ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហ៊ុន សែន ទៅ​ចិន និង​ជប៉ុន ខណៈ​សមរ​ង្ស៊ី ទៅ​កូរ៉េ

5 ឆ្នាំ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន គ្រោង​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​។ បើ​តាម​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​រូប​និយាយ​ថា សម្តេច​នឹង​ចូលរួម​កិច្ចប្រជុំ​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ នៅ​ទីក្រុង​ប៉េ​កាំ​ង នៅ​ថ្ងៃ​ទី​២៥…

សម្តេច​តេ​ជោ ហ៊ុន សែន គ្រោង​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​។ បើ​តាម​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​រូប​និយាយ​ថា សម្តេច​នឹង​ចូលរួម​កិច្ចប្រជុំ​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ នៅ​ទីក្រុង​ប៉េ​កាំ​ង នៅ​ថ្ងៃ​ទី​២៥ ខែមេសា ខាង​មុខ​នេះ​។

ចំណែក​កាលពី​ពេល​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះ​សីហនុ សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា សម្តេច​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មួយ​ក្រុម​ធំ​ដែល​ជា​សមាជិក​រដ្ឋាភិបាល​ទៅ​កាន់​ប្រទេស​ចិន​។ ក្រៅពី​កិច្ចប្រជុំ​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ សម្តេច​និង​គណៈប្រតិភូ​ក៏​នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​ផង​ដែរ​។

គេ​រំពឹង​ថា កិច្ចព្រមព្រៀង​មួយ​ចំនួន​នឹង​អាច​កើត​មាននៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​។ ចំណែក​ប្រទេស​ជប៉ុន​នឹង​ក្លាយជា​ប្រទេស​ទី​ពីរ ដែល​សម្តេច​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​នៅ​ក្នុង​ឆមាស​ទី​មួយ នៃ​ឆ្នាំ​២០១៩​នេះ ដើម្បី​ធ្វើការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​។ នេះ​បើ​តាម​ប្រភព​របស់​កោះសន្តិភាព ដែល​បានអោយ​ដឹង​នៅ​ថ្ងៃនេះ​។ រីឯ​លោក សម រ​ង្ស៊ី ឯណោះ​វិញ​គ្រោង​នឹង​ទៅ​កាន់​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​១៩ និង​ទី​២០ ខែមេសា ដើម្បី​ជួប​អ្នកគាំទ្រ​នៅ​ទីនោះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ