ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយប៉ប្រិចភ្នែក​ប្រជាពលរដ្ឋ​ផ្អើល​ឆោឡោ​ឈុ​ល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​ប្រអប់​ភ្លើង​ធំ​នៅ​បង្គោល​ភ្លើង ដោយ​សារ​តែ​ឆ្លង​ចរន្តអគ្គិសនី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​បង្គោល​ប្រអប់​ធំ​ខាង​មុខ​ខ្លោងទ្វារ​ចក្រ​ចូល​បុរី​ពិភព​ថ្មី តាម​បណ្ដោយ​ផ្លូវ​ឧក​ញ្ញ៉ា…

រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​ប្រអប់​ភ្លើង​ធំ​នៅ​បង្គោល​ភ្លើង ដោយ​សារ​តែ​ឆ្លង​ចរន្តអគ្គិសនី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​បង្គោល​ប្រអប់​ធំ​ខាង​មុខ​ខ្លោងទ្វារ​ចក្រ​ចូល​បុរី​ពិភព​ថ្មី តាម​បណ្ដោយ​ផ្លូវ​ឧក​ញ្ញ៉ា ម៉ុង រិ​ទ្ធី ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មានការ​ធំក្លិន​ឈ្ងៀម​ចេញ​មក​ពី​ប្រអប់​ធំ​ចែកចាយ​ចរន្តអគ្គិសនី​ដែល​នៅ​លើ​បង្គោល​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ។ បន្ទាប់​មក​ក៏​មានការ​ផ្ទុះ​បែកចេញ​ជា​ផ្កាភ្លើង ចេញ​មក​ពី​ប្រអប់​ធំ​ដែល​នៅ​លើ​បង្គោល​ភ្លើង​កើតហេតុ​ខាងលើ ។

រួច​ក៏​បាន​លេច​ចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ខ្សែភ្លើង​យ៉ាង​សន្ធោសន្ធៅ​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​កន្លែង​កើតហេតុ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ ឈប់​ចោមរោម​មើល ។ ភ្លាម​ៗ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​បាន​ធ្វើការ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់អគ្គីភ័យ​អោយ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​។

ក្រោយមក​អណ្ដាតភ្លើង​ក៏​បាន​ឆាបឆេះ​រាលដាល​ដល់​ប្រអប់​កុង​ទ័​រ និង​ខ្សែភ្លើង​រួម​ទាំង​ខ្សែអ៊ី​ន​ធើ​ណេ​ត​ជា​ច្រើន​សរសៃ​ដែល​នៅ​លើ​បង្គោល​កាន់តែ​ខ្លាំង​ឡើង​ៗ បណ្តាល​ឲ្យ​ដាច់​ធ្លាក់​រាយ​ប៉ាយ​ចុះ​មក​ខាងក្រោម ។ ខណៈ​ពេល​នោះ​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់អគ្គី​ភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​មួយ​គ្រឿង បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​ធ្វើការ​បាញ់​ទឹក​ពន្លត់​អណ្តាតភ្លើង អស់​ទឹក​ប្រមាណ​កន្លះ​រថយន្ត ទើប​ទៅ​វិញ​ជា​ស្ថាពរ​ដោយ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ