ខ្មែរ​ជាង​២​សែន​នាក់​បាន​ការងារ​ថ្មី​ធ្វើ និង​ជិត​៧​ម៉ឺន​ទៅ​ធ្វើការ​ក្រៅប្រទេស


ឯកសារ​មួយ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​អោយ​ឃើញ​ថា ប្រជាពលរដ្ឋ​ចំនួន​២០៨៤០០​នាក់​បាន​ទទួល​ការងារ​ថ្មី​ធ្វើ​នៅ​ឆ្នាំ​២០១៨ ហើយ​ក៏​មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​ជិត​៧​ម៉ឺន​នាក់ បាន​ទៅ​ធ្វើ​ការងារ​នៅ​បរទេស ។ ឯកសារ​ដែល​សារព័ត៌មាន​កោះសន្តិភាព​ទទួល​បាន​នោះ​បាន​និយាយ​បន្ត​ទៀត​ថា ក្នុង​ចំណោម​មនុស្ស​ទាំង​២០៨៤០០​នាក់ ដែល​បាន​ទទួល​ការងារ​ថ្មី​ធ្វើ​នោះ គឺ​មាន​ស្ត្រី​ចំនួន​១១៧៧០០​នាក់ ។

ក្នុង​ចំណោម​នោះ​ចំនួន​១៤០០០០​នាក់​បាន​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស ហើយ​ចំនួន​ជិត​៧​ម៉ឺន​នាក់​បាន​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស ។ ក្នុង​ចំណោម​ទាំង​អស់នោះ​ដែរ គឺ​មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​ជិត​៧​ម៉ឺន​បាន​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស ជា​ពិសេស​ប្រទេស​ថៃ ចំនួន​៦​ម៉ឺន​នាក់ ប្រទេស​កូរ៉េ​ខាងត្បូង ចំនួន​ជិត​៥០០០​នាក់ និង​ជប៉ុន​ជាង​៣​ពាន់​នាក់ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ