ជនបរទេសជាង៨ម៉ឺននាក់កាន់ឯកសារមិនប្រក្រតីស្នាក់នៅកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកសារផ្លូវការមួយរបស់ក្រសួងមហាផ្ទៃបានបង្ហាញថាមានជនបរទេសចំនួនជាង៨ម៉ឺននាក់ត្រូវបានរកឃើញថាកាន់ឯកសារមិនប្រក្រតីដើម្បីស្នាក់នៅក្នុងប្រទេសកម្ពុជា។
ការរកឃើញនេះដោយផ្អែកទៅលើការធ្វើជំរឿនស្ថិតិជនបរទេសអន្តោប្រវេសន៍ចំនួន៤៩៦០៣គ្រួសារ ឬមនុស្សជាង១៨ម៉ឺននាក់។
ចំណែកមន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា ខណៈដែលប្រទេសកម្ពុជាកាន់តែមានការរីកចម្រើននោះ ជនបរទេសកាន់តែច្រើនមានបំណងមកស្នាក់នៅឬក៏រកស៊ីនៅកម្ពុជា។ ចំណែកអាជ្ញាធរក៏បានកំពុងរឹតបន្តឹងការគ្រប់គ្រងជនបរទេសនៅក្នុងប្រទេសកម្ពុជាផងដែរ។
បច្ចុប្បន្ន គេសង្កេតឃើញថាជនជាតិចិនកាន់តែច្រើនបានមកទេសចរណ៍ឬក៏មករកស៊ីនៅកម្ពុជាគ្រប់រូបភាព៕
ចែករំលែកព័តមាននេះ