យី​ណ៎​! លឿន​មែន​…​ភ័យ​ស្លន់ស្លោ​ងើបឡើង​រត់​ស្ទុះ​វឹង​បាត់


រាជធានី​ភ្នំពេញ ៖ ម៉ូតូ​របស់​ជនសង្ស័យ​មួយ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ទៅ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​ជា​បុគ្គលិក​ខារ៉ាអូខេ​សំ​រិ​ទ្ធ​ពេជ្រ​ពីរ​នាក់​បាន​សម្រេច បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ជនសង្ស័យ​ក៏​ងើប​រត់​ចោល​ម៉ូតូ​បាត់​ទៅ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩​ត្រង់​ចំណុច​ខាង​ខារ៉ាអូខេ​ប៊េះ​ស្តារ តាម​បណ្ដោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ជន​រង​គ្រោះ​មានឈ្មោះ​ម៉ៅ ស្រី​ណា​វ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​ខារ៉ាអូខេ​សំ​រិ​ទ្ធ​ពេជ្រ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ត្រាវ ឃុំ​គោក​ចក ស្រុក​កំពង់ត្របែក ខេត្តកំពង់ចាម ។
តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​នារី​ជា​មិត្តភក្តិ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ បាន​ជិះ​ដឹក​គ្នា​ចេញពី​កន្លែងធ្វើការ​បម្រុង​ទៅ​ផ្ទះ​នៅ​ត្រឡោក​បែក ដោយ​ជន​រង​គ្រោះ​អង្គុយ​ខាងក្រោយ​បាន​ធ្វើ​ដំណើរ​តាមបណ្ដោយ​ផ្លូវ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ប៊ីត ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1HE- 0885 ជិះ​មក​ពីក្រោយ​ម៉ូតូ​ជន​រង​គ្រោះ ។ រួច​ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ដៃ​មួយ​គ្រឿង​ពី​ជន​រង​គ្រោះ​ដែល​កាន់​នៅ​នឹង​ដៃ​បណ្តាល​ឲ្យ​ម៉ូតូ​របស់​ជន​រង​គ្រោះ និង​ជនសង្ស័យ​ដួល​ទៅ​លើ​ផ្លូវ​ទាំង​ពីរ​គ្រឿង ។

ភ្លាម​ៗ​នោះ​ដោយ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏​ស្ទុះ​ងើប​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​រត់ឡើង​ជិះ​ម៉ូតូ​របស់​បក្សពួក​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​នៅ​កន្លែង​កើតហេតុ​ប៉​ណ្ណោះ ។ ចំណែក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ដែល​ជនសង្ស័យ​ឆក់​យក​ទៅ​ម៉ាក​សាំ​សុង និង​មាន​លុយ​ជាប់​នៅ​ក្នុង​សំបក​ទូរស័ព្ទ​ចំនួន​២០​ដុល្លារ​ផង​ដែរ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​រួច​ក៏​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ។ ចំណែកឯ​ម៉ូតូ​ជនសង្ស័យ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើកា​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ