ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​«​ខ្សែ​ក្រ​វ៉ា​ត់​មួយ​ផ្លូវ​មួយ​» មាគ៌ា​អភិវឌ្ឍ​ក្នុង​យុគសម័យ​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

សារៈសំខាន់​ជាស​កល​នៃ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៣ លោក​ស៊ី ជី​ន ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​មាន​ប្រសាសន៍​នៅ​សាកលវិទ្យាល័យ Nazarbayev នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ថា…

សារៈសំខាន់​ជាស​កល​នៃ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៣ លោក​ស៊ី ជី​ន
ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​មាន​ប្រសាសន៍​នៅ​សាកលវិទ្យាល័យ Nazarbayev នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ថា ដើម្បីជំរុញ​ឲ្យ​ទំនាក់ទំនង​សេដ្ឋកិច្ច​គ្រប់​បណ្ដា​ប្រទេស​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល និង​មាន​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​ឲ្យ​កាន់តែ​ច្រើន​ឡើង​នោះ យើង​អាច​បង្កើត​នូវ​គំរូ​កិច្ច​សហប្រតិបត្តិការ​ថ្មី​មួយ ដោយ​រួម​គ្នា​បង្កើត​ឲ្យ​មាន​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ​ឆ្ពោះទៅ​រក​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ដ៏​ធំមួយ ។

ស្រប​ពេល​នោះ​ដែរ លោក​ស៊ី ជី​ន​ពីង ក៏​បាន​ថ្លែង​សុន្ទរកថា​នៅ​រដ្ឋសភា​ឥណ្ឌូ​ណេស៊ី កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៣ ថា ចិនរីករាយ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​សមុទ្រ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​ប្រើប្រាស់​នូវ​មូលនិធិ​សហប្រតិបត្តិការ​សមុទ្រ​អាស៊ា​ន​-​ចិន របស់​ប្រទេស​ចិន ដែល​បាន​បង្កើត​ឡើង​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជំរុញ​ការ​អភិវឌ្ឍ និង​ទំនាក់ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​លើ​សមុទ្រ​កាន់តែ​ល្អ​ប្រសើរ​ឡើង ព្រមទាំង​រួម​គ្នា​បង្កើត​ឲ្យ​មាន​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១​ផង​ដែរ ។ ខែឧសភា ឆ្នាំ​២០១៤ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដី​ពី​វិធានការ​ជឿ​ទុកចិត្ត​គ្នា​និង​សហការ​គ្នា​នៃ​អាស៊ី លោក ស៊ី ជី​ន​ពីង បាន​បង្ហាញ​ថា ប្រទេស​ចិន​នឹង​រួម​សហការ​ជា​ធ្លុង​មួយ​ជាមួយ​បណ្ដា​ប្រទេស​នានា ដើម្បី​ជំរុញ​បង្កើត​នូវ​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ ឲ្យ​បាន​កាន់តែ​ឆាប់រហ័ស ព្រមទាំង​ជំរុញ​ឲ្យ​ដាក់​ដំណើរការ​ធនាគារ​វិនិយោគ​ហេ​ដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ឲ្យ​បាន​លឿន​បំផុត ថែម​ទាំងចូលរួម​កិច្ច​សហប្រតិបត្តិការ​យ៉ាង​សកម្ម​ជាមួយ បណ្ដា​ប្រទេស​ក្នុង​តំបន់ ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​នៅ​អាស៊ី និង​ផ្ដល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​កាន់តែ​ប្រសើរ​ជាង​មុន ។

ដោយឡែក​នា​ខែវិច្ឆិកា ឆ្នាំ​២០១៤ លោក ស៊ី ជី​ន​ពីង បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ពង្រីក​ទំនាក់ទំនង​ភាព​ជា​ដៃគូ​នៃ​កា​រត​ភ្ជាប់​គ្នា​នូវ​ចំណុច​សំខាន់​មួយ​ចំនួន ៖
ទី​១-​យក​ប្រទេស​អាស៊ី ជា​ទិស​ដៅ​សំខាន់​ក្នុង​ការ​សម្រេច​ឲ្យ​បានការ​ត​ភ្ជាប់​គ្នា​ជាមួយ​អាស៊ី ។ ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ មាន​ប្រភព​ចេញ​មក​ពី​អាស៊ី​និង​ពឹងផ្អែក​លើ​អាស៊ី ព្រមទាំង​ផ្ដល់​ប្រយោជន៍ឲ្យ​អាស៊ី ទី​២-​យក​ផ្លូវ​សេដ្ឋកិច្ច​ជា​ការ​ពឹងផ្អែក​ក្នុង​ការបង្កើត​ឲ្យ​មាន​ក្របខ័ណ្ឌ​មូលដ្ឋាន​នៃ​កា​រត​ភ្ជាប់​គ្នាជាមួយ​អាស៊ី ទី​៣-​យក​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​ជា​គន្លឹះ​ឲ្យ​សម្រេច​នូវ​ការ​ភ្ជាប់​គ្នា​ជាមួយ​អាស៊ី តាម​រយៈ​គម្រោង​កសាង​ផ្លូវដែក​និង​ផ្លូវជាតិ ទី​៤-​យក​ការ​បង្កើត​វេទិកា​ហិរញ្ញប្បទាន​ជា​ចម្បង ក្នុង​ការ​ដោះស្រាយ​ភាព​លំបាក​នៃ​កា​រត​ភ្ជាប់​ក្នុង​តំបន់​អាស៊ី និងទី​៥-​យក​ទំនាក់ទំនង​មនុស្ស​និង​វប្បធម៌ ជា​ខ្សែក្រវាត់​សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​សង្គម​នៃ​កា​រត​ភ្ជាប់​ក្នុង​តំបន់​អាស៊ី ។​

ជាង​នេះ​ទៀត យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ នឹង​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​អង្គការ​សហប្រតិបត្តិការ​លើ​សមុទ្រ សមាគម​ពាណិជ្ជកម្ម​អាស៊ី​-​អឺរ៉ុប​, អាស៊ាន​-​ចិន ,​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​-​ជប៉ុន​-​កូរ៉េ ហើយ​ក៏​ជា​ការ​ជំរុញ​ដល់​ពាណិជ្ជកម្ម​ឆ្លង​ដែន និង​ទំនាក់ទំនង​កាន់តែ​ច្រើន​ឡើង​រវាង​បណ្តា​ប្រទេស​នានា​ជាមួយ​ប្រទេស​ចិន ។នយោបាយ​កំណែទម្រង់​និង​ការ​បើកចំហ​របស់​ប្រទេស​ចិន​ជិត​៤០​ឆ្នាំ​កន្លង​មកនេះ ទទួល​បាន​លទ្ធផល​ប្រកបដោយ​ផ្លែ​ផ្តា ។ ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ក្រោម​ការ​ខិតខំ​រួម​គ្នា​រវាង​ចិន​និង​ប្រទេស​ពាក់ព័ន្ធ គំនិត​នៃ​ការ​បង្កើត​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ បាន​និង​កំពុង​ប្រែ​ក្លាយទៅជា​ការ​ពិត ហើយ​ទទួល​បាន​នូវ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ជា​ពិសេស​សមិទ្ធផល​ក្នុង​វិស័យ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម​និង​វិនិយោគ ថាមពល​និង​ធនធាន សុវត្ថិភាព​ហិរញ្ញវត្ថុ និង​វិស័យ​ដទៃ​ទៀត​ជា​ច្រើន នៃ​កិច្ច​សហប្រតិបត្ដិការ​សុទ្ធតែ​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ ។


ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ ស្ថិត​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ និង​ឈរ​លើ​គោលការណ៍​វប្បធម៌​សមភាព ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​ស្មារតី​ប្រកបដោយ​សន្តិភាព ទំនាក់ទំនង​ការ​យោគយល់​គ្នា ការ​រួបរួម​គ្នា ការ​សហការ​គ្នា និង​ឈ្នះ ឈ្នះ ជាដើម ។ នៅ​ពេល​ដែល​ប្រទេស​ចិន​បាន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​២ «​ទ្រឹស្តី​គំរាមកំហែង​» ត្រូវ​បាន​គេ​លើក​ឡើងជា​បន្តបន្ទាប់​នៅ​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​បណ្តា​ប្រទេស​លោក​ខាងលិច ។ គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ គឺជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ប្រទេស​ចិន​ក្នុង​ការ​ជម្រះ​ឱ្យ​អស់ការ​មន្ទិល​សង្ស័យ​ចំពោះ​បណ្តា​ប្រទេស​លើ​ពិភព​លោក ដោយ​ប្រកាស​នូវ​ការ​ងើបឡើង​ដោយសន្តិភាព​ចំពោះ​ពិភពលោក ពោល​គឺ​ការ​ងើបឡើង​របស់​ប្រទេស​ចិន មិន​គំរាមកំហែង​និង​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​បណ្តា​ប្រទេស​នានា​នោះ​ឡើយ ។ ដូចដែល​លោក ស៊ី ជី​ន​ពីង ធ្លាប់​បាន​ប្រកាស​ថា ប្រទេស​ចិន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ «​បី​មិន ៖ ១-​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ ២-​មិន​បង្កើន​រង្វង់​ដែន​ឥទ្ធិពល ៣-​មិន​ស្វែងរក​តួនាទី​ជា​អនុត្តរភាព​ឡើយ​» ។

ដើម្បី​ជំរុញ​ការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ ដែល​ដាក់​ចេញ​ដោយ​លោក​ប្រធានាធិបតី ស៊ី ជី​ន​ពីង កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ ប្រទេស​ចិន​នឹង​រៀបចំ​វេទិកា​ស្តី​ពី «​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​» សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​លើក​ទី​២ នា​ចុង​ខែមេសា ឆ្នាំ​២០១៩​ខាង​មុខ នៅ​ទីក្រុង​ប៉េ​កាំ​ង ក្រោម​ប្រធានបទ ៖ «​តម្រង់​ទិស​ទៅ​កាន់​អនាគត​កាន់តែ​ភ្លឺស្វាង​» ។ យោង​តាម​កិច្ច​សម្ភាសន៍​របស់​លោក យ៉ាង ជា​ឈី សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា កិច្ចប្រជុំ​លើក​ទី​២​នេះ​នឹង​មានការ​ចូលរួម​ពី​បណ្តា​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល និង​គណៈប្រតិភូ​មក​ពី​ប្រទេស​ជា​ដៃគូ​ជាង​១០០ មក​ពី​ទ្វីបអាស៊ី អាហ្វ្រិក អា​មេ​រិ​កឡា​ទី​ន និង​បណ្តា​ប្រ​ទេ​សំខាន់​ៗ​ផ្សេង​ទៀត ។

លោក យ៉ាង ជា​ឈី បាន​បញ្ជាក់​ថា ប្រទេសចិន​នឹង​ប្រើ​វេទិកា​នេះ ដើម្បី​បើកចំហ​យុគសម័យ​ថ្មី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ជា​អន្តរជាតិ និង​មាន​ទំនុកចិត្ត​ជាង​មុន បង្កើន​នូវ​កម្លាំង​ជំរុញ​ថ្មី​និង​កាលានុវត្តភាព​សកល ជំរុញ​ភាព​ជា​ដៃគូ​កាន់តែ​ជិត​ស្និទ្ធ​និង​ខ្លាំងក្លា​ជាង​មុន និង​ជំរុញ​សម្មភាព និងតុល្យភាព​នៅ​ក្នុង​ប្រព័ន្ធ​អភិបាលកិច្ច​អន្តរជាតិ ។
គួរ​រំឭក​ថា វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​ឡើងជា​លើក​ដំបូង​កាលពី​ខែឧសភា ឆ្នាំ​២០១៧ នៅ
ទីក្រុង​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិនដោយ​មានការ​ចូលរួម​ពី​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ចំនួន​២៩​ប្រទេស និង​គណៈប្រតិភូ​ជាង​១.៥០០​រូប មក​ពី​ប្រទេស​ជាង​១៣០ និង​អង្គការ​អន្តរជាតិ​ជាង​៧០ ។ ២-​តើ​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​អ្វីខ្លះ​ពី​កិច្ច​សហប្រតិបត្តិការ​«​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​» ? ប្រទេស​កម្ពុជា គឺជា​ប្រទេស​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​បណ្តា​ប្រទេស​ផ្សេង​ទៀត ក្នុង​ការ ចូលរួម​គាំទ្រ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ ។ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នេះ ប្រទេស​កម្ពុជា​បាន​ទទួលផល​ប្រយោជន៍​ជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​ខ្លួន ដូច​ជា ការ​ផ្លាស់​ប្តូរ​គោ​លន​យា​បាយ កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ការ​ធ្វើ​ពា​ណិ​ជ្ច​កម្ម កា​រត​ភ្ជាប់មូលធន និង​កា​រត​ភ្ជាប់​ដួងចិត្ត​ប្រជាជន​និង​ប្រជាជន​ជាដើម ។ គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ គឺជា​កម្លាំង​ពិភពលោក​ថ្មី​នៃ​សន្តិភាព ស្ថិរភាព និង​ភាព​សុខដុមរមនា ។ «​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៖ បើ​គ្មាន​សន្តិភាព​ទេ​ក៏​គ្មាន​ការ​អភិវឌ្ឍ​ដែរ បើ​គ្មាន​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​ទ េ​ក៏​គ្មាន​សន្តិភាព​យូរអង្វែង​ដែរ​» ។

សន្តិភាព​និង​ស្ថិរភាព​នយោបាយ ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​គ្រប់ការ​អភិវឌ្ឍ​ទាំងអស់ ហើយ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត ជា​មូលដ្ឋាន​សម្រាប់​ការ​ទាក់ទាញ​វិនិយោគ​បរទេស ដើម្បី​បង្កើត​ឱកាស​ការងារ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង និង​ប្រកបដោយ​ភាព​សុ​ខុ​ដុមរ​មនា ដែល​នាំ​ឲ្យ​ប្រជា​ជន​ពេញចិត្ត​ចំពោះ​នយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ។
គំនិត​ផ្តួចផ្តើម​នេះ ផ្តល់​ឲ្យ​កម្ពុជា​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច​ជា​ច្រើន ជា​ពិសេស​គឺ​ការ
អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ពង្រឹងសមត្ថភាព​ផលិតកម្ម វា​ជួយ​បំពេញបន្ថែម​លើ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ​របស់​កម្ពុជា ដោយ​វា​អាច​ពង្រឹងសមត្ថភាពប្រកួតប្រជែង​ផ្អែក​សេដ្ឋកិច្ច តាម​រយៈ​ការ​ពង្រីក​ប្រភព​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច និង​វិសាលភាព​សេដ្ឋកិច្ច ។ គំនិត​ផ្តួចផ្តើម​នេះ​នឹង​ពង្រឹង​កា​រត​ភ្ជាប់​ក្នុង​ប្រទេស និង​កា​រត​ភ្ជាប់​កម្ពុជា​ទៅ​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់ ជួយ​កាត់​បន្ថយថ្លៃ​ដើមការ​ដឹក​ជញ្ជូន ជួយ​ពង្រីក​ការ​នាំចេញ​ផលិតផល​កសិកម្ម និង​កាត់ដេរ​របស់​កម្ពុជា ។
គំនិត​ផ្តួចផ្តើម​នេះ ក៏​បាន​ចូលរួម​ចំណែក​ក្នុង​វិស័យ​ទេសចរណ៍​ដែរ ។

ដូចដែល​យើង​បានដឹង​ហើយ​ថា ផ្លូវ​សូត្រ​សមុទ្រ​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ច្រក​មួយ​សម្រាប់​លើក
កម្ពស់​វិស័យ​អេកូ​ទេសចរណ៍ ។ ជាមួយនឹង​ទីតាំង​ទេសចរណ៍​ដ៏​ទាក់ទាញ កម្ពុជា​នឹង​អាច​ទទួល​បាន​អ្នកទេសចរ​ចិន​ច្រើន​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ។ បន្ថែម​ពីលើ​នេះ​ទៀត វា​ក៏​ផ្តល់​ប្រយោជន៍​ផ្នែក​វប្បធម៌​ផង​ដែរ តាម​រយៈ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស និង​ជំរុញ​កា​រត​ភ្ជាប់​ផ្នែក​វប្បធម៌​រវាង​ប្រទេស​កម្ពុជា​និង​ចិន ៕

អត្ថបទបន្ថែមដោយសម្បត្តិ

កែសម្រួលដោយ