ចាប់នាងតូច២ដង បាន១ដង ម្តាយដឹងធ្លាយរឿង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បែកគំនិតចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំ២ដង តែបានសម្រេចតែម្តង ក្រោយមកត្រូវម្តាយក្មេងស្រីដឹងដាក់ពាក្យបណ្តឹងប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្រះចកឱ្យធ្វើការឃាត់ខ្លួនយកទៅសួរនាំ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង7និង50នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ75 នៅចំណុចផ្ទះលេខ៤៧អឺ០ហ្សិត ស្ថិតក្នុងភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យមានឈ្មោះ ថន វិចិត្រ ហៅចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ទាអាំង ស្នាក់នៅបន្ទប់ជួល ផ្ទះលេខ47អឺ០ហ្សិត ស្ថិតក្នុងភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ ចំណែកក្មេងស្រីអាយុ១១ឆ្នាំ។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ស្រះចកបានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះជារៀងរាល់ថ្ងៃតែងតែជួយលក់នំប៉ាវម្តាយ ហើយក្មេងស្រីរងគ្រោះនិងម្តាយក្មេងស្រីរងគ្រោះ គឺលក់នៅជិតគ្នាជាមួយជនល្មើសនៅម្តុំទួលសង្កែ ។ ខណៈពេលដែលកើតហេតុ គឺថ្ងៃទី១២ មេសា នៅវេលាម៉ោង៩យប់ ជនសង្ស័យបានដឹកក្មេងស្រីរងគ្រោះដើរលេង រួចក៏ជិះទៅបន្ទប់ជួលខ្លួន ស្រាប់តែចាប់ក្មេងស្រីរងគ្រោះដោះអាវខោចេញតែម្តង ប៉ុន្តែក្មេងស្រីរងគ្រោះមិនព្រមក៏ស្រែក ហើយយកខោអាវមកស្លៀកវិញ ។

ប្រភពដដែលបន្តទៀតថា លុះដល់ថ្ងៃទី២១ មេសា ជនសង្ស័យបានដឹកក្មេងស្រីរងគ្រោះទៅបន្ទប់ខ្លួនម្តងទៀត រួចធ្វើសកម្មភាពចាប់រំលោភបានសម្រេចមួយដង ចំណែកឯម្តាយក្មេងស្រីរងគ្រោះគាត់ដឹងរឿង ក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចកតែម្តង ។

ក្រោយមកលោកមេប៉ុស្តិ៍កាន់ វណ្ណៈ គាត់ទទួលពាក្យបណ្តឹង រួចហើយលោកវរសេនីយ៍ ឯក ទៀង ច័ន្ទសារ អធិនគរបាលខ័ណ្ឌដូនពេញបញ្ជាផ្ទាល់ឱ្យលោកអនុសេនីយ៍ ឯក កាន់វណ្ណៈដឹកនាំគ្នាប៉ុស្តិ៍ស្រះចក ចុះទៅស្រាវជ្រាវវែកមុខចាប់ខ្លួនជនសង្ស័យបានភ្លាមៗនៅចំណុចកើតហេតុខាងលើយកមកសួរនាំ ។

ក្រោយមកក៏ជនល្មើសក៏បានឆ្លើយសារភាពប្រាប់ដោយផ្ទាល់មាត់ថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះពិតមែន ។ ក្រោយពេលកើតហេតុជនល្មើសត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ