ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំច​…​មនុស្ស​កាច

4 ឆ្នាំ មុន
  • ភ្នំពេញ

មួយ​ឆ្នាំ​ឬ​ឆ្នាំ​ឆ្កែ​កន្លង​ផុត​ទៅ​…​បើ​និយាយ​ពី​រឿង​អ្នកនយោបាយ «​កាច​» ដាក់​គ្នា ឬ​ព្រុស​ដាក់​គ្នា​…​មួយ​ៗ​សាហាវខាង​វោហារ​គួរ​ឱ្យ​ខ្លាច​…​ប៉ុន្តែ​ក៏​ពោរពេញ​ទៅ​ដោយ​អ្នក​ទះដៃ​គាំទ្រ​លាន់​កងរំពង ។ ខ្មែរ​ខ្លះ​ដែល​កំពុង​រស់នៅ​អា​មេ​រិ​ក​…​ឆ្នាំ​ឆ្កែ​ពិតជា​កាច​មែន​…​សូ​ម្បី​អ្នកបួស​ក៏​កាច​តាម​ឆ្នាំ​ដែរ​…​។ អ្នកវិភាគ​ម្នាក់​ជេរ​សង្ឃ​ប៊ុត ប៊ុ​ន​តិ​ញ ហៅ​សុទ្ធតែ «​អា​តិរច្ឆាន​»…

មួយ​ឆ្នាំ​ឬ​ឆ្នាំ​ឆ្កែ​កន្លង​ផុត​ទៅ​…​បើ​និយាយ​ពី​រឿង​អ្នកនយោបាយ «​កាច​» ដាក់​គ្នា ឬ​ព្រុស​ដាក់​គ្នា​…​មួយ​ៗ​សាហាវខាង​វោហារ​គួរ​ឱ្យ​ខ្លាច​…​ប៉ុន្តែ​ក៏​ពោរពេញ​ទៅ​ដោយ​អ្នក​ទះដៃ​គាំទ្រ​លាន់​កងរំពង ។

ខ្មែរ​ខ្លះ​ដែល​កំពុង​រស់នៅ​អា​មេ​រិ​ក​…​ឆ្នាំ​ឆ្កែ​ពិតជា​កាច​មែន​…​សូ​ម្បី​អ្នកបួស​ក៏​កាច​តាម​ឆ្នាំ​ដែរ​…​។ អ្នកវិភាគ​ម្នាក់​ជេរ​សង្ឃ​ប៊ុត ប៊ុ​ន​តិ​ញ ហៅ​សុទ្ធតែ «​អា​តិរច្ឆាន​» ចោទ​សង្ឃ​អង្គ​នេះ​ថា មក​អា​មេ​រិ​ក​ជេរ​តេ​ជោ​សែន​ដើម្បីរ​កបាយ​ស៊ី ។ មក​ស្រុក​អា​មេ​រិ​ក​បំបែកបំបាក់​ព្រះសង្ឃ​ខ្មែរ​ជិត​២០​អង្គ​…​ចោទ​ថា ជា​សង្ឃ CPP…​ជា​សង្ឃ​គ្មាន​ប្រជាធិបតេយ្យ​…​ចង់​ដណ្តើម​វត្តរ​កបាយ​ស៊ី​…​ចោទ​ថា​អា​បំបែកបំបាក់ ។

ចំណែក​មេ​បក្ស​ប្រឆាំង​ដែល​រត់ចោលស្រុក​…​លោក​សម ស​ង្ស៊ី ប្រកាស​ក្តែ​ង​ៗ…​លុតក្រាប​ឱ្យ​ប​ស្ចឹ​ម​ប្រទេស​ប្រញាប់​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​កម្ពុជា​…​។ មេខ្លោង​បក្ស​នេះ​ប្រកាស​ថា ពេល​ណា​សេដ្ឋកិច្ច​កម្ពុជា​ស្លាប់​…​ពួក​គេ​វិល​មក​ដេញ​តេ​ជោ​សែន​…​ឈូស​តេ​ជោ​សែន​ឱ្យ​ខ្ទាត​ចេញ រួច​ដណ្តើម​យក​អំណាច​បាន​យ៉ាង​ស្រួល​…​គឺ​រក​កលល្បិច​គ្រប់​បែប​ដើម្បី​ដណ្តើម​អំណាច ។ មេ​បក្ស​ប្រកាស​ថា​…​កាលណា​បាន​អំណាច​ក្នុង​ដៃ​…​នឹង​ប្រើ​នយោបាយ​កម្ទេច​ត្រកូល​ហ៊ុន មុនគេ​…​គឺ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ។

នៅ​ក្នុង​ប្រទេស​ឯណោះ​វិញ​…​តេ​ជោ​សែន​ប្រកាស​តប​វិញ​ថា​…​ហ៊ុន សែន អាច​បញ្ចប់ជីវិត​នយោបាយ​បាន​…​វា​ទាល់តែ «​អា​ចង្រៃ​ជាតិ​ងាប់​អស់​» ។

តាម​ស្តាប់​សូរសៀង​ទៅ​…​មិន​ចាំបាច់​អា​ចង្រៃ​ជាតិ «​ងាប់​» ទាំងអស់​ទេ ព្រោះ​ខ្លះ​នៅ​ក្មេង​…«​ងាប់​តែ​មេ​» មួយ​ទៅ​វា​គ្រប់​ហើយ​…​ព្រោះ​មេ​វា​មាន​ពិស និង​ចាស់​ខ្លាំង​ហើយ ។

តេ​ជោ​សែន​ប្រកាស​ខ្លាំង​ដូច្នេះ​…​ព្រោះតែ​អា​មេ​ចង្រៃ​ជាតិ​ប្រកាស​ធ្វើ​នយោបាយ «​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​»​ដែល​អាច​នឹង​ផ្ទុះ​ការ​បង្ហូរឈាម​…​ដូច្នេះ​អញ​មិន​ទាន់​ឈប់​ធ្វើ​នយោបាយ​ទេ​…​អញ​មិន​ទាន់​ឈប់​ធ្វើ​នាយក​រដ្ឋមន្ត្រី​ទេ​…​អាច​ឈប់​បាន​ភ្លាម ដ៏​រាប​ណា​អា​មេ​ចង្រៃ​ជាតិ និង​ដែល​រត់ចោលស្រុក «​ងាប់​» សិន

គិត​ខ្លី​ៗ​ទៅ​ឆ្នាំច ឆ្នាំ​ឆ្កែ​កន្លង​…​វាគ្មិន​នយោបាយ​ទាំងឡាយ​…​ជេរ​ដៀល​ដាក់​គ្នា​លាន់​ទ្រ​ហឹ​ុ​ង​អើ​ង​អាប់ ។ អ្នក​ពូកែ​ជេរ​ខ្លាំង​ជាងគេ​គឺ​លោក​សម រ​ង្ស៊ី និង​សេនាឆ្វេង​ស្តាំ​…​បូក​ជាមួយ​អា​មី​អា​ថោ​ង ។

ចំណែក​អ្នក​ពូកែ​ឆ្លើយ​បក​គ្មាន​ប្រណី​តប​វិញ​គឺ​តេ​ជោ​សែន​…​ដាក់​ទៅ​ដាក់​ម៉ោ​…​ក្លាយទៅជា​ម្ខាង​មានឈ្មោះ «​អា​ចង្រៃ​ជាតិ​» ឯ​ម្ខាង​ទៀត «​ក្បាល​យួន​ខ្លួន​ខ្មែរ​» ជា​ឈ្មោះ​លាប​ពណ៌​ដដែល​…​ទីបំផុត​ទល់​តែ​អ្ហែង​ងាប់​ទើប​អញ​ឈប់​ធ្វើ​នាយក​រដ្ឋមន្ត្រី ។

ឱ ! ឆ្នាំច ឆ្នាំ​ឆ្កែ​ហើយ​…​ពិតជាកាច​មែន ! ចង្កូម​មុត​ស្រួច​នៅឡើយ​…អា​រត់ចោលស្រុក​…​រាប់​ទាំង «​អា​តិ​រ
ច្ឆា​ន​» និង «​អា​មេ​ចង្រៃ​ជាតិ​» ទៅ​បាន​មួយ​ដំបស្វា​ដែរ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ