ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បាន​ត្រៀមខ្លួន​សម្រាប់​ដំណើរ​ឈាន​ទៅ​យុគសម័យ​ឌី​ជី​ថ​ល​សម្រាប់​កា​រវិ​វត្ត​វិស័យ​អប់រំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ត្រៀមខ្លួន​សម្រាប់​ដំណើរ​ឈាន​ទៅ​យុគសម័យ​ឌី​ជី​ថ​ល​សម្រាប់​ការ​អភិវឌ្ឍ​នា​វិស័យ​អបរំ​នា​ពេល​បច្ចុប្បន្ន ។ លោក​ងួ​ន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​កា​រវិ​វត្ត​វិស័យ អប់រំ​ក្នុង​បរិបទ​ឌី​ជី​ថ​ល ក្នុង​ក្រប​ខណ្ឌ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ត្រៀមខ្លួន​សម្រាប់​ដំណើរ​ឈាន​ទៅ​យុគសម័យ​ឌី​ជី​ថ​ល​សម្រាប់​ការ​អភិវឌ្ឍ​នា​វិស័យ​អបរំ​នា​ពេល​បច្ចុប្បន្ន ។ លោក​ងួ​ន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​កា​រវិ​វត្ត​វិស័យ អប់រំ​ក្នុង​បរិបទ​ឌី​ជី​ថ​ល ក្នុង​ក្រប​ខណ្ឌ សកល និង​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា ។

អង្គ​សិក្ខាសាលា​នា​ពេល​នេះ គឺជា​វេទិកា​មួយ​ដ៏​សម​ស្រប​មួយ និង​ត្រូវ​តាម​កាលៈទេសៈ ដើម្បី​បង្ក​ឱកាស​ដល់​តួអង្គ​ពាក់ព័ន្ធ​ទាំងឡាយ​ក្នុង​ការ​ចែករំលែក​នូវ​បទ​ពិសោធន៍​ល្អ​ៗ ទស្សនទាន​ថ្មី​ៗ និង​ការ​ពិភាក្សា​ផុសផុល ដើម្បី​រំលេច និង​ស្វែងរក​នូវ​គន្លឹះ​ថ្មី​ៗ ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​និស្សិត សិស្សានុសិស្ស មន្ត្រី​អប់រំ និង​លោក គ្រូ​អ្នកគ្រូ បើក​ទូលាយ​នូវ​គំនិត​ថ្មី​ៗ​បន្ថែម​ទៀត និង​បង្កើន​ការ​យកចិត្តទុកដាក់​ទ្វេ​ដង ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ចំណេះដឹង​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​បរិបទ​សង្គម នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ផ្សារ​ភ្ជាប់​នឹង​និន្នាការ​សកល​នៃ​យុគសម័យ​ឌី​ជី​ថ​ល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​កសាង​ជា​មូលដ្ឋាន សំខាន់​មួយ​នៃ​ដំណើរ​អភិវឌ្ឍន៍ ។

លោក​បន្ត​ថា កន្លង​មក​ក្នុង​នីតិកាល​ទី​៦​នេះ​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា និង​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​គោលនយោបាយ និង​យុទ្ធសាស្ត្រ នៃ​វិស័យ​អប់រំ​យុវជន និង​កីឡា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​៤​ដោយ​ផ្តោត​សំខាន់​លើ​ការ​បន្ត​លើកកម្ពស់​សមត្ថភាព​ការ​គ្រប់គ្រង​សាលា ការ​បន្ត​លើកកម្ពស់​គុណវុឌ្ឍិ​គ្រូបង្រៀន សមត្ថភាព​បង្រៀន ការ​បន្ថែម​គ្រូបង្រៀន​ដែល​មាន​សមត្ថភាព​ខ្ពស់​ទៅ​តំបន់​ខ្វះ​គ្រូបង្រៀន ការ​បន្ត​ការ​វិនិយោគ​លើ​សម្ភារ​សិក្សា ពិសោធន៍ និង​បរិក្ខារ​បង្រៀន​ការ​បន្ត​សាងសង់​សាលារៀន​ឱ្យ​បាន​គ្រប់គ្រាន់ នៅ​តាម​តំបន់​ដាច់​ស្រយាល​ការ​បន្ត​ផ្តល់​មធ្យោបាយ​ទ្រទ្រង់​ចាំបាច់​នានា​ដល់​សិស្ស​ក្រីក្រ សិស្ស​ស្ថិត​នៅ​តំបន់​ជួប​ការ​លំបាក និង​សិស្ស​មាន​ពិការ​ភាព ព្រមទាំង​ការ​បង្កើន​គុណភាព​អភិបាលកិច្ច​សាលារៀន និង​ការ​ពង្រឹងគុណភាព​អប់រំ​នៅ​គ្រប់​កម្រិត ។

លោក​បញ្ជាក់​ថា «​ដូច្នេះ​ព្រឹត្តិការណ៍​ថ្ងៃនេះ​ជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ឈាន​ទៅ​មុខ​បន្ត​ទៀត​នៃ​កិច្ចសហការ​ក្នុង​ការ​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​ជាមួយនឹង​ជំនឿ​យ៉ាង​មុតមាំ​លើ​ការ​អនុវត្ត​ការងារ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​អប់រំ​យុវជន និង​កីឡា​ជា​សេនាធិការ​ក្នុង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ព្រមទាំង​ជំរុញ​ឱ្យ​ការ​អនុវត្ត​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​ប្រកបដោយ​បរិ​យា​ប័ន្ន ហើយ​ឈាន​ទៅ​រក​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ទីផ្សារ​ការងារ និង​ការ​រស់នៅ​ក្នុង​បរិការណ៍​សង្គម​ពុទ្ធិ​ផ្តោត​លើ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​» ។

លោក​បន្ថែម​ថា​នៅ​សតវត្សរ៍​ទី​២១​នេះ ពិភពលោក​បាន​ទទួលស្គាល់​នូវ​កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​ផ្នែក​បច្ចេកវិទ្យា និង​បច្ចេកវិទ្យា​ព័ត៌មាន ។ ជាក់ស្តែង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​លើ​សកលលោក​នេះ​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ពិភព​នៃ​ទំនាក់ទំនង​បាន​យ៉ាង​ឆាប់រហ័ស និង​មាន​វិសាលភាព​ទូលំទូលាយ​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ និង​ការ​ប្រើប្រាស់​សេវា​អ៊ី​ន​ធឺ​ណេ​ត ។ ក្នុង​ទិដ្ឋភាព​នេះ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​សង្គម​មានការ​ប្រែប្រួល និង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​តម្រូវការ​ជីវភាព​ជាក់ស្តែង​ប្រចាំ​ថ្ងៃ រួម​ទាំង​សកម្មភាព​ផ្តល់ និង​ទទួលយក​ការ​អប់រំ ។

លោក​បន្ថែម​ជា​ការ​ឆ្លើយ​តប​ប្រទេស​នានា​នៅ​លើ​សកលលោក ពិសេស​ប្រទេស​មានការ​អភិវឌ្ឍ​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច​បាន​ធ្វើការ​អភិវឌ្ឍ និង​រៀបចំ​កំណែទម្រង់​ជា​បន្តបន្ទាប់​នូវ​ប្រព័ន្ធ​អប់រំ និង​បណ្តុះបណ្តាល នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដើម្បី​ចាប់​យក​ឱកាស​ព្រមទាំង​ចាកចេញ​ឱ្យ​ផុត​ពី​អន្ទាក់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។

លោក​អនុប្រធាន​ទី​១ ក៏​បាន​លើក​ឡើង​ថា កម្ពុជា​ក៏​បាន​ត្រៀមខ្លួន​សម្រាប់​ដំណើរ​ឈាន​ទៅ​យុគសម័យ​ឌី​ជី​ថ​ល​ដូចដែល​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ បាន​ចែង​អំពី​អាទិភាព​ការងារ​សំខាន់​ៗ​ក្នុង​នីតិកាល​ទី​៦​នេះ​ដែល​ពាក់ព័ន្ធ​ការ​លើកកម្ពស់​គុណភាព​អប់រំ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​ការ​រៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ការ​ឆ្លើយ​ត​នឹង​បដិវត្តន៍​ឧស្សាហ៍កម្ម​ទី​៤ ។

ក្នុង​ស្មារតី​នេះ ខ្ញុំ​ស្នើ​សុំ​ដល់​វាគ្មិន អ្នកឯកទេស និង​អ្នកចូលរួម​ទាំងអស់ ចែករំលែក​បទ​ពិសោធន៍ និង​ការ​ប្រមូល​គំនិត​យោបល់​ទស្សនៈ​ជា​គន្លឹះ​នានា ក្នុង​ទិស​ដៅ​ចូលរួម​ចំណែក​ក្នុង​ការ​រៀបចំ​គោលនយោបាយ​ការ​រៀបចំ​ផែនការ​សកម្មភាព និង​វិធានការ​នានា​ក្នុង​វិស័យ​អប់រំ​ឱ្យ​បាន​កាន់តែ​ចំ​ទិស​ដៅ​មាន​លក្ខណៈ​សម​ស្រប និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យ​កាន់តែ​មានចំណេះ​ដឹង ជំនាញ បំ​ណិ​ន និង​សីលធម៌​ខ្ពស់​ស្រប​តាម​ចតុស្ដម្ភ​ទាំង​បួន​នៃ​ការ​អប់រំ​គឺ និង​លើស​ពី​នេះ គឺ​រៀន​ដើម្បី​មាន​សមត្ថភាព​ពេញលេញ​សម្រាប់​យុគសម័យ​ឌី​ជី​ថ​ល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ