អេមណាស់ ! Lexus បង្ហាញរូបរាងរថយន្តត្រកូល LM ឆ្នាំ២០២០
ផ្អែកទៅលើរចនាបទរបស់រថយន្ត Toyota Alphard រថយន្ត Lexus LM បានកែកុនទៅលើផ្នែកខាងមុខថ្មីទាំងស្រុង និងផ្នែកខាងក្រោយផងដែរ។ Lexus ត្រកូល…
ផ្អែកទៅលើរចនាបទរបស់រថយន្ត Toyota Alphard រថយន្ត Lexus LM បានកែកុនទៅលើផ្នែកខាងមុខថ្មីទាំងស្រុង និងផ្នែកខាងក្រោយផងដែរ។ Lexus ត្រកូល…
ផ្អែកទៅលើរចនាបទរបស់រថយន្ត Toyota Alphard រថយន្ត Lexus LM បានកែកុនទៅលើផ្នែកខាងមុខថ្មីទាំងស្រុង និងផ្នែកខាងក្រោយផងដែរ។ Lexus ត្រកូល LM ប្រើប្រាស់ទ្វាររបស់ Alphard តែមានក្រូម៉េជារាងអក្សរ S។
នៅខាងក្នុង រថយន្តត្រកូល LM ប្រើប្រាស់ចង្កូតរបស់រថយន្ត Lexus ជាមួយកុងទ័រថ្មីស្រឡាងខុសពី Alphard ដែលមានលក្ខណៈធំជាងមុន។ វាមានប្រភេទជារថយន្តកៅអីបីជួរ និង ប្រភេទពីរជួរ។ ចំពោះប្រភេទកៅអីពីរជួរ គឺសម្រាប់ម៉ូដែលពិសេស ដែលសម្រាប់អ្នកជំនួញថ្នាក់ធំ សម្រាប់ពិភាក្សាគ្នាពេលធ្វើដំណើរដោយមានផាសុកភាព។
វាខុសពី Alphard មួយទៀតត្រង់ថា វាមានរបាំងឃាំងដាច់ពីអ្នកបើក និង អ្នកជិះខាងក្រោយ ដោយមានទូរទស្សន៍ទំហំ ២៦អ៊ីញយ៉ាងស្អាត។ វាក៏មានទូរទឹកកកតូចមួយសម្រាប់ដាក់ភេសជ្ជៈ និង កន្លែងសម្រាប់ទុកឆ័ត្រផងដែរ។ សម្រាប់ជម្រើសប៉ុងវិញ គឺវាមានទាំងប៉ុងមួយខាងមុខ និង ជម្រើសប៉ុងទាំងពីរមុខក្រោយ។
រថយន្ត Lexus LM300h ប្រើប្រាស់ម៉ាស៊ីន 2.5-litre ស៊ីឡាំង៤ ជាមួយនឹងបច្ចេកវិទ្យា Hybrid របស់ Toyota ខណៈដែលរថយន្ត Lexus LM350 ប្រើប្រាស់ម៉ាស៊ីនស៊ីឡាំង៦ ទំហំ 3.5-litre ដោយមិនមាន Hybrid៕
ចែករំលែកព័តមាននេះ