ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិត​១៣៤​នាក់​នឹង​ត្រូវ​បាន​លើកលែង និង​បន្ធូរ​បន្ថយទោស​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្ន​ពេញ​៖ ទណ្ឌិត​ចំនួន​១៣៤​នាក់​នឹង​ត្រូវ​បាន​លើកលែង និង​បន្ធូរ​បន្ថយទោស​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នៅ​ពេល​ខាង​មុខ​នេះ ។ លោក​គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ មេ​សា​ថា សម្រាប់​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​២០១៩​នេះ គណៈកម្មការ​ជាតិ​ពិនិត្យ…

រាជធានី​ភ្ន​ពេញ​៖ ទណ្ឌិត​ចំនួន​១៣៤​នាក់​នឹង​ត្រូវ​បាន​លើកលែង និង​បន្ធូរ​បន្ថយទោស​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នៅ​ពេល​ខាង​មុខ​នេះ ។ លោក​គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ មេ​សា​ថា សម្រាប់​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​២០១៩​នេះ គណៈកម្មការ​ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​បាន​ស្នើ​សុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​សម្រេច​ស្នើ​សុំ​ព្រះមហាក្សត្រ​ផ្តល់​ការ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប​១៣៤​នាក់ (​ស្ត្រី​២៨​នាក់​) ក្នុង​ចំណោម​បញ្ជី​ទណ្ឌិត​ស្នើ​សុំ​សរុប​៤៦០​នាក់ (​ស្ត្រី​៤៩​នាក់​) ដើម្បី​លើកលែង​និង​បន្ធូរ​បន្ថយទោស ។

លោក​ក៏​បាន​លើក​ឡើង​ថា ក្មុ​ង​ចំណោម​ទណ្ឌិត​ទាំងនោះ​នឹង​ត្រូវ ១-​ស្នើ​បន្ថយទោស​៦​ខែ ចំនួន​៧​នាក់ (​ស្រី​៦​នាក់​) ២-​ស្នើ​បន្ថយទោស​៩​ខែ ចំនួន​១៩​នាក់ (​ស្រី​២​នាក់​) ៣-​ស្នើ​បន្ថយទោស​១២​ខែ ចំនួន​៤០​នាក់ (​ស្រី​១៧​នាក់​) ៤-​ស្នើ​បន្ថយទោស​ពី​មួយ​ជីវិត​មក​ត្រឹម​២០​ឆ្នាំ ចំនួន​២​នាក់ (​ស្រី​២​នាក់​) ៥-​ស្នើ​លើកលែងទោស​ចំនួន​១៦​នាក់ (​ស្រី​១​នាក់​)​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៤​មេ​សា​លោក សុច សុ​ផា​ន់​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយករ​ដ្ឋា​ន និង​អយ្យការ​នៃ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​ថ្នាក់​ជាតិ​ត្រួតពិនិត្យ និង​វាយតម្លៃ​ដល់​ទណ្ឌិត​ក្នុង​ការ​លើកលែង និង​បន្ធូរ​បន្ថយទោស​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ដែល​លោក អង្ស វង្ស​វ​ឌ្ឍា​នា ជា​ប្រធាន​គណៈកម្មកា​មាន​ទណ្ឌិត​ចំនួន​៤៦០​នាក់ ក្ន​ង​នោះ​មាន​ស្ត្រី​៤៩​នាក់ មក​ពី​អប់រំ​កែប្រែ​ខេត្ត​ក្រុង​រាជធានី​ចំនួន ១៨ និង​មណ្ឌល​អប់រំ​កែប្រែ​ទាំង​បួន​បាន​ស្នើ​សុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​សុច សុ​ផា​ន់​ណា​រ៉ា ក៏​បានឱ្យ​ដឹង​ថា ការ​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​តុលាការ​ប្រធាន​ព្រះរាជអាជ្ញារ​រួម​មក​ស្ត្រី​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​សរុប​២៤៤១​នាក់ ក្នុង​នោះ​ស្ត្រី​ដែល​មាន​គត៍​៤៤ នាក់ ស្ត្រី​មានកូន​តាម​ម្តាយ​១២៦​នាក់ ។ លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា សម្រាប់​ការ​លើកលែងទោស​ចំពោះ​ស្ត្រី​ដែល​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកលែង និង​បន្ធូរ​បន្ថយទោស​ចំពោះ​ស្ត្រី​មិនមែន​ធ្វើ​តែ​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​នោះ​ទេ គឺ​ធ្វើ​ជា​និរន្ត ។ ទី​១.​ទាក់ទង​នឹង​នីតិវិធីតុលាការ​ខាង​ក្រសួងយុត្តិធម៌​ជំរុញ​ឱ្យ​ព​ន្លឿ​ន​លើ​បណ្ដឹង​របស់​ស្ត្រី ទី​២.​រក​ឯកសារ​ទាក់ទង​នឹង​សាលក្រម​ជា​ស្ថាពរ ដើម្បី​នឹង​ងាយស្រួល​បន្ទូល​បន្ថយទោស និង​លើកលែងទោស ។

លោក​បញ្ជាក់​ថា​«​ការ​លើកលែងទោស​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​មាន​ចំនួន​បី​ដង​មាន​ថ្ងៃ​ចូល​ឆ្នាំ​វិសាខបូជា​នឹង​ថ្ងៃ​បុណ្យអុំទូក ។ តែ​យើង​ឃើញ​ហើយ​ថ្នាក់ដឹកនាំ​ពិសេស​សម្ដេច​តេ​ជោ​លោក​តែងតែ​ផ្ដល់​អាទិភាព​ដល់​ស្ត្រី​ជា​និច្ច​ក្នុង​ការ​លើកលែង និង​ប​ន្ថូ​រ​បន្ថយទោស ។

ជាក់ស្តែង​នោះ​ក្នុង​ទិវា​៨​មីនា​កន្លង​មកនេះ​សម្ដេច​ក៏​បាន​ជំរុញ​ឱ្យ​មានការ​ដោះស្រាយ​លើ​សំណុំរឿង​ស្ត្រី​ដែល​កំពុង​ជាប់​ពន្ធនាគារ​ផង​ដែរ ។ ព្រោះថា អ្វី​ដែល​ចាប់អារម្មណ៍​ន​និង​លំបាក​ចំពោះ​ភ្នែក​នោះ គឺ​ស្ត្រី​ដែល​មានកូន​នៅ​ជាមួយ​ម្ដាយ ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សុច សុ​ផា​ន់​ណា​រ៉ា ដដែល​បាន​បញ្ជាក់​ថា ស្ត្រី​ដែល​កំពុង​ជាប់​ពន្ធនាគារ​ភាគច្រើន​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន និង​ប្តី​លែងលះ ។ ដូច្នេះ​បញ្ហា​ដែល​ពិបាក​នោះ គឺ​កូន​ដែល​រស់នៅ​ជាមួយ​ម្តាយ​ក្នុង​ពន្ធនាគារ​នោះ គឺ​រកបាន​ដែរ ។

ចំណែក​លោក អ៊ុ​ច ពង្ស អគ្គនាយករង​នៃ​អគ្គដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា ខាង​ពន្ធនាគារ​អប់រំ​រាជធានី​ខេត្ត​បាន​ដាក់​សំណើរ​មក ដើម្បី​ស្នើ​សុំ​ឲ្យ​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ និង​វាយតម្លៃ​៤៦០​នាក់ ក្នុង​នោះ​ស្ត្រី​៤៩​នាក់ ។ លោក​បន្ត​ថា តាម​សំណើ​របស់​គណៈកម្មការ​រាជធានី​ខេត្ត​ស្នើ​សុំ​លើកលែងទោស​ចំនួន ៧២​នាក់ ស្រី​បី​នាក់ ហើយ​ស្នើ​សុំ​លើកលែងទោស​ពី​មួយ​ជីវិត​មក​ត្រឹម​២០​ឆ្នាំ ប្រុស​៧​នាក់ ស្រី ៣​នាក់ និង​ស្នើ​សុំ​បន្ធូរ​បន្ថយទោស​រយៈពេល ១២​ខែ មាន​ចំនួន​១៤៤​នាក់ ស្ត្រី​២១​នាក់ រយៈ​៩​ខែ ៩២​នាក់ ស្ត្រី​៨​នាក់ និង​ស្នើ​សុំ​បន្ធូរបន្ថយ​រយៈពេល ៦​ខែ មាន​ចំនួន​១៨២​នាក់​ស្ត្រី​២៥​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ