រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើដល់សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីកុំធ្វើការឆ្លើយឆ្លងជាមួយក្រុមប្រឆាំងនៅក្រៅប្រទេស ។ មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃទី២២ ខែមេសា សម្តេចតេជោហ៊ុន សែន បានស្នើដល់ប្រជាជនកម្ពុជាទាំងជួយថែរក្សាសុខសន្តិភាពដែលរកដោយពិបាក ។ យើងត្រូវថែមទាំ បើយើងថែទាំមិនបានទេ អាស្ពានក៏ដាច់ ហើយអាចរត់ចោលដូចឆ្នាំ១៩៧០ ថ្ងៃ១៨ មីនា រដ្ឋប្រហារអីញ្ចឹង។
សម្តេចបញ្ជាក់ថា «ពិតហើយខ្ញុំមិនចង់ឲ្យអ្នកណាឆ្លើយតបទេ សូម្បីតែសម្តេចក្រឡាហោមស ខេង ដែលគេប្រើគាត់ឲ្យធ្វើរដ្ឋប្រហារទំលាក់ខ្ញុំនោះ គឺក៏មិនចាំបាច់ឆ្លើយជាមួយអាឡប់ណាទេ «…» ។ វាមិនដែលម៉ែណា «!» អាឡូវយើងសាក គិតមើលឧបនាយករដ្ឋមន្ត្រី ផ្តួលរលំនាយករដ្ឋមន្ត្រី តើមានន័យស្មើនឹងអី គឺមានន័យស្នើនឹងរដ្ឋប្រហារ! ចេះប្រើគេទៅរួច ។ រួចហើយយកអំណាចឲ្យវា ។ នឹងស្មានថា សម្តេចក្រឡាហោមល្ងង់ណា ឬអី អីញ្ចឹងមិនចាំក្រឡាហោមឆ្លើយតបជាមួយវាទេ (សម រង្ស៊ី)» ។ ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានបញ្ជាក់ទៅកាន់សមាជិកទាំងអស់កុំធ្វើការឆ្លើយតបជាមួយសម រង្ស៊ី ព្រោះថា បើមិនឆ្លើយតប និងសាបឯកឯង ។
សម្តេចបានប្រើសំដីធ្ងន់ៗយ៉ាងដូច្នេះថា «ឆ្កែខាំជើងយើង យើងកុំយកមាត់យើងខាំជើងឆ្កែ អាហ្នឺង យើងនិ យាយអីចឹង! វាដល់ប៉ុណ្ណឹងពេកវានិយាយសុទ្ធតែសំរុកចូលទៀត» ។ ជាមួយគ្នានោះដែរសម្តេចក៏បានលើកឡើងថា សម្តេចមិនខ្លាចប៉ុល ពត ដែលមានកម្លាំងច្រើនកងពលវៃសម្តេចដួលផង តែវា (សម រង្ស៊ី) ចង់មកចាប់សម្តេចទៅវិញ ដែលករណីនេះមិនអាចស្រួលទេដឹង ។ សម្តេចបញ្ជាក់ថា «ដូចស្រួលពេកទេដឹង ហ៊ុន សែនណា! ហើយអ្នកទាំងនេះ ដែលនៅមុខនេះ តើមកចាប់ហ៊ុន សែន ឬមកចាប់ហ៊ុន សែន អ្នកឯងគិតខុសហើយ ។ ណ៎ហ្ហើយ បើគេវាយតម្លៃយុទ្ធសាស្ត្រយើងមិនត្រូវគេនឹងចាញ់ឯង» ។សម្តេចក៏បានឲ្យដឹងសម្តេចបានណែនាំរួចហើយ បើអ្នកងើបបោះបោ គឺងើបមួយវាយមួយងើបពីរវាយនោះបញ្ហានឹងមិនកើតមានទៀតទេ ។ សម្តេចថា «បើក្រៅច្បាប់ហើយ គឺដាក់ហើយ អាហ្នឹងមានតែប៉ុណ្ណឹងទេ» ។
សូមជម្រាបថា ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២០ ខែមេសា នៅក្នុងមហាបាតុកម្មនៅក្នុងប្រទេសកូរ៉េបានប្រកាសថា លោកនឹងមកស្រុកខ្មែរឆាប់ៗនេះ ដោយមកជាមួយពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសកូរ៉េ និងពលករធ្វើការនៅក្នុងប្រទេសថៃ ។ ជាងនេះអតីតមេបក្សប្រឆាំងដែលរត់ចោលស្រុកនេះក៏បានផ្គួរផ្គងសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេងជាដៃគូប្រកួតគ្នា ៕
ចែករំលែកព័តមាននេះ