ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លឹង​មើល​ចំនួន​ទេសចរណ៍​ចិន​មក​កម្ពុជា​​ក្នុង​រយៈ​ពេល​១០​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ក្នុង​ស​ប្តា​ហ៍​ក្រោយ​នេះ សម្តេច​តេ​ជោ​ ហ៊ុន ​សែន ​នឹង​ដឹកនាំ​គណៈប្រតិភូរ​ដ្ឋា ភិ​បាល​មួយ​ក្រុម​ទៅ​កាន់ ប្រទេស​ចិន ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​ផង ​និង​ដើម្បី​ប្រជុំ​ទ្វេភាគី​ជា​មួយ​ចិន​ផង​ដែរ​។ តើ​ទំនាក់ទំនង​នយោបាយ…

នៅ​ក្នុង​ស​ប្តា​ហ៍​ក្រោយ​នេះ សម្តេច​តេ​ជោ​ ហ៊ុន ​សែន ​នឹង​ដឹកនាំ​គណៈប្រតិភូរ​ដ្ឋា ភិ​បាល​មួយ​ក្រុម​ទៅ​កាន់ ប្រទេស​ចិន ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​ផង ​និង​ដើម្បី​ប្រជុំ​ទ្វេភាគី​ជា​មួយ​ចិន​ផង​ដែរ​។

តើ​ទំនាក់ទំនង​នយោបាយ សេដ្ឋកិច្ច និង វប្បធម៌ រវាង ចិន​និង​កម្ពុជា ​មានការ​ប្រែប្រួល​ខ្លាំង​យ៉ាងណា? សារព័ត៌មាន​កោះសន្តិភាព​នឹង​ធ្វើការ​ឆ្លុះ​បញ្ចាំង​ទៅ​លើ​ទំនាក់ទំនង​នេះ​តាម​រយៈ​​អត្ថបទ​ ដោយឡែក​ៗ​ពី​គ្នា​។ នៅ​ក្នុង​អត្ថបទ​នេះ យើង​សូម​បង្ហាញ​ពី​ការ​ប្រែប្រួល​នៃ​ភ្ញៀវ​ទេ​ចរណ៍​របស់​ចិន​មក​កាន់ ប្រទេស កម្ពុជា ​នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដែល​មានការ​កើនឡើង​ខ្លាំង​គួរ​អោយ​កត់សម្គាល់​។

នៅ​ឆ្នាំ​២០១៨ ចំនួន​អ្នក​ទេសចរណ៍​ចិន​ម​ដ​កល់​កម្ពុជា​មាន​ចំនួន​ជាង​២​លាន នាក់​ដោយ​ស្ថិត នៅ​លំដាប់​លេខ​មួយ​។

ខាងក្រោម​នេះ ជា​តួលេខ​នៃ​ចំនួន​អ្នក​ទេសចរណ៍​ចិន​មក​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​។

២០១៨ ចំនួន ២​លាន
២០១៧ ចំនួន​១,២​លាន
២០១៦ ចំនួន​៨,៣ សែន
២០១៥ ចំនួន​ជិត ៧​សែន
២០១៤ ចំនួន​៥,៦​សែន
២០១៣ ចំនួន​៤,៦​សែន
២០១២ ចំនួន​៣,៣​សែន
២០១១ ចំនួន ២,៤​សែន
២០១០ ចំនួន​ជិត​១,៨​សែន
២០០៩ ចំនួន ជិត​១,៣​សែន

ការ​ប្រែប្រួល​នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​នេះ​នៃ​ចំនួន​ទេសចរណ៍​ចិន​មាន​សន្ទុះ​ខ្លាំង​ជាងគេ​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ