អាសូរ​ណាស់​បុរស​ម្នាក់​ត្រឡប់​មក​ពី​ចូលរួម​មង្គលការ​គេ ជួប​គ្រោះ​យ៉ាង​រន្ធត់


ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​អោយ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មិន​ស្គាល់​ម៉ាក​បាន​កៀរ​ម៉ូតូ​មួយ​គ្រឿងក្នុង​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ហេតុ​កាណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​១៨៣-១៨៤ ស្ថិត​នៅ​ភូមិ​សំរុង​កណ្ដាល ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឈុ​ន រី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​សុ​យ​២ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ត្រឡប់​មក​ពី​ចូលរួម​មង្គលការ​គេ លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​កៀរ​ម៉ូតូ​របស់​ជន​រង​គ្រោះ ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ដួល​បោក​នឹង​ថ្នល់​រង​របួស​យ៉ាងធ្ងន់ធ្ង​ន់ ហើយ​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​វាល​រេញ ។

ក្រោយកើតហេតុ ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​ស្រមោល តែ​កម្លាំង​ជំនាញ​កំពុង​តែ​ស្រាវជ្រាវ​តាម​រក​អ្នកបើកបរ​រថយន្ត​បង្ក​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​អធិដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ