ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សម រ​ង្ស៊ី ដើរ​កៀងគរ​ពលករ​ខ្មែរ​ក្រៅប្រទេស​ចូល​មក​ស្រុក​ខ្មែរ​ជាមួយ​ខ្លួន​ព្រោះ​ខ្លាច​គេ​ចាប់ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ខ្លាច​មានការ​ចាប់ខ្លួន​អតីត​ប្រធាន​គណបក្ស​ស​ង្ក្រោះ​ជាតិ​លោក​សម រ​ង្ស៊ី បាន​ដើរ​កៀងគរ​ពលករ​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស​ឲ្យ​ចូល​មក​ស្រុក​តាម​ខ្លួន ។ ការ​ដើរ​កៀងគរ​នេះ ខណៈ​ដែល​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​អះអាង​ជា​ថ្មី​ថា នឹង​វិល​ចូល​មក​ស្រុក​ខ្មែរ​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ ដោយ​មានការ​ចូលរួម​ពី​ពលករ​មក​ពី​ប្រទេស​កូរ៉េ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ខ្លាច​មានការ​ចាប់ខ្លួន​អតីត​ប្រធាន​គណបក្ស​ស​ង្ក្រោះ​ជាតិ​លោក​សម រ​ង្ស៊ី បាន​ដើរ​កៀងគរ​ពលករ​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស​ឲ្យ​ចូល​មក​ស្រុក​តាម​ខ្លួន ។ ការ​ដើរ​កៀងគរ​នេះ ខណៈ​ដែល​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​បន្ត​អះអាង​ជា​ថ្មី​ថា នឹង​វិល​ចូល​មក​ស្រុក​ខ្មែរ​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ ដោយ​មានការ​ចូលរួម​ពី​ពលករ​មក​ពី​ប្រទេស​កូរ៉េ និង​ប្រទេស​ថៃ ។

ការ​អះអាង​របស់​អតីត​មេ​បក្ស​ប្រឆាំង​នៅ​ក្នុង​មហា​បាតុកម្ម កាលពី​ថ្ងៃ​យប់​ថ្ងៃ​ទី​២០ ខែមេសា នៅ​ប្រទេស​កូរ៉េ​យ៉ាង​ដូច្នេះ​ថា លោក​សប្បាយ​រីករាយ​ដែល​បាន​មក​ជួប​ជាមួយ​យុវជន​ខ្មែរ​ពលករ​ខ្មែរ រាប់​ពាន់​នាក់​នៅ​យប់​នេះ ។ ខ្ញុំ​សុំ​ថ្លែងអំណរគុណ​ដល់​កូនក្មួយ​ទាំងអស់ ។ លោក​បាន​បន្ត​ថា ជួបជុំ​គ្នា​នៅ​ប្រទេស​កូរ៉េ​នេះ គឺ​ដើម្បី​ដំណាង​ឲ្យ​មិ​និ​ត្ត​រូប​នៃ​ការ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កូរ៉េ ។ យើង​ប្តេជ្ញា​ចិត្ត​ថា យើង​ទាមទារ​តាម​បែប​ប្រជារាស្ត្រ​កូរ៉េ ដូច​កាលពី​ឆ្នាំ​១៩៨០ ធ្វើ​ជា​គំរូ​សម្រាប់​ប្រទេស​កម្ពុជា ។ លោក​បន្ថែម​ថា យើង​នឹង​ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​នៅ​ប្រទេស​កូរ៉េ​អី​ញ្ចឹ​ង​ដែរ ។ លោក​ថា ធ្វើ​បែប​នេះ ដើម្បី​ទាមទារ​យក​ប្រទេស​កម្ពុជា​មក​វិញ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​វិញ ។

លោក​បញ្ជាក់​ថា​៖ «​ក្នុង​ន័យ​នេះ​ខ្ញុំ​បាន​ប្តេជ្ញា​ថា ខ្ញុំ​នឹង​វិល​ទៅ​កម្ពុជា​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ ហើយ​ខ្ញុំ​សូម​បបួល​ក្មួយ​ៗ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ទៅ​កម្ពុ​ជាមួយ​ខ្ញុំ ហើយ​មាន​ក្មួយ​ៗ​ដែល​ជា​ពលករ​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ​» ។ លោក​បន្ត​ថា ៖«​ទៅ​ស្រុក យើង​វិញ​! ទៅ​ស្រុក​យើង​វិញ​! សូម​បងប្អូន​កូនក្មួយ​រៀបចំ​ឥ​វ៉ា​ន់​យើង​ទៅ​ស្រុក​យើង​វិញ​ខ្ញុំ​ទៅ​ស្រុក​វិញ​មិនមែន​ឲ្យ​ហ៊ុន សែន​ចាប់​ខ្ញុំ​ទេ​បងប្អូន មិនមែន​ឲ្យ​ហ៊ុន សែន​សម្លាប់​ខ្ញុំ​ទេ បងប្អូន ! ខ្ញុំ​ទៅ​ជាមួយ​បងប្អូន ក្មួយ​ៗ​កូរ៉េ ក្មួយ​ៗ​ពលករ​នៅ​ប្រទេស​ថៃ ដែល​ធ្វើ​ដំណើរ​ជាមួយ​ខ្ញុំ​» ។

ចំពោះ​ការ​លើក​ឡើង​របស់​អតីត​មេ​បក្ស​ប្រឆាំង​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​លើក​ឡើង​ថា យុវជន​ដែល​ធ្វើ​បាតុករ​ចង់បាន​ប្រជាធិបតេយ្យ មិន​ចង់បាន​ការងារ​ធ្វើ​ទេ ។ លោក​បាន​លើក​ឡើង​ថា នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​នៃ​របប​ទីក្រុង​វ៉ា​ស៊ិ​ង​តោន​មួយ​នោះ យុវជន​នៅ​ក្នុង​បាតុកម្ម​បាន​និយាយ​ថា ពួក​គាត់​ចង់បាន​លទ្ធិប្រជាធិបតេយ្យ ទោះបី​ពួក​គាត់​បាន​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ក៏​ដោយ គឺ​ពួក​គាត់​មិន​ព្ញ និយាយ​ថា ចង់បាន​ការងារ​ធ្វើ​ទេ ។ ដូច្នេះ​ប្រហែលជា​ប្រចាំខែ​ពួក​គាត់​បាន​ផ្ញើ​តែ​ប្រជាធិបតេយ្យ​មក​ផ្គត់ផ្គង់​ដល់​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ ហើយ​មិន​បាន​ផ្ញើ​លុយ​មក​ឲ្យ​ឪពុក​ម្តាយ​ទេ​មើលទៅ ។

ដូច្នេះ​ការ​ខិតខំ​ស្វែងរក​ទីផ្សារពលកម្ម​ឲ្យ​ពួក​គាត់​មានការ​ងារ​ធ្វើ​ដើម្បី​បាន​ប្រាក់បៀវត្ស​ខ្ពស់​នោះ​មិន​មាន​សារសំខាន់​សម្រាប់​ពួក​គាត់​ទេ ពួក​គាត់​ចង់​ហូប និង​រស់នៅ​ប្រជាធិបតេយ្យ​ជាង​។ ចំណែក​លោក​គង់ បូ​រ៉ា អតីត​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​សម្តែង​ការ​អបអរ​សារ​ទ​ចំពោះ​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ។ ប៉ុន្តែ​លោក​ថា បាតុករ​ទាំងអស់​បាន​ចាញ់បោក​មេ​បាតុកម្ម​ហើយ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៣ បក្ស​ប្រឆាំង​ដោយ​មាន​អ្នកខ្លះ​លក់ មាន់ ទា ជ្រូក គោ ឆ្កែ ដើម្បី​មក​ធ្វើ​បាតុកម្ម ប៉ុន្តែ​លទ្ធផល​មិន​ទទួល​បាន​អ្វី​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ