ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ​ថា កម្ពុជា​ទទួល​ចំណូល​ពី​ពន្ធគយ​ក្នុង​មួយ​ខែ​មាន​ចំណូល​ប៉ុន្មាន?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ចំណូល​យ៉ាង​ខ្លាំង​ពី​ការ​ប្រមូល​ពន្ធគយ​ដែល​មាន​ចំនួន​រហូត​ដល់​ចន្លោះ​ពី​២៤០​លាន​ដុល្លារ​ដល់​២៥០​លាន​ដុល្លារ​ក្នុង​រយៈ​មួយ​ខែ​ៗ ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ចំណូល​យ៉ាង​ខ្លាំង​ពី​ការ​ប្រមូល​ពន្ធគយ​ដែល​មាន​ចំនួន​រហូត​ដល់​ចន្លោះ​ពី​២៤០​លាន​ដុល្លារ​ដល់​២៥០​លាន​ដុល្លារ​ក្នុង​រយៈ​មួយ​ខែ​ៗ ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​ជា​គ្រប់គ្រង នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា​នេះ​យ៉ាង​ដូច្នេះ «​សូម​បញ្ជាក់​ថា គ្រាន់តែ​ពន្ធគយ​មាន​ចំណូល​ក្នុង​មួយ​ខែ​ប្រមាណ​ចន្លោះ​ពី​២៤០​លាន​ដុល្លារ​ទៅ​២៥០​លាន​ដុល្លារ ។

អី​ញ្ចឹ​ង​យើង​បានឃើញ​ថា ពន្ធ​លើ​មធ្យោបាយ​ជា​រថយន្ត (​ម៉ូតូ រថយន្ត​) មាន​ប្រមាណ​ជាង​៣០% ដូច្នេះ​ចំនួន​បង់ពន្ធ​ការ​នាំ​ចូល គឺ​វា​អត់​ថយ​ទេ ។ អី​ញ្ចឹ​ង​មាន​ន័យ​ថា ប្រជាជន​មាន​លុយ​ទិញ​ឡាន​ជិះ​មាន​លុយ​ទិញ​ម៉ូតូ​ជិះ​» ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ឲ្យ​ដឹង​មាន​អ​តុល្យភាព​រវាង​ម្ខាង​សេចក្តី​ត្រូវការ​នៃ​ការ​ធ្វើ​ដំណើរ និង​ម្ខាង​ទៀត​ខ្វះ​មធ្យោបាយ​ដឹក​ជញ្ជូន ។ នេះ​កាលពី​ទស្ស​វត្ស​៨០​និង​៩០ មាន​អ​តុល្យភាព​មិន​ដូច​គ្នា​នោះ​ទេ គឺ​អ​តុល្យភាព​រវាង​រថយន្ត និង​ម៉ូតូ​ច្រើន​ពេក​ជាមួយ​ផ្លូវ​តូច​បានជា​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ជា​កត្តា​ទី​៣ ត្រូវ​និយាយ​ដោះស្រាយ ។

សម្តេច​បន្ថែម​ថា ប្រជាពលរដ្ឋ​មាន​ធ​ម្យោ​បាយ​ធ្វើ​ដំណើរ​ទាំង​ផ្ទាល់ខ្លួន និង​ដឹក​ជញ្ជូន​ដោយ​អ្នក​រកស៊ី​ខាង​ផ្នែក​ដឹក​ជញ្ជូន ។ ចំណែក​ប្រជាពលរដ្ឋ​វិញ​ប្រាក់​ចំណូល​សមរម្យ​អាច​នឹង​ទទួលទាន ហើយ​ដើរ​កម្សាន្ត​បាន ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​តាម​តួលេខ​ដែល​ក្រសួងទេសចរណ៍​បង្ហាញ​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​៩​លាន​នាក់​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ហើយ​ក៏​មានដំណើរ​កម្សាន្ត​នៅ​ក្រៅប្រទេស​ច្រើន ដែល​មាន​ទៅ​ប្រទេស​ជប៉ុន និង​ប្រទេស​ផ្សេង​ៗ​ទៀត ។

សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៧ ទេសចរណ៍​ទៅ​លេង​ប្រទេស​ថៃ​មាន​ចំនួន​ប្រមាណ​៩២​ម៉ឺន​នាក់ ទេ​ចរណ៍​ថៃ​មក​កម្ពុជា​មិន​ដល់​កន្លះ​លាន​នាក់​ទេ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្តេច​ជឿជាក់​ថា ទេសចរណ៍​កម្ពុជា​ទៅ​លេង​ប្រទេស​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​មាន​ប្រមាណ​ជាង​១​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ