ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ថ្កោលទោស​ចំពោះ​ភេរវ​កម្មនៅស្រីលង្កា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​ការ​ថ្កោលទោស ចំពោះ​ភេរ​វ​កម្ម​ដែល​កើតឡើង​នៅ​ក្នុង​ប្រទេសស្រីលង្កា ដែល​បណ្តាល​ឲ្យ​មនុស្ស​២៩០​នាក់​ស្លាប់​សេរី​លង្កា និង​បណ្តាល​ឲ្យ​របួស​ជាង​៥០០​នាក់ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្តែង​ការ​ថ្កោលទោស ចំពោះ​ភេរ​វ​កម្ម​ដែល​កើតឡើង​នៅ​ក្នុង​ប្រទេសស្រីលង្កា ដែល​បណ្តាល​ឲ្យ​មនុស្ស​២៩០​នាក់​ស្លាប់​សេរី​លង្កា និង​បណ្តាល​ឲ្យ​របួស​ជាង​៥០០​នាក់ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញា​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​ពិ​ពរ​ណ៌​កោះ​ពេជ្រ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា សម្តេច​សូម​ថ្កោលទោស​ចំពោះ​ភេ​វ​កម្ម​ចំពោះ​ស្រីលង្កា​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២៩០​នាក់ និង​ជាង​៥០០​នាក់​របួស ហើយ​អាច​នឹង​ស្លាប់​ជា​បន្ទ​បន្ទាប់​ទៀត ។

សម្តេច​ក៏​បាន​ឲ្យ​ដឹង​គេ​កំពុង​សិក្សា​ចំពោះ​ករណី​ភេ​រវ​កម្ម​ដែល​កើតឡើង​នៅ​សេរី​លង្កា​ថា អាច​នឹង​ទាក់ទង​ជាមួយ​ករណី​ដែល​កើត​នៅ​ញូ​ហ្សា​ឡែ​ន ឬ​យ៉ាងណា ។ សម្តេច​បញ្ជាក់​ថា «​រឿង​នេះ​យើង​កំពុង​ពិនិត្យ​ថា តើ​មាន​ទំនាក់ទំនង​អ្វី​នឹង​ភេ​រវ​កម្ម​នៅ​ញូ​ហ្សា​ឡែ​ន ឬ​អត់ ? កាលពី​ពេល​ប៉ុន្មាន​ខែ​មុន​នៅ​ណូ​វែ​ល​សេ​ឡង់ មាន​ករណី​សាសនា​ឥ​ស្លា​ម​បាន​ទៅ​លើក​ព្រះ​វិហារ​ឥ​ស្លា​ម ។ តែ​នៅ​សេរី​លង្កា​បាន​វៃ​នៅ​ព្រះ​វិហារ​គ្រឹះ​ទាំងអស់ ។ អី​ញ្ចឹ​ង​តើ​មាន​ទំនាក់ទំនង​អ្វី​ទេ ? យើង​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន ដោយសារ​មិន​ទាន់​មាន​ក្រុម​ណាមួយ​ចេញ​មុខ​មក​ធ្វើ​ទទួលខុស​ក្នុង​ការ​វាយប្រហារ​នោះ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ទៀត​ថា គ្រាន់តែ​តេ​ឡេ​បញ្ជា​ត្រូវ​គេ​រក​ឃើញ​ជាង​៨០​គ្រឿង ដូច្នេះ​ករណី​ធ្វើ​ប្រហារ​នេះ ។ សម្តេច​ក៏​បាន​បន្ថែម​ថា បទ​ពិសោធន៍​ភេ​វ​កម្ម​នៅ​សេរី​លង្កា និង​ញូ​ហ្សា​ឡែ​ន​ក៏​ជា​មេរៀន​សម្រាប់​កម្ពុជា​ក្នុង​ការ​បន្ត​ការ​គ្រប់គ្រង​ឲ្យ​បាន​ម៉ត់ចត់​លើ​ការ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ ។ សេរីភាព​ហួសហេតុ​លើ​ការ​ប្រើប្រាស់​អាវុធ ឬ​ជាតិ​ផ្ទុះ​មិនមែន​ជា​សេចក្តី​របស់​ប្រជាជន​ទេ ។

សម្តេច​បញ្ជាក់​ថា «​កម្ពុជា​សូម​តឹងតែង​បន្តិច​ហើយ ចំពោះ​ការ​ប្រើប្រាស់​អាវុធ តែ​តឹងតែង​យ៉ាង​នឹង​ហើយ នៅ​តែ​កើត​មាន​បញ្ហា អ្នកខ្លះ​ដក​អាវុធ ផ្ជ​ង់​គេ ក៏​មាន​ដែល​បណ្តាល​ឲ្យ​កើតរឿង​ដោយ​អាវុធ​នេះ​ផង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ