ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​យំ​មិន​ចេញ​ទេ​! ឆេះ​ហាង​សំអាងការ​«​អប្ប​រា​ភ្នំពេញ​» អស់ទ្រព្យ​សម្បត្តិ​ខ្ទង់​ម៉ឺន​ដុល្លារ(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ នៅផ្ទះ​ជាន់​ទី​១ ជា​កន្លែង​ស្តុក​ទុក​ខោ អាវ និង​គ្រឿង​សំអាងការ​ផ្សេង​ៗ​ជា​ច្រើន​របស់​ហាង​សំអាងការ​យីហោ «​អប្សរា​ភ្នំពេញ​» ដោយ​រង​ការ​ខូ​ត​ខាត​អស់ទាំង​ស្រុង និង​គិត​ជា​ទឹកប្រាក់​អស់​រហូត​ទៅ​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ​ឯ​ណ្ណោះ…

រាជធានី​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ នៅផ្ទះ​ជាន់​ទី​១ ជា​កន្លែង​ស្តុក​ទុក​ខោ អាវ និង​គ្រឿង​សំអាងការ​ផ្សេង​ៗ​ជា​ច្រើន​របស់​ហាង​សំអាងការ​យីហោ «​អប្សរា​ភ្នំពេញ​» ដោយ​រង​ការ​ខូ​ត​ខាត​អស់ទាំង​ស្រុង និង​គិត​ជា​ទឹកប្រាក់​អស់​រហូត​ទៅ​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ​ឯ​ណ្ណោះ ។

ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី ហើយ​ភ្លាម​នោះ​ក៏​មាន​វត្តមាន​របស់​លោក​សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​លោក​ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌ​បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ និង​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​រហូត​ទៅ​ដល់​ចំនួន ៣១​គ្រឿង ចុះ​មក​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។ ករណី​អគ្គិភ័យ​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ជាន់​ទៅ ១ ហាង​សំអាងការ​យីហោ «​អប្សរា​ភ្នំពេញ​» ដែល​មាន​ទីតាំង​ផ្ទះ​លេខ​១០៧ ផ្លូវ​លេខ​៦៣ (​ផ្លូវ​ត្រសក់ផ្អែម​) ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ហាង​សំអាងការ​ដែល​មាន​យីហោ «​អប្សរា​ភ្នំពេញ​» ដែល​កើត​មាន​ករណី​អគ្គិភ័យ​នេះ​ដែរ​មាន​ម្ចាស់​ឈ្មោះ លឹ​ម ស្រេង​សេដ្ឋា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​វេជ្ជបណ្ឌិត​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ មុន​ពេល​កើតហេតុ ខណៈ​ដែល​ស្ត្រី​ជា​ប្រពន្ធ​របស់​លោក​វេជ្ជបណ្ឌិត និង​ក្រុម​បុគ្គលិក​មួយ​ចំនួន​កំពុង​តែ​នាំ​គ្នា​ធ្វើការ​នៅ​ខាងក្នុង​ហាង​នោះ​គេ​ក៏​បានឃើញ​មាន​អណ្តាតភ្លើង​កំពុង​តែ​ឆេះ និង​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ចេញពី​ជាន់​ទី​១ ខាងលើ​មក​ជាន់​ខាងក្រោម និង​ចេញ​ខាងក្រៅ​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​មាន​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ និង មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​នោះ​ចេញពីផ្ទះ​ជាន់​ទី​១ ដែល​ជា​កន្លែង​ស្តុក​ទុក​ខោ អាវ និង គ្រឿងសំអាង​ផ្សេង​ៗ​ជា​ច្រើន​នោះ ។

ស្ត្រី​ជា​ប្រពន្ធ​របស់​លោក​វេជ្ជបណ្ឌិត​ម្ចាស់​ហាង​ក៏​បាន​ទូរស័ព្ទ​ទៅ​រាយការណ៍​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ថា​«​ពេល​នេះ​ភ្លើង​កំពុង​តែ​ឆេះ និង​មាន​ផ្សែងហុយ​ចេញពី​ក្នុង​បន្ទប់​ជាន់​ទី ១ នៅផ្ទះ​របស់​គាត់​» ហើយ​ៗ​ភ្លាម​នោះ​កម្លាំង​របស់​លោក​ក៏​បាន​ចុះ​មក​ដល់​ផ្ទះ​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ។ ដោយ​បានឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​ក្បែរ​ខាង​យ៉ាងច្រើន​កំពុង​តែ​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​ទាញ​ទុយោ​ទឹក​យក​មក​ជួយ​បាញ់​ពន្លត់ តែ​មិន​បាន​ធ្វើ​អោយ​ភ្លើង​រលត់​បាន​នោះ​ទេ និង​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ ។ ដោយ​ភ្លើង​កំពុង​តែ​ឆេះ​ពេញ​អំណាច​កាន់តែ​ខ្លាំង​ឡើង​ៗ​នោះ ក្រោម​ការ​ដឹកនាំ​របស់​លោក​សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌ និង​លោក​វរៈសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ​បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ រួម​ទាំង​រ៉ឺ​ម៉ក​ដឹក​ទឹក​របស់​សាលា​ខណ្ឌ​ជា​ច្រើន​គ្រឿង និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​រាប់​សិប​គ្រឿង​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។

ក្នុង​ករណី​អគ្គិភ័យ​នៅ​ជាន់​ទី​១ នៃ​ហាង​សំអាងការ​យីហោ «​អប្សរា​ភ្នំពេញ​»​នេះ​ដែរ គឺ​មានការ​លំបាក​ក្នុង​ការ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ដល់​កម្លាំង​ប្រជា​ការពារ​ខណ្ឌ និង​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​យ៉ាង​ខ្លាំង​ដោយសារ​តែ​ទ្វារ​ខ្លះ​ត្រូវ​បាន​ម្ចាស់​ចាក់សោរ​ជាប់ និង​ទាល់តែ​វាយ​បំ បែក​កញ្ចក់​ទើប​អាច​ទាញ​ចូល​ទៅ​បាញ់​ទឹក​ពន្លត់​បាន ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឆេះ​នៅ​បន្ទប់​ជាន់​ទី​១ ដែល​ជា​កន្លែង​ទុកដាក់​ខោ អាវ និង​គ្រឿងសមអាង​ផ្សេង​ៗ​ទៀត​របស់​ហាង​សំអាងការ​យីហោ «​អប្សរា​ភ្នំពេញ​» គឺ​កើតឡើង​ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី​ទើប​បង្ករ​ជា​អគ្គិភ័យ​ឆេះ​បែប​នេះនោះ ។ ក្នុង​ករណី​អគ្គិភ័យ​ឆាបឆេះ​នៅ​ជាន់​ទី​១ ក្នុង​ហាង​សំអាង​យីហោ «​អប្សរា​ភ្នំពេញ​» នេះ​ដែរ​បាន​ឆេះ​បំផ្លាញ​អស់​ខោ អាវ និង​គ្រឿងសំអាង​ដែល​មាននៅ​ខាងក្នុង​នោះ​អស់ទាំង​ស្រុង​ដែល​គិត​ជា​ទឹកប្រាក់​ដែល​រង​ការ​ខូចខាត គឺ​ងាយ​អស់​ឈាន​ទៅ​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណ្ណ និង​មិន​បង្ក​អោយ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ។

ដោយ​កម្លាំង​មាន​សម្ថ​កិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៣១​គ្រឿង ក្នុង​នោះ​រួម​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​ចំនួន​២០​គ្រឿង ក្រសួងមហាផ្ទៃ​ចំនួន​៣​គ្រឿង P-M ក្រុង​ចំនួន​២​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ទីក្រុង​កោះ​ពេជ្រ​ចំនួន​៣​គ្រឿង និង​ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន​៣​គ្រឿង និង​ធ្វើការ​ពន្លត់​អស់​រយៈពេល​ជិត​២​ម៉ោង ធ្វើ​ធ្វើការ​ពន្លត់​បាន​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ