សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ប្រសិនបើអ្នកគេងមិនសូវលក់ ឬគេងមិនស្ងប់ ការជ្រើសរើសអាហារសមស្របនៅពេលល្ងាចអាចជួយគាំទ្រគុណភាពដំណេកបាន។ ផ្លែឈើមួយចំនួនមានសារធាតុដែលពាក់ព័ន្ធនឹងការគ្រប់គ្រងវដ្តគេង និងភ្ញាក់របស់រាងកាយ។
ផ្លែឈឺរី ជាពិសេសផ្លែឈឺរីជូរ មានជាសារធាតុធម្មជាតិជួយគ្រប់គ្រងវដ្តគេង។ ការសិក្សាមួយចំនួនក៏បង្ហាញថា ការទទួលទានផ្លែរីជាប្រចាំអាចជួយគាំទ្ររយៈពេល និងគុណភាពនៃការគេងនៅមនុស្សមួយចំនួន។
ផ្លែស្វាយ មានវីតាមីន B6 ដែលជួយឱ្យរាងកាយដំណើរការបង្កើតសារធាតុពាក់ព័ន្ធនឹងការគេង។ ប៉ុន្តែស្វាយមានជាតិស្ករធម្មជាតិគួរសម ដូច្នេះគួរទទួលទានក្នុងបរិមាណមធ្យម ជាពិសេសនៅពេលល្ងាច។
ផ្លែចេក សម្បូរប៉ូតាស្យូម វីតាមីន B6 ដែលមានតួនាទីក្នុងមុខងារប្រព័ន្ធប្រសាទ និងដំណើរការដែលពាក់ព័ន្ធនឹងការគេង។ អាចញ៉ាំចេកជាមួយយ៉ាអួគ្មានជាតិស្ករ ដើម្បីបង្កើតជាអាហារសម្រន់ដែលមានតុល្យភាព។
ផ្លែគីវី មានសារធាតុដែលពាក់ព័ន្ធនឹងការគ្រប់គ្រងចង្វាក់ជីវសាស្ត្រ និងវដ្តគេងរបស់រាងកាយ។ គីវីក៏សម្បូរវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយគាំទ្រសុខភាពទូទៅ។
ទោះជាយ៉ាងណា ផ្លែឈើទាំងនេះមិនមែនជាថ្នាំព្យាបាលជំងឺគេងមិនលក់ទេ។ ដើម្បីឱ្យគេងបានល្អ គួររក្សាម៉ោងគេងឱ្យទៀងទាត់ កាត់បន្ថយកាហ្វេអ៊ីននៅពេលល្ងាច និងជៀសវាងការប្រើទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកច្រើនមុនចូលគេង៕
ចែករំលែកព័តមាននេះ