ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​តាម​បែប​ឌី​ជី​ថ​ល​ដូច​វិស័យ​អប់រំ​នៅ​ប្រទេស​សិង្ហ​បុរី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​បែប​ឌី​ជី​ថ​ល​ឲ្យ​ស្រប​តាម​បែប​វិស័យ​អប់រំ​នៅ​ប្រទេស​សិង្ហ​បុរី ដែល​កំពុង​ត្រូវ​បាន​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល ។ ការ​ធ្វើ​ទំ​ណែ​ទម្រង់​នេះ ត្រូវ​បាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​ក្រសួង​អប់រំ និង​ភាគី​ពាក់ព័ន្ធ​ទាំង​ជាតិ និង​អន្តរជាតិ​បាន​បើក​សិក្ខា​រួម​គ្នា…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​បែប​ឌី​ជី​ថ​ល​ឲ្យ​ស្រប​តាម​បែប​វិស័យ​អប់រំ​នៅ​ប្រទេស​សិង្ហ​បុរី ដែល​កំពុង​ត្រូវ​បាន​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល ។ ការ​ធ្វើ​ទំ​ណែ​ទម្រង់​នេះ ត្រូវ​បាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​ក្រសួង​អប់រំ និង​ភាគី​ពាក់ព័ន្ធ​ទាំង​ជាតិ និង​អន្តរជាតិ​បាន​បើក​សិក្ខា​រួម​គ្នា ដើម្បី​ពិភាក្សា​លើ​ប្រធាន​ស្តី​ពី «​កា​រវិ​វត្ត​វិស័យ​អប់រំ​ក្នុង​បរិបទ​ឌី​ជី​ថ​ល​ក្នុង​ក្របខ័ណ្ឌ​សកល និង​កម្ពុជា​» កាលពី​ថ្ងៃ​ទី​២២ មេ​សា នៅ​វិមាន​រដ្ឋសភា ។

លោក​ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ​យុវជន​កីឡា ធម្មការ​កិច្ចការ សាសនា វប្បធម៌ និង​ទេសចរណ៍ (​គ​៧) បាន​លើក​ឡើង​ថា តាម​រយៈ​សិក្ខាសាលា​ពេញ​មួយ​ថ្ងៃនេះ យើង​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​ពី​បណ្តា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​ជឿនលឿន​លើ​វិស័យ​អប់រំ រួម​មាន​ប្រទេស​សិង្ហ​បុរី ការ​ទទួល​នូវ​គំនិត​យោបល់​ទស្សនទាន​ថ្មី​ៗ​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤.០ បរិបទ​សង្គម​ឌី​ជី​ថ​ល ទស្សនទាន​ការ​អប់រំ​ក្នុង​សម័យ​ឌី​ជី​ថ​ល ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា និង​ចក្ខុវិស័យ​ចំពោះ​អនាគត​នៃ​វិស័យ​អប់រំ​នៅ​កម្ពុជា ។

លោក​បញ្ជាក់​ថា «​ផ្អែក​លើ​គំនិត​យោបល់ និង​បទ​ពិសោធន៍​ល្អ​ៗ​នា​ថ្ងៃនេះ​យើង​មាន​មូលដ្ឋាន​កាន់តែ​ទូលំទូលាយ​ក្នុង​ការ​បន្ត​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​ក្នុង​ដំណើរ​ឆ្ពោះទៅ​យុគ​វិស័យ​ឌី​ជី​ថ​ល ដែល​យុវជន​កម្ពុជា​អាច​ទទួល​បាន​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​យុគសម័យ​ឌី​ជី​ថ​ល​នេះ តាម​រយៈ​ការ​អភិវឌ្ឍ សមត្ថភាព និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ ។ លោក​បន្ថែម​ថា ក្រសួង​អប់រំ​ត្រូវ​បន្ត​ពង្រឹង​គុណវុឌ្ឍិ និង​សមត្ថភាព​គ្រូបង្រៀន ព្រមទាំង​ការ​ពង្រាយ​គ្រូ​ឱ្យ​បាន​កាន់តែ​ប្រសិទ្ធភាព​ស្រប​តាម​បរិបទ​សង្គម​ឌី​ជី​ថ​ល ។

ចំណែក​លោក​ហង់ ជូន​ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវ​ជ និង​កីឡា​បាន​លើក​ឡើង​ថា ក្រសួង​នឹង​មាន​មូលដ្ឋាន​បន្ថែម​ក្នុង​ការ​បន្ត​អភិវឌ្ឍ​សាលារៀន​ជំនាន់​ថ្មី ការ​ពង្រឹង​ការ​អនុវត្ត​ការ គ្រប់គ្រង​តាម​សាលារៀន (School Based Management) ព្រមទាំង​បន្ត​វិនិយោគ​លើ​សម្ភារ និង​ឧបករណ៍​ចាំបាច់​នានា ដើម្បី​បម្រើ​ដល់​ការ​សិក្សា ការ​បង្រៀន ការ​រៀន និង​ការ​ពិសោធន៍ ដើម្បី​ឱ្យ​សិស្សានុសិស្ស និង​និស្សិត​កាន់តែ​ផ្សារ​ភ្ជាប់​បាន​រវាង​ការ​សិក្សា​ទ្រឹស្តី​ទៅ​នឹង​ការ​អនុវត្ត ជាក់ស្តែង​ក្នុង​បរិបទ​ឌី​ជី​ថ​ល ។

ម្យ៉ាងទៀត​ក្រសួង​អាច​បន្ត​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​ទាំង​សមត្ថភាព​នៅ​ក្នុង​ការ​គ្រប់គ្រង និង​អភិបាលកិច្ច​នៅ​កម្រិត​សាលារៀន​ក្នុង​បរិបទ​ឌី​ជី​ថ​ល ដើម្បី​ផលិត​ធនធានមនុស្ស​ដែល​មាន សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ពេញលេញ និង​បំ​ណិ​ន​ឌី​ជី​ថ​ល​នៅ​ក្នុង​ជីវិត​ឱ្យ​ស្រប​តាម​ទស្សនា ទាន​របស់​រាជរដ្ឋាភិបាល «​យុវជន​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​»​ព្រមទាំង​ក្លាយជា ប្រជាជន​ប្រកបដោយ​សមត្ថភាព មាន​ស្មារតី​ខ្មែរ​តែ​មួយ និង​ប្រកបដោយ​ធម៌ ។

តាម​រយៈ​សិក្ខាសាលា​នេះ​ត្រូវ​អង្គ​វេទិការ​វាយតម្លៃ​ថា កម្ពុជា​ត្រូវការ​ពេលវេលា​យ៉ាង​ហោច​ណាស់​៥​ឆ្នាំ​ទៀត ដើម្បី​រៀបចំ​ខ្លួន​ទៅ​ជា​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​យ៉ាង​ហោច​ណាស់​១០​ឆ្នាំ​ទៀត​ដើម្បី​ក្លាយជា​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ពេញលេញ​តាម​រយៈ​នេះ​កម្ពុជា​បាន និង​កំពុង​ពង្រឹង និង​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ទន់​-​រឹង ព្រមទាំង​អភិវឌ្ឍន៍​ធនធានមនុស្ស និង​ជំនាញ​ឌី​ជី​ថ​ល ស្រប​ពេល​ជាមួយ​ការ​រៀបចំ​ក្រប​ខណ្ឌ​គតិ​យុ​ត្ត​ឱ្យ​មានការ​ឆ្លើយ​តប និង​សម​ស្រប​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ