ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្ធោសន្ធៅ​ពេក​ទៅ​! បាន​ត្រឹមតែ​នាំ​គ្នា​ឈរ​មើល​អណ្តាតភ្លើង​ទាំង​អារម្មណ៍​ភ័យ​ខ្លាច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ប្រអប់​កុង​ទ័​រ​នៅ​លើ​បង្គោល​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាង​មុខ​ខ្លោងទ្វារ វត្ត​ញាណ​រង្សី តាម​បណ្ដោយ​ផ្លូវ​៣៥៥…

រាជធានី​ភ្នំពេញ ៖ ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ប្រអប់​កុង​ទ័​រ​នៅ​លើ​បង្គោល​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាង​មុខ​ខ្លោងទ្វារ វត្ត​ញាណ​រង្សី តាម​បណ្ដោយ​ផ្លូវ​៣៥៥ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​មាន​ធំក្លិន​ឈ្ងៀម​ចេញ​មក​ពី​បង្គោល​ភ្លើង​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ។ បន្ទាប់​មក​ក៏​មានការ​ផ្ទុះ​បែកចេញ​ជា​ផ្កាភ្លើង​ចេញ​មក​ពី​ប្រអប់​កុង​ទ័​រ​ភ្លើង​នៅ​លើ​បង្គោល​ភ្លើង​លេច​ចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ប្រអប់​កុង​ទ័​រ​ភ្លើង​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​កន្លែង​កើតហេតុ ។ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចេញ​មក​ពី​ផ្ទះ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​មក​ធ្វើការ​អន្តរាគមន៍ ។

មួយ​ស្ទុះ​មក​ក្រោយមក​អណ្ដាតភ្លើង​ក៏​បាន​ឆេះ​រាលដាល​ដល់​ខ្សែភ្លើង និង​ខ្សែកាប​អ៊ី​ន​ធើ​ណេ​ត​កាន់តែ​ខ្លាំង​ឡើង​ៗ ប៉ុន្តែ​មិនឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ជួយ​ចុះ​មក​អន្តរាគមន៍​ឲ្យ​បាន​ឆាប់រហ័ស​នោះ​ទេ ។ ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​អណ្ដាតភ្លើង​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​របស់​ពួក​គេ​ជា បន្ត​ទៀត​ទើប​ប្រញាប់ប្រញាល់​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​៤​ទៅ​៥​បំពង់​យក​ទៅ​បាញ់​ពន្លត់​អណ្តាតភ្លើង​តែ​មិន​រលត់​នោះ​ទេ ប្រជាពលរដ្ឋ​ក៏​មិន​អាច​បាញ់​ទឹក​ពន្លត់ភ្លើង​បាន​ដែរ ព្រោះតែ​បង្គោល​ភ្លើង​កើតហេតុ​នៅ​មាន​ចរន្តអគ្គិសនី​នៅឡើយ ។

ដោយ​គ្មាន​សមត្ថភាព​ក្នុង​ការ​ពន្លត់​អណ្ដាតភ្លើង​ខាងលើ​ប្រជាពលរដ្ឋ​ក៏​បាន​ត្រឹម​នាំ​គ្នា​ឈរ​មើល​អណ្តាតភ្លើង​ទាំង​អារម្មណ៍​ភ័យ​ខ្លាច និង​រង់ចាំ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើការ​ទាក់ទង​ឲ្យ​ខាង​ជំនាញ​អគ្គិសនី​ធ្វើការ​ផ្តាច់​ចរន្ត​ទើប​អាច​បាញ់​ទឹក​ពន្លត់​បាន ។ មួយ​ស្ទុះ​ធំ​ក្រោយមក​ខណៈ​ពេល​ដែល​អណ្ដាតភ្លើង​បាន​ចុះ​អន់​ថយ​ទើប​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ និង​ធ្វើការ​ទាក់ទង​ឲ្យ​ជំនាញ​អគ្គិសនី​ធ្វើការ​ត​ចរន្ត រួម​ទាំង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ជា​បន្ត​ទៀត ។ បន្ទាប់​មក​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រ​ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​មួយ​គ្រឿង​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​បាញ់​ទឹក​ពន្លត់​តែ​បន្តិច​ក៏​រលត់​ទៅ​វិញ​ជា​ស្ថាពរ ។

ចំពោះ​ការ​ឆេះ​ខូចខាត​មិន​បាន​បង្ក​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​ឆេះ​ខូចខាត​តែ​ប្រអប់​កុង​ទ័​រ​នៅ​លើ​បង្គោល និង​ខ្សែភ្លើង​រួម​ទាំង​ខ្សែ​អ៊ី​ន​ធើ​ណេ​ត​បាន​បណ្ដាល​ឲ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ខាងលើ​ដាច់​ចរន្ត​អគ្គិ​ស និង​ងងឹត​សូន្យឈឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ