ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​មាស​ដើម្បី​ធ្វើ​ឲ្យ​មាន​អាយុ​វែង

4 ឆ្នាំ មុន

មាន​អ្វី​ជា​ច្រើន​ដែល​ពាក់ព័ន្ធ ហើយ​អាច​ធ្វើ​ឲ្យ​អ្នកមាន​ជីវិត​រស់នៅ​វែង​បាន ។ អាថ៌​កំបាំង​មួយ​ចំនួន ដែល​អាច​នាំ​អ្នក​ឲ្យ​រស់នៅ​បាន​យូរ ។ 1.​គុណភាព​នៃ​ការ​ប្រុង​ប្រយ័ត្ន ការ​តស៊ូ ជា​មនុស្ស​រៀបចំ​បាន​ល្អ ដូច​ជា…

មាន​អ្វី​ជា​ច្រើន​ដែល​ពាក់ព័ន្ធ ហើយ​អាច​ធ្វើ​ឲ្យ​អ្នកមាន​ជីវិត​រស់នៅ​វែង​បាន ។ អាថ៌​កំបាំង​មួយ​ចំនួន ដែល​អាច​នាំ​អ្នក​ឲ្យ​រស់នៅ​បាន​យូរ ។

1.​គុណភាព​នៃ​ការ​ប្រុង​ប្រយ័ត្ន ការ​តស៊ូ ជា​មនុស្ស​រៀបចំ​បាន​ល្អ ដូច​ជា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​ជាដើម ការ​នឹក​ស្រមៃ និង​មិន​នៅ​ក្នុង​កង្វល់ គឺជា​គុណភាព​ដែល​ជួយ​នាំ​ឲ្យ​មានជីវិត​វែង​។

2.​របប​អាហារ​របស់​អ្នក​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​មាន​សុខភាព​ល្អ ដែល​នៅ​ពេល​អ្នកមាន​អាយុ​ចាស់​ជាង​នេះ វា​អាច​ធ្វើ​ឲ្យ​មានការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ការ​ការពារ​ប្រឆាំង​នឹង​ការ​បាត់បង់ សូ​ម្បី​តែ​ការ​ចង​ចាំ ។

3.​ជា​ការ​ពិត​ណាស់ ហ្សែ​ន ក៏​ជា​កត្តា​មួយ​ផង​ដែរ ។

4.​ការ​ទៅ​សាលារៀន ៖ ការ​អប់រំ ក៏​ត្រូវ​បាន​ទាក់ទង​ទៅ​នឹង​ជីវិត​រស់នៅ​យូរ​ផង​ដែរ ។

5.​ការ​ខំធ្វើការ​ងារ ៖ ក្នុង​នាម​ជា​អ្នកធ្វើការ​ធ្ងន់ មិន​ចាំបាច់​មាន​ន័យ​ថា ការងារ​តានតឹង នឹង​ប៉ះពាល់​ដល់​អ្នក​នោះ​ទេ ។

6.​គួរ​កាត់​បន្ថយ​ការ​ព្រួយបារម្ភ ឬ​កង្វល់ ៖ មានការ​រក​ឃើញ​មួយ​ចំនួន​បាន​ផ្ដល់​យោបល់​ថា ការ​គិត​ច្រើន ពិតជា​អាច​មាន​ផល​ប៉ះពាល់​លើ​ការ​រស់នៅ​អាយុ​រវែង​របស់​អ្នក ។

7.​អ្នក​មិន​ត្រូវ​មានការ​រំភើបចិត្ត ឬ​សប្បាយចិត្ត​ខ្លាំង​ពេក​ទេ ។

8.​ការ​ប្រលូក​នៅ​ក្នុង​សង្គម គឺ​មាន​សារសំខាន់​។

9.​ការ​អង្គុយ​ច្រើន ប្រហែលជា​រឿង​ដ៏​អាក្រក់​បំផុត​ដែល​អ្នក​តែង​ធ្វើ ៕( ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ