ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំពោត​ជា​ច្រើន​ហិច​តាកំពុង​ប្រឈម​នឹង​ខ្វះខាត​ទឹក

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជា​កសិក​នៅ​ភូមិ​រំពើន ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស កំពុង​តែ​ប្រឈម​​នឹង​ខ្វះខាត​ទឹក​ស្រោច​ដំណាំ​ពោត​ជា​ច្រើន​ហិច​តា ដោយសារ​តែ​គ្មាន​ប្រព័ន្ធ​ទឹក​សម្រាប់​​ធ្វើការ​ស្រោច​ដំណាំ​របស់​ខ្លួន ហើយ​កសិក​ជា​ច្រើន​គ្រួ​សារបាន​ជួល​គេ​ខួង​ដី​រក​ប្រភព​​ទឹក​មាន​ជម្រៅ​40​ម៉​ត្រ​ទៅ​50​ម៉ែត្រ ទើប​មានទឹក​ស្រោច​ដំណាំ​ពោត​។ បើ​តាម​លោកពូ…

ខេត្តកំពត ៖ ប្រជា​កសិក​នៅ​ភូមិ​រំពើន ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស កំពុង​តែ​ប្រឈម​​នឹង​ខ្វះខាត​ទឹក​ស្រោច​ដំណាំ​ពោត​ជា​ច្រើន​ហិច​តា ដោយសារ​តែ​គ្មាន​ប្រព័ន្ធ​ទឹក​សម្រាប់​​ធ្វើការ​ស្រោច​ដំណាំ​របស់​ខ្លួន ហើយ​កសិក​ជា​ច្រើន​គ្រួ​សារបាន​ជួល​គេ​ខួង​ដី​រក​ប្រភព​​ទឹក​មាន​ជម្រៅ​40​ម៉​ត្រ​ទៅ​50​ម៉ែត្រ ទើប​មានទឹក​ស្រោច​ដំណាំ​ពោត​។

បើ​តាម​លោកពូ ណុ​ប ទៀន អាយុ​55​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​រំពើន បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា កសិក​ជា​ច្រើន​នាក់​នៅ​ភូមិ​រំពើន​ បាន​នាំ​គ្នា​ដាំ​ដំណាំ​ពោត​ស្ទើរតែ​គ្រប់​គ្នា​។ លោក​ពូ​និយាយ​ថា ការ​ដាំពោត​របស់​កសិករ​ពិតជា​មានការ​លំបាក ​ដោយសា​តែ​មិន​មានទឹក​សម្រាប់​ស្រោច​។​ ហើយ​​ឥឡូវនេះ ​កសិករ​ជា​អ្នក​ដាំពោត​ក្នុង​គ្រួសារ​នីមួយ​ៗបាន​ពឹងផ្អែក​ទៅ​លើ​អណ្ដូងស្នប់​ទៅ​វិញ ​សម្រាប់​បូម​ស្រោច​​​ពោត​ ពេល​ជិត​ដល់​ថ្ងៃ​ប្រមូល​ផល​។

​លោក ណុ​ប​ទៀន ​និយាយ​ប្រាប់​បន្ត​ថា ​ការ​ជួល​គេ​មក​ខួង​ដី​រក​ប្រ​ភ​ព​ទឹក​ក្រោម​ដី​មិន​ស្រួល​ទេ ​កសិក​ខ្លះ​​ត្រូវ​ខួង​ដី​30​ទៅ​40​ម៉ែ​ត្រ​ទៅ​​ហើយ​នៅ​តែ​ទឹក​មិន​ចេញ​ក៍​មាន​។ លោក ណុ​ប ទៀន បាន​សំណូមពរ​ពី​មន្ត្រី​ជំនាញ​ជួយ​រក​ប្រ​ភព​ទឹក​សម្រាប់​ស្រោច​​ដំណាំ​ផង​។

ចំណែក​កសិក​ម្នាក់​ទៀត​ឈ្មោះ ប៉ិន ភេ​ត ភេទ​ប្រុស អាយុ​50​ឆាំ្ន រស់នៅ​ភូមិ​រំពើន បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា កសិក​នៅ​ភូមិ​រំពើន​ជាប់​40​គ្រួ​សារបាន​ប្រកប​របរ​ដាំពោត ប៉ុន្តែ​ខ្វះ​ទឹក​សម្រាប់​ស្រោច​។ កសិក​រូប​នេះ​បាន​ត្អូញត្អែរ​ពី​ការ​ជួល​គេ​មក​ខួង​ដី​រក​ប្រភព​ទឹក​នៅ​ក្រោម​ដី ដោយ​កន្លែង​ខ្លះ​ចេញ​ទឹក កន្លែង​ខ្លះ​ទៀត​អត់​ទឹក​។

កសិករ​ដដែល​និយាយ​ទៀត​ថា គ្រួសារ​និ​មួយ​ៗ​ត្រូវ​ចំណាយ​លុយ​ជួល​គេ​មក​ខួង​ដី​ធ្វើ​អណ្ដូងស្នប់ ហើយ​កសិក​ទាំងអស់​បើ​មិន​ប្រឹងប្រែង​រក​ទឹក​ស្រោច​ពោត ពិតជា​ត្រូវ​ខាតបង់​។

រីឯ​លោក គឹ​ម ខេ​ង ប្រធាន​ឃុំ​ស្ដេច​គង់​ខាងលិច បាន​ប្រាប់​ឱ្យ​ដឹង​ថា កសិក​ដាំពោត​ក្នុង​រដូវប្រាំង​នេះ មាន​ចំនួន​54​គ្រួសារ តែ​ក្នុង​ចំណោម​54​គ្រួសារ​នេះ មាន​បី​ភូមិ​គឺ​ភូមិ​ចម្លង​ជ្រៃ ភូមិ​ព្រៃ​តា​ព្រឹ​ត និង​ភូមិ​រំពើន​។ លោក​ប្រធាន​ឃុំ​ស្ដេច​គង់​ខាងលិច​បាន​ប្រាប់​បន្ត​ថា ប្រជា​កសិករ​នៅ​ភូមិ​រំ​ពើត ពិតជា​ខ្វះខាត​ទឹក​ស្រោច​ដំណាំ​ប្រាកដ​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ