ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​នាង​អី​ៗ​ក្នុង​បន្ទប់​ផ្ទះសំណាក់​បាន​១​ដង​ស្រាប់តែ​បាត់​មាត់​ឈឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​គ្រូបង្រៀន​ភាសា​កូរ៉េ​ម្នាក់​បាន​បើករថយន្ត​ពី​ខេត្តពោធិ៍សាត់​ណាត់ជួប​ស្រី​ស្នេហ៍​ទៅ​រួមរ័ក​ក្នុងផ្ទះ​សំណាក់​នៅ​ភ្នំពេញ​សង្ស័យ​តណ្ហា​ឡើង​ពុះកញ្ជ្រោល​ខ្លាំង​ពេក​បណ្តាល​អោយ​បុរស​រូប​នោះ​បាន​ដាច់ខ្យល់​ស្លាប់​លើ​បង្គង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​ម្កុដ​មាស​» ផ្លូវ​បេតុង​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​១…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​គ្រូបង្រៀន​ភាសា​កូរ៉េ​ម្នាក់​បាន​បើករថយន្ត​ពី​ខេត្តពោធិ៍សាត់​ណាត់ជួប​ស្រី​ស្នេហ៍​ទៅ​រួមរ័ក​ក្នុងផ្ទះ​សំណាក់​នៅ​ភ្នំពេញ​សង្ស័យ​តណ្ហា​ឡើង​ពុះកញ្ជ្រោល​ខ្លាំង​ពេក​បណ្តាល​អោយ​បុរស​រូប​នោះ​បាន​ដាច់ខ្យល់​ស្លាប់​លើ​បង្គង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​ម្កុដ​មាស​» ផ្លូវ​បេតុង​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

បុរស​ដែល​ស្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​មានឈ្មោះ អឿ​ន ប៊ុ​ន​ធឿ​ម អាយុ​៣៨​ឆ្នាំ មុខរបរ​គ្រូបង្រៀន​​​​ភាសា​កូរ៉េ មានស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់ ជិះ​រថយន្ត​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ផ្លា​ក​លេខ ពោធិ៍សាត់ 2B-1583 ។ ចំណែក​ស្ត្រី​ជា​សង្សារ​មានឈ្មោះ វ​.​ភ​.​ណ អាយុ​៣០​ឆ្នាំ មុខរបរ​លក់​គ្រឿងក្រអូប ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ មានស្រុក​កំណើត​ជាមួយនឹង​បុរស​ជា​សង្សារ ។

តាម​សម្តី​ស្ត្រី​ជា​សង្សារ​បានអោយ​ដឹង​ថា រូប​នាង និង​ជន​រង​គ្រោះ​មាន​ទំនាក់ទំនង​គ្នា​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​កាលពី​បុរស​ខាងលើ​ធ្វើ​ជា​គ្រូបង្រៀន​ហើយ​រូបគេ​ជា​កូនសិស្ស​ទោះបី​ដឹង​ថា បុរស​ខាងលើ​មាន​ប្រពន្ធ​កូន​១​រួច​មក​ហើយ​ក្តី ចំណែក​រូប​នាង​ក៏​មាន​ប្តី​ដែរ ។

នៅ​ថ្ងៃ​កើតហេតុ​បុរស​ជា​សង្សារ​(​ជន​រង​គ្រោះ​)​បាន​ឡើង​ពី​ខេត្តពោធិ៍សាត់​មក​ណាត់ជួប​គ្នា​នៅ​ភ្នំពេញ​ម៉ោង​៩​យប់​ជួប​គ្នា​នៅផ្ទះ​សំណាក់​ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល ខណ្ឌដូនពេញ តែ​មក​ដល់​ផ្ទះសំណាក់​នៅ​ខណ្ឌដូនពេញ​អត់​មាន​បន្ទប់​ភ្ញៀវ​ពេញ​អស់ហើយ​ទើប​ពួក​នាង​ក៏​បាន​នាំ​គ្នា​ទៅ​ជួល​ផ្ទះសំណាក់​ខាងលើ​ដេក ហើយ​មុន​នឹង​ដេក​បុរស​ជា​សង្សារ​បាន​ផឹកស្រា​បៀរ​ជាមួយ​មិត្តភក្តិ​ផ្សេង​ទៀត​អស់​ចំនួន​២​កំប៉ុង ហើយ​រូប​នាង​ក៏​បាន​រួមរ័ក​បាន​មួយ​ដង​ក៏​ដេក​លក់​អស់​ទៅ ។

ប្រភព​បន្ត​ទៀត​ថា លុះ​មក​ដល់​ម៉ោង​កើតហេតុ​គឺ​ម៉ោង​២​រំលង​អធ្រាត្រ​រូប​នាង​ក៏​ស្រាប់តែ​ឮ​បុរស​ជា​សង្សារ​មាន​អាការ​ដកដង្ហើម​ឮ​ៗ​ដូច​មនុស្ស​ឡើង​ស្លេះ​ខុស​ប្រក្រតី​ទើប​ហៅ និង​យកដៃ​រឹត​ទ្រូង​តែ​បុរស​ជា​សង្សារ​បាត់​មាត់​បាត់​.​ក ហើយ​ពេល​នោះ​ដែរ​រូប​នាង​បាន​ចុះ​មក​ហៅ​ម្ចាស់ផ្ទះ​សំណាក់​អោយ​ជួយ តែ​ពេល​ម្ចាស់ផ្ទះ​សំណាក់​បាន​បី​បុរស​ជា​សង្សារ​ចុះ​មក​ដាក់​កង់​បី​ដើម្បី​យក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែ​ពេល​មក​ដល់​ម្ចាស់​កង់​បី​ថា បុរស​ជា​សង្សារ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ក្នុង​ហេតុការណ៍​នេះ​ដែរ​បន្តិច​ក្រោយមក​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ព្រមទាំង​ទំនាក់ទំនង​ហៅ​ជំនាញ​ក្រុង​ដើម្បី​អោយ​ចុះ​ទៅ​ពិនិត្យ​សព​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ