២​ថ្ងៃ​នៅ​ស្រុក​ព្រៃ​នប់ បញ្ចប់​ដោយ​ភាព​សប្បាយ​រីករាយ​ក្រៃ​លែង


ស្រុក​ព្រៃ​នប់ ៖ កម្មវិធី​វាល​មាស​សង្ក្រាន្ត​អបអរ​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ សហកា​រដ្ឋបាល​ស្រុក​ព្រៃ​នប់ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​សាលាស្រុក​រយៈពេល​ពី​ថ្ងៃ គឺ​ថ្ងៃ​15-16 មេ​សា 2019​នេះ បាន​បញ្ចប់​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង ដែល​​មានការ​ចូលរួម​លេង​កំសាន្ត​ពី​គ្រប់​មជ្ឈដ្ឋាន​នានា ហើយ​ក្នុង​នោះ​ក៏​មានការ​ចូលរួម​លេង​កំសាន្ត​ពី​លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ និង​កម្លាំង​កង​អន្តរាគមន៍​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក ប្រជា​កា​ពារ​ភូមិ​ជួយ​ការពារ​រក្សា​សណ្តាប់ធ្នាប់​ផង​ដែរ ។

ជាមួយ​កម្មវិធី​ប្រពៃណី​ជាតិ​នេះ ក្រុម​កា​ងារ​វាល​មាស​សង្ក្រាន្ត ដែល​មានការ​សហការ​រដ្ឋ​បាល​ស្រុក ឃុំ ក៏​សូម​ថ្លែង​អំណ​អរគុណ​ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​ឧបត្ថម្ភ និង​គាំទ្រ​ដល់​ក្នុង​កម្មវិធី​រហូត​កម្មវិធី​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​រលូន ជោគជ័យ និង​សប្បាយ​រីករាយ ហើយ​ក៏​សូម​អរគុណ​ដល់​លោកយាយ លោកតា អ៊ុំ​ពូ​មីង និង​បងប្អូន​កូនក្មួយ​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​លេង​ស្បែង​ប្រជា​ប្រី​យ៍ និង​រាំង​លេង​កំសាន្ត​ក្នុង​កម្មវិធី​នេះ។

ហើយ​ជាមួយ​គ្នា​នោះ សូម​បួងសួង ប្រសិទ្ធិ​ពរ​ជ័យ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ សូម​ទទួល​បាន​ជោគជ័យ វិបុល​សុខ​គ្រប់​ប្រការ ។

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ