ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ថ្មី គំនិត​ថ្មី ក្តី​សង្ឃឹម​ថ្មី​សម្រាប់​ទាំងអស់​គ្នា

5 ឆ្នាំ មុន

ឆ្នាំ​ចាស់​នឹង​ចាប់ផ្តើម​ចាកចេញ​ពី​យើង​ទាំងអស់​គ្នា​នៅ​ថ្ងៃនេះ​ហើយ​។ ឆ្នាំ​ថ្មី​នឹង​ចូល​កមក​ជំនួស​វិញ​ហើយ​យើង​សង្ឃឹមថា អ្វី​ៗ​ដែ​ល្អ​នឹង​ចូល​មក​ជំនួស​រឿង​រ៉ាង​ដែល​អាក្រក់​នៅ​ក្នុង​ឆ្នាំ​ចាស់​ឆ្នាំ​២០១៨​។ ចំណែក​វេ​ប​សាយ​កោះសន្តិភាព និង​បុគ្គលិក​ទាំងអស់​ក៏​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​បំពេញបេសកកម្ម​ផ្នែក​ព័ត៌មាន​អោយ​កាន់តែ​ប្រសើរ​សម្រាប់​ប្រជាជន​ទាំងអស់​។ ប៉ុន្តែ​មិន​ថា​ពេល​បច្ចុប្បន្ន​ឬ​អនាគតកាល​ទេ ជំហរ​មិន​ងាករេ​របស់​កោះសន្តិភាព​គឺ​ផលប្រយោជន៍​សាធារណជន​ជា​ធំ​។ កោះសន្តិភាព​នឹង​បំពេញភារកិច្ច​គ្រប់យ៉ាង​ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណជន​តាម​រយ​:​ការ​ផ្តល់​ព័ត៌មាន​រហ័ស ច្បាស់លាស់ និង…

ឆ្នាំ​ចាស់​នឹង​ចាប់ផ្តើម​ចាកចេញ​ពី​យើង​ទាំងអស់​គ្នា​នៅ​ថ្ងៃនេះ​ហើយ​។ ឆ្នាំ​ថ្មី​នឹង​ចូល​កមក​ជំនួស​វិញ​ហើយ​យើង​សង្ឃឹមថា អ្វី​ៗ​ដែ​ល្អ​នឹង​ចូល​មក​ជំនួស​រឿង​រ៉ាង​ដែល​អាក្រក់​នៅ​ក្នុង​ឆ្នាំ​ចាស់​ឆ្នាំ​២០១៨​។

ចំណែក​វេ​ប​សាយ​កោះសន្តិភាព និង​បុគ្គលិក​ទាំងអស់​ក៏​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​បំពេញបេសកកម្ម​ផ្នែក​ព័ត៌មាន​អោយ​កាន់តែ​ប្រសើរ​សម្រាប់​ប្រជាជន​ទាំងអស់​។ ប៉ុន្តែ​មិន​ថា​ពេល​បច្ចុប្បន្ន​ឬ​អនាគតកាល​ទេ ជំហរ​មិន​ងាករេ​របស់​កោះសន្តិភាព​គឺ​ផលប្រយោជន៍​សាធារណជន​ជា​ធំ​។

កោះសន្តិភាព​នឹង​បំពេញភារកិច្ច​គ្រប់យ៉ាង​ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណជន​តាម​រយ​:​ការ​ផ្តល់​ព័ត៌មាន​រហ័ស ច្បាស់លាស់ និង មាន​ប្រយោជន៍​សម្រាប់​ប្រជាជន​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

បេសកកម្ម​របស់​កោះសន្តិភាព​គឺ​បម្រើប្រជាជន​តាម​រយៈ​ការ​សរសេរ​រាល់​រឿងរ៉ាវ​ដែល​កើត​មាននៅ​ក្នុង​សង្គម​ដោយ​រួម​ទាំង​នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កម្សាន្ត កីឡា សុខភាព បច្ចេកវិទ្យា និង​ព័ត៌មាន​មាន​ប្រយោជន៍​ជា​ច្រើន​ទៀត​។

នៅ​ក្នុង​ការ​បំពេញបេសកកម្ម​មួយ​ឆ្នាំ​កន្លង​មក កោះសន្តិភាព​មាន​សេចក្តី​ក្លា​ហា​នឹង​ទទួលស្គាល់​ថា​នៅ​មាន​កិច្ចការ​មួយ​ចំនួន​ទៀត​នៅ​ចំពោះ​មុខ​ដែល​ត្រូវការ​កែ​លម្អ​ហើយ កោះសន្តិភាព​នឹង​ប្រឹងប្រែង​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​ថ្មី ដើម្បី​ប្រែក្លាយ​ខ្លួន និង​ថែរក្សា​តួនាទី​របស់​ខ្លួន​ជា​សារព័ត៌មាន​ឈានមុខ​គេ​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​។

ឆ្លៀតឱកាស​នេះ​កោះសន្តិភាព និង​បុគ្គលិក​ទាំងអស់​សូម​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​សារព័ត៌មាន​កោះសន្តិភាព​ទាំង​អស់ហើយ​សង្ឃឹមថា​រការ​គាំទ្រ​នឹង​បន្ត​មាន​តទៅ​ទៀត​នៅ​ក្នុង​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​។

បុគ្គលិក​កោះសន្តិភាព​ទាំងអស់​ក៏​ប្តេជ្ញា​ចិត្ត​នៅ​ក្នុង​ការ​បម្រើ​ដល់​សាធារណជន​ទាំងអស់​អោយ​កាន់តែ​ល្អ​ប្រសើរ​ពី​មួយ​ឆ្ន​ឆាំ​ទៅ​មួយ​ឆ្នាំ​ដើម្បី​ធ្វើ​យ៉ាង​អោយ​ក្តី​សង្ឃឹម​របស់​សាធារណជន​ទាំងអស់​ក្លាយទៅជា​ការ​ពិត​គ្រប់​ៗ​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ