ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំរុញ​ឱ្យ​លើកកម្ពស់​សីលធម៌​សង្គម, តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​លើកកម្ពស់​សីលធម៌សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ និង​ការ​លុប​បំបាត់​នូវ​ភាព​អសកម្ម​ទាំងឡាយ​ក្នុង​សង្គម គឺជា​ការងារ​អប់រំ​សង្គម​ដែល​មាន​ភាព​លំបាក​ស្មុគស្មាញ ហើយ​ការងារ​នេះ​មិន​អាច​អនុវត្ត​ដោយ​ក្រសួង​ឬ​ស្ថាប័ន​ណាមួយ​ដោយឡែក​បាន​ទេ ។ មាន​ន័យ​ថា…

រាជធានី​ភ្នំពេញ ៖ ការ​លើកកម្ពស់​សីលធម៌សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ និង​ការ​លុប​បំបាត់​នូវ​ភាព​អសកម្ម​ទាំងឡាយ​ក្នុង​សង្គម គឺជា​ការងារ​អប់រំ​សង្គម​ដែល​មាន​ភាព​លំបាក​ស្មុគស្មាញ ហើយ​ការងារ​នេះ​មិន​អាច​អនុវត្ត​ដោយ​ក្រសួង​ឬ​ស្ថាប័ន​ណាមួយ​ដោយឡែក​បាន​ទេ ។ មាន​ន័យ​ថា យើង​ត្រូវការ​ឱ្យ​មានការ​ចូលរួម​ដោះស្រាយ​ទាំងអស់​គ្នា ទាំង​ស្ថាប័ន​នីតិ​ប្ប​ញ្ញ​តិ្ត នីតិប្រតិបត្តិ តុលាការ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ី​វិល ផ្នែក​ឯកជន ក៏​ដូច​ជា​ប្រជាជន​គ្រប់​រូប ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត អុ​ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ ឆ្នាំ​២០១៧-២០១៨ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៩- ២០២០ កាលពី​ថ្ងៃ​ទី​២៤ ខែមេសា នៅ​សណ្ឋាគារ​ភ្នំពេញ ។

លោក​ជំទាវ​រដ្ឋមន្ត្រី​ថ្លែង​ទៀត​ថា មាន​ន័យ​ថា យើង​ត្រូវការ​ឱ្យ​មានការ​ចូលរួម​ដោះស្រាយ​ទាំងអស់​គ្នា ទាំង​ស្ថាប័ន​នីតិ​ប្ប​ញ្ញ​តិ្ត នីតិ​ប្រ​តិប​ត្តិ តុលាការ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ី​វិល ផ្នែក​ឯកជន ក៏​ដូច​ជា​ប្រជាជន​គ្រប់​រូប ។ ជាមួយ​នេះ​ដែរ ការងារ​សីលធម៌​សង្គម​គឺជា​ការងារ​ដែលពាក់ព័ន្ធ​ដល់​ការ​ផ្លាស់​ប្តូរ​អាកប្បកិរិយា ក៏​ដូច​ជា​ផ្នត់គំនិត​របស់​ប្រជាជន និង​ជា​ការងារ​មួយ​ដែល​មិន​អាច​ធ្វើ​ដោយ​តក់ក្រហល់ ហើយ​សម្រេច​បាន​ជោគជ័យ​នៅ​ក្នុង​រយៈពេល​ខ្លី​បាន​ឡើយ ។

ការងារ​នេះ​ទាមទារ​នូវ​ពេលវេលា គួប​ផ្សំ​នឹង​ទស្សនៈ​រួម​របស់​សង្គម ព្រមទាំង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពី​គ្រប់​មជ្ឈដ្ឋាន​នៅ​គ្រប់​កម្រិត ដោយ​បន្ត​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ ដែល​ជា​កត្តា​រួម ចំណែក​ធ្វើ​ឱ្យ​មាន​សមធម៌ បរិ​យា​ប័ន្ន សុខុមាលភាព​គ្រួសារ និង​សង្គម ។

ការ​មក​ដល់​នូវ​សកល ភាវូប នីយកម្ម ក៏​បាន​នាំ​មក​ឱ្យ​ប្រទេស​ជាតិ​នូវ​ការ​រីក​ចម្រើន និង​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត ដែល​រួម​មាន​ជា​អាទិ៍ ការ​ប្រកួតប្រជែង​រក​ការងារ​ធ្វើ ការ​ឈ្លក់​វង្វេង​នឹង​គ្រឿងញៀន ជាតិ​ស្រវឹង ភាព​ជា​មនុស្ស​ទំនើ​ង ការ​ផ្សព្វផ្សាយ​រូបភាព​អាសអាភាស​តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រ​និក ដែល​បង្ក​ឡើង​នូវ​ការរំលោភ​បំពាន ការ​កេងប្រវ័ញ្ច​គ្រប់​ប្រភេទ អំពើហិង្សា ការ​ជួញដូរ​មនុស្ស ការ​ប្រព្រឹត្ត​អំពើ អនាចារ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព អាយជីវិត សណ្តាប់ធ្នាប់​សង្គម និង​ដាក់​សម្ពាធ​យ៉ាង​ធ្ងន់ដល់​គ្រួសារសហគមន៍ និង​សង្គម​ជាតិ ។

លោក​ជំទាវ​រដ្ឋមន្ត្រី អុ​ឹ​ង ក​ន្ថា​ផា​វី បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ទិដ្ឋភាព​ទូទៅ ទាំង​ន​យោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច ប្រជាធិបតេយ្យ សិ​ទិ្ធ​សេរីភាព និង​នីតិរដ្ឋ កំពុង​មានកា​រវិ​វត្ត​ប្រកបដោយ​ភាព​វិជ្ជមាន ធ្វើ​ឱ្យ​សាធារណ​មតិ​ជាតិ​និង​អន្តរជាតិ​វាយតម្លៃ​ថា កម្ពុជា​កំពុង​មានការ​ផ្លាស់​ប្តូរ​យ៉ាងល្អ​ប្រសើរ រួម​ទាំង​ការ​គោរព​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្សជាតិ ។ ជា​ពិសេស លើ​ការ​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ ដែល​ជា​កត្តា​រក្សា​បាន​នូវ​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និង​អរិយធម៌​ដ៏​ល្អ​ប្រពៃ​របស់​ប្រជាជន​ខ្មែរ​ទៅ​ថ្ងៃ​អនាគត ។

ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​ទី​១​របស់​រាជរ​ដ្ឋា​ភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ។ ការ​ជួបជុំ​នា​ពេល​នេះ គឺជា​ឱកាស​សម្រាប់​យើង​ទាំងអស់​គ្នា ក្នុង​ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​សមិទ្ធផល​នានា​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៧ -២០១៨​កន្លង​មក និង​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​លើ​ចំណុច​ខ្វះខាត ព្រមទាំង​បញ្ហា​ប្រឈម​ដែល​នៅ​សេស សល់ ដើម្បី​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​វិធានការ​ថ្មី​ៗ​ដ៏​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត សំដៅ​ជំរុញ​ការ​អនុវត្ត​ផែនការ​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​ប្រកបដោយ​ជោគជ័យ ។

តាង​នាម​ឱ្យ​បងប្អូន​ស្ត្រី​ខ្មែរ លោក​ជំទាវ​សូមសម្តែង​នូវ​ការ​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅជូន​ចំពោះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​ប្រធាន​កិត្តិយស ដែល​បាន​បង្ក​លក្ខណៈ​ឱ្យ​ប្រជាជន​រស់នៅក្នុង​សង្គម​ជាតិ​មួយ​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ ។

ជា​សក្ខីភាព បងប្អូន​ស្ត្រី​និង​ប្រជាជន​កម្ពុជា បាន​បង្ហាញ​នូវ​ឆន្ទៈ​គាំទ្រ និង​បន្ត​បោះ​ឆ្នោត​ជូន​សម្តេច​តេ​ជោ ដើម្បី​បន្ត​ដឹកនាំ​នាវា​កម្ពុជា និង​ធានា​បាន​សុខ​សន្តិភាព ស្ថិរភាព ធ្វើ​ឱ្យ​ប្រជាជន​គ្រប់​រូប​បាន​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ និង​បន្ត​អភិវឌ្ឍន៍​ជីវភាព​រស់នៅ​របស់​ប្រជា​ជន ប្រកបដោយ​ភាព​រីក​ចម្រើន​ជឿនលឿនតទៅ​មុខ ៕

អត្ថបទសរសេរ ដោយ