដែរ ប៉ុន្តែ​មិនដឹង​ថា​ត្រូវ​ទាក់ទង​តាម​ណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ