ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​កាល​ទុរេន​ផ្តើម​ហុច​ផល​បណ្តើរ​ៗ ខណៈ​តម្លៃ​ក៏​បាន​ខ្ពស់​ល្អ(មានវីដេអូ)

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កសិករ​ដាំ​ទុរេន​នៅ​ខេត្តកំពង់ចាម កំពុង​ត្រូវប៉ាន់​នឹង​តម្លៃ​ខ្ពស់​របស់​ទុរេន​ដែល​ទើប​ចាប់ផ្តើម​ប្រមូល​ផល​បណ្តើរ​ៗ ។ ជាក់ស្តែង​ទុរេន​បែក​អន្លូង ស្ថិត​នៅ​ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់​ដែល​មានឈ្មោះ​ល្បី​ថា​មាន​រសជាតិ​ឆ្ងាញ់​ប្លែក ក៏​ហុច​ផល​បណ្តើរ​ល្អ…

ខេត្តកំពង់ចាម ៖ កសិករ​ដាំ​ទុរេន​នៅ​ខេត្តកំពង់ចាម កំពុង​ត្រូវប៉ាន់​នឹង​តម្លៃ​ខ្ពស់​របស់​ទុរេន​ដែល​ទើប​ចាប់ផ្តើម​ប្រមូល​ផល​បណ្តើរ​ៗ ។ ជាក់ស្តែង​ទុរេន​បែក​អន្លូង ស្ថិត​នៅ​ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់​ដែល​មានឈ្មោះ​ល្បី​ថា​មាន​រសជាតិ​ឆ្ងាញ់​ប្លែក ក៏​ហុច​ផល​បណ្តើរ​ល្អ និង​ទាក់ទាញ​អ្នក​ជាវ​ពី​ភ្នំពេញ​យ៉ាង​ខ្លាំងក្លា ។

អ្នកស្រី អឿ​ន ធា​វី វ័យ​៣៣​ឆ្នាំ នៅ​ផ្សារ​បែក​អន្លូង ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មេ​សា ២០១៩​ថា គាត់​បាន​ចាប់ផ្តើម​លក់​ទុរេន​នៅ​មុខ​ផ្ទះ ដែល​រហូត​មក​ដល់​ពេល​នេះ​ជិត​១០​ឆ្នាំ​មក​ហើយ ទុរេន​ពូជ​ម៉ា​ន់​ថង​ដែល​ត្រូវ​បាន​ប្រមូល​ទិញ​តាម​ចំការ​នានា​ក្នុងភូមិ​បែក​អន្លូង ដោយ​បាន​ចាប់ផ្តើម​ហុច​ផល​នៅ​ថ្ងៃ​ចូល​ឆ្នាំ​កន្លង​ទៅ​ថ្មី​ៗ​នេះ ទិញ​ជាង​១០០​គីឡូក្រាម យក​មក​លក់​ក្នុង​១​គីឡូក្រាម​តំលៃ ២៨.០០០​រៀល​មាន​រសជាតិ​ឆ្ងាញ់​ព្រោះ​ទើប​ដល់​ដំបូង ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា មាន​ភ្ញៀវ​រស់នៅ​ភ្នំពេញ​មក​ចូលរួម​មង្គលការ​គេ​នៅ​ក្នុង​ភូម​បែក​អន្លូង ក្រោយ​ពី​បានដឹង​ថា​ទុរេន របស់​គាត់​ឆ្ងាញ់​ក៏​នាំ​គ្នា​ស្កាត់​មក​ទិញ​ម្តង​ជិត​៥០​គីឡូក្រាម យក​ទៅ​ចែក​សាច់ញាតិ​ពិសារ ដើម្បី​ឲ្យ​ដឹង​រស់ជាតិ​ទុរេន​បែក​អន្លូង​។
អ្នកស្រី ស៊ី សុខ​លាង អាយុ​៥៩​ឆ្នាំ ម្ចាស់​សួន​កំសាន្ត​នាគ​ខ្មៅ ស្ថិត​នៅ​ភូមិ​បែក​អន្លូង ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​គាត់​និង​ប្តី​បាន​នាំ​គ្នា​មក​ដាំ​កៅស៊ូ​នៅ​ភូមិ​នេះ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៥ ក្រោយមក​ទៀត​បានឃើញ​ទីតាំង​ល្អ​ក៏​បាន​បង្កើត​សួន​កំសាន្ត​នាគ​ខ្មៅ ហើយ​ក៏​បាន​ទិញ​ពូជ​ទុរេន​យក​មក​ពី​ប្រទេស​ថៃ ដាក់​ដាំ​នៅ​តាម​ជំរាល​ទួល​ដី​។ ក្នុង​ពេល​ដាំ​ដំបូង​ៗ ប្រេង​បាន​ឡើងថ្លៃ​ពេក ក៏​ចង់​កែ​ច្នៃ​ទប់ទឹក​នៅ​ផ្នែក​ខាងក្រោម​ឲ្យ​បាន​ច្រើន​ពេល​មានបុណ្យ​ទាន​ធំ​ៗ មនុស្ស​ជា​ច្រើន​នាំ​គ្នា​មក​លេង​កាន់តែ​ច្រើន​ឡើង​ៗ នោះ​ក៏​បាន​ច្នៃ​ដាក់​ទារ​ទឹក​សម្រាប់​ជិះ​កំសាន្ត​លេង​សប្បាយ អ្នកខ្លះ​ក្រោយ​ពី​បាយ​រួច​ក៏​បាន​នាំ​គ្នា​ទិញ​ទុរេន​របស់​គាត់​យក​ទៅ​ពិសារ ដោយ​មាន​រសជាតិ​ឆ្ងាញ់​ប្រភេទ​ពូជ​ម៉ា​ន់​ថង​។

អ្នកស្រី ស៊ី សុខ​លាង ប្រាប់​បន្ត​ថា ពូជ​ទុរេន​នេះ​ឆ្ងាញ់​ក៏​ពិតមែនតែ​ពិបាក​ថែទាំ ប្រ​សិន ណា​បើ​មាន​ដង្កូវ​ដួង​ស៊ី​ដើម​ជុំវិញ​ហើយនឹង​ត្រូវ​ងាប់​ដើម ទោះ​បើ​ប្រឹង​ថែ​យ៉ាងណា​ក្តី​មិន​រស់​យូរ​ទេ នឹង​ត្រូវ​កាប់​ចោល​ហើយ​ចាប់ផ្តើម​ដាំ​ថ្មី​ឡើង​វិញ ។ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​បាន​ពង្រីក​ការ​ដាំ​ដុះ​កើន​ដល់​៨​ហិ​កតា ផល​ហុច​ដំបូង​លក់​បាន​១​គីឡូ​តំលៃ​២៨.០០០​រៀល បើ​សំបូរ​ចុះ​ត្រឹម​១៨.០០០​រៀល​ក្នុង​១​គីឡូ​គាត់​កម្រ​លក់​ឲ្យ​អ្នក​នៅ​តំបន់​ខាងក្រៅ ព្រោះ​អី​រាល់ថ្ងៃ​អ្នកដំណើរ​មក​លេង​គេ​ដឹង​ថា ទុរេន​របស់​គាត់​ឆ្ងាញ់​នាំ​គ្នា​ទិញ​ម្នាក់​បន្តិច​ៗ​ក្នុង​១​ថ្ងៃ​ៗ​រាប់រយ​គីឡូ ។ នៅ​ក្នុង​ឆ្នាំ​២០១៩​អាកាសធាតុ​បាន​ហក់​ឡើង​ក្តៅ​ពេក​សូ​ម្បី​តែ​ផ្កា​ទុរេន​ពេល​ចេញ​មក​ត្រូវ​ងាប់ ជ្រុះ​មក​លើ​ដី​ច្រើន​ហើយ​ទិន្នផល​វិញ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​មានការ​ថយ​ចុះ​ប្រមាណ​៦០​ភាគរយ​ឯណោះ ។

លោក​ស៊ឹ​ម ថាវរៈ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ថា កន្លង​មក​ដោយ​មានការ​ណែនាំ​ពី​លោក​គួ​ច ចំរើន អភិបាលខេត្ត កម្លាំង​ជំនាញ​មន្ទីរ​របស់​លោក​បាន​ចុះ​បណ្តុះបណ្តាល​ដល់​ម្ចាស់​ចំការ​នៅ​បែក​អន្លូង ស្រុក​ស្ទឹង​ត្រង់​ជា​ហូរហែរ ដោយ​ក្នុង​នោះ​មាន​ម្ចាស់​ចំការ​ខ្លះ​យល់ យកចំណេះ​ដឹង​ទៅ​អនុវត្ត​ន៏​ទទួល​បាន​លទ្ធផល​ល្អ និង​ខ្លះ​ទៀត​មិន​ទទួល​បាន​ជោគជ័យ ដោយសារ​តែ​ការ​កំចាត់​មេ​ត្នោត ដែល​កើតឡើង​ស៊ី​ដើមរ​ទុរេន​ច្រើន​ពេក សម្រាប់​នៅ​ស្រុក​ស្ទឹង​ត្រង់​ទាំងមូល​ទុរេន​ដាំ​សរុប​ប្រមាណ​៣០០​ទៅ​៤០០​ហិ​កតា​។

ជា​សំណូមពរ​រាល់​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ចុះ​បង្រៀន សូម​ម្ចាស់​ចំការ​មេត្តា​ចូលរួម​រៀនសូត្រ​បំប៉ន​ចំណេះដឹង​បន្ថែម ដើម្បី​ឲ្យ​ដើម​ទុរេន ដុះ​លូតលាស់​ល្អ​និង​ទទួល​បាន​ទិន្នផល​ច្រើន ។ ដោយឡែក​លោក​អភិបាលខេត្ត​ក៏​បាន​ឲ្យ​បង្កើត​សហគមន៍​ទុរេន​បែក​អន្លូង ប្រ​យោ​ជ​ន៏រក្សា​នូវ​កេ​រ្ត៏​ឈ្មោះ​បោះ​សម្លេង ដើម្បី​កុំ​ឲ្យ​គេ​យក​ទុរេន​ពី​តំបន់​ណា​ហើយ​ថា​ទុរេន​បែក​អន្លូង​លក់​នៅ​លើ​ទីផ្សារ ក្នុង​ខេត្តកំពង់ចាម​ខូច​ឈ្មោះ​ទុរេន​បែក​អន្លូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ