ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​សម្រេច​នូវ​ផែនការ ឆ្នាំ ២០៣០ និង ២០៥០ កម្ពុជា​គួរ​ផ្លាស់​ប្តូរ​ពី​ប្រទេស​កសិកម្ម​ទៅ​ប្រទេស​ឧស្សាហកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា កាល​ដើម​ឡើយ​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម ថា​ជា​ប្រទេស​កសិកម្ម ដោយ​ប្រជាជន​ភាគច្រើន​ពឹង​លើ​វិស័យ​កសិកម្ម ក៏​ប៉ុន្តែ​ក្រោយមក​កម្ពុជា​បាន​ធ្វើ​ពិពិធ​កម្ម​បន្តិច​ម្ដង​ៗ ទៅ​រក​ប្រទេស​ឧស្សាហ​ម្ម​ខ្នាត​តូច ដោយ​ពឹង​លើ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​បំពាក់​និង​ស្បែកជើង​វិញ ប៉ុន្តែ​សេដ្ឋវិទូ​ជា​ច្រើន…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា កាល​ដើម​ឡើយ​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម ថា​ជា​ប្រទេស​កសិកម្ម ដោយ​ប្រជាជន​ភាគច្រើន​ពឹង​លើ​វិស័យ​កសិកម្ម ក៏​ប៉ុន្តែ​ក្រោយមក​កម្ពុជា​បាន​ធ្វើ​ពិពិធ​កម្ម​បន្តិច​ម្ដង​ៗ ទៅ​រក​ប្រទេស​ឧស្សាហ​ម្ម​ខ្នាត​តូច ដោយ​ពឹង​លើ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​បំពាក់​និង​ស្បែកជើង​វិញ ប៉ុន្តែ​សេដ្ឋវិទូ​ជា​ច្រើន ចង់អោយ​កម្ពុជា​ផ្លាស់​ប្តូរ​ពី​ឧស្សាហកម្ម​ខ្នាត​តូច​ទៅ​ជា​ឧស្សាហកម្ម​ខ្នាត​ធំ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច និង​ឈាន​ទៅ​រក​ការ​សម្រេច​នូវ​ផែនការ​ឆ្នាំ ២០៣០ ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ។

លោក ដួង ប៉ូ​ល​ឡាំង សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បាន​មាន​ប្រសាសន៍​ថា ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ ដែល​មានការ​រីក​ចម្រើន​ត្រូវ​ពឹង​លើ​វិស័យ​ឧស្សាហកម្ម​ក្នុង​នោះ​ដូច​ជា​ឧស្សាហកម្ម​ទេសចរណ៍​សំណង់ និង​ឧស្សាហកម្ម​គ្រឿងចក្រ​ជាដើម ។ សម្រាប់​ប្រទេស​កម្ពុជា ជា​ប្រទេស​មាន​អំនោយផល​ល្អ​មួយ នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម ជាក់ស្ដែង កម្ពុជា​មាន​តំបន់​ទេសចរណ៍​ជា​ច្រើន ដែល​ទាញ​យក​ប្រយោជន៍ ពី​វា ដើម្បី​រក​ចំណូល​សម្រាប់សេដ្ឋកិច្ច ។

សេដ្ឋវិទូ រូប​នេះ​បន្ត​ទៀត​ថា « វិស័យ​ឧស្សាហកម្ម គឺជា​កូនសោ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​លូតលាស់​កំណើនសេដ្ឋកិច្ច ប៉ុន្តែ​ដោយសារ​តែ​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ជា​កសិករ វា​នៅ​តែ​ជា​បញ្ហា​សម្រាប់​ការ​អភិវឌ្ឍន៍​និង​ផ្លាស់​ប្តូរ​ពី​កសិកម្ម មក​ឧស្សាហកម្ម » ។ លោក​បន្ត​ថា បើ​ទោះបីជា​ពេល​នេះ​កម្ពុជា​នៅ​តែ​ពឹង​លើ​ការ​វិស័យ​ស​កសិកម្ម លោក​ជឿជាក់​ថា នៅ​រយៈពេល​យូរអង្វែង​តទៅ​ទៀត កម្ពុជា នឹង​ផ្លាស់​ពី​វិស័យ​កសិកម្ម​ទៅ​រក​វិស័យ​ឧស្សាហកម្ម​ជាក់​ជា​ពុំខាន​ពីព្រោះ​ពេល​នេះ ការ​ផ្លាស់​ប្តូរ​ក៏​កំពុង​កើត​មាន​បន្តិច​ម្ដង​ៗ​ហើយ​ផង​ដែរ ។

លោក ដួង ប៉ូ​ល​ឡាំង បន្ថែម​ថា អ្វី​ដែល កម្ពុជា​ត្រូវធ្វើ​នៅ​ពេល​នេះ នៅ​ពេល​ដែល​កសិកម្ម​នៅ​តែ​មាន​សក្ដានុពល គួរតែ​ផ្លាស់​ប្តូរ​ពី​ការ​នាំ​ចេញ​វត្ថុធាតុដើម​កសិកម្ម ទៅ​ជា​ការ​កែ​ច្នៃ ផលិតផល​កសិកម្ម​ទាំងនោះ ហើយ​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​វិញ ពីព្រោះ​ការ​នាំ​ចេញ​វត្ថុធាតុដើម​ចេញ ទទួល​បាន​នូវ​តម្លៃ​ទាប​ជាង​ការ​នាំ​ចេញ​ផលិតផល​សម្រេច ដូច្នេះ​យើង​គួរតែ​ផ្លាស់​ប្តូរ ហើយ​ទាក់ទាញ​វិនិយោគិន ដើម្បី​វិនិយោគ​កែ​ច្នៃ​មុន​នាំ​ចេញ ។ លោក​ថា ៖« ដោយសារ​តែ​ប្រទេស​យើង​ជា​ប្រទេស​ដែល​មាន​អំណោយផល​កសិកម្ម យើង​ក៏​មិន​ចាំបាច់​បោះបង់​វា​ចោល​ដែរ តែ​យើង​ត្រូវ​អភិវឌ្ឍន៍ និង​ត្រូវ​យក​ផលិតផល​កសិកម្ម​ទាំងនោះ​ទៅ​កែ​ច្នៃ​ដើម្បី​ទទួល​បាន​តម្លៃបន្ថែម​ខ្ពស់​នៅ​ពេល​នាំ​ចេញ » ។

លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា ក៏​បាន​លើក​ឡើង​ផង​ដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ កំណើន​នៃ​វិស័យ​កសិកម្ម​ឃើញ​ថា​មានការ​ថមថយ​ច្រើន តែ​វា​មិនជា​អ្វី​នោះ​ទេ ពីព្រោះ​ដូចដែល​បានដឹង​ហើយ ប្រទេស​រីក​ចម្រើន​នៅ​លើ​ពិភពលោក អត់​មាន​ប្រទេស​ណាមួយ ដែល​មាន​វិស័យ​កសិកម្ម​រួមចំណែក​ធំ​នោះ​ទេ យ៉ាងច្រើន​ត្រឹម​ពីរ ឬ​បី​ភាគរយ ។

បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កាលពី​ចុងខែ​មុន​នេះ​ថា នៅ​ក្នុង​ចក្ខុវិស័យ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥ ត្រូវ​បាន​បង្ហាញ​ថា ឧស្សាហកម្ម​ខ្នាត​តូច និង មធ្យម​កម្ពុជា គួរតែ​អភិវឌ្ឍ​បាន​៤,៣​ភាគរយ ក្នុង​មួយ​ឆ្នាំ​សម្រាប់​ការ​ចែករំលែក​ពី ១៥,៥​ភាគរយ ទៅ​២០​ភាគ រយ នៃ​ផលិតផល​ក្នុងស្រុក​សរុប នៅ​ឆ្នាំ ២០២៥ ។ គោលនយោបាយ​បច្ចុប្បន្ន​នៅ​តែ​មាន នៅ​លើ​អ្នក​បង្កើត​នយោបាយ ដើម្បី​សម្រេចចិត្ត​យន្តការ​បន្ថែម​ទៀត ដើម្បី​អនុវត្ត​គោលដៅ​នេះ ឬ​ពួក​គេ​នៅ​តែ​កំពង់​រង់ចាំ​ការ​គាំទ្រ​របស់​ម្ចាស់​ជំនួយ លើ​វិស័យ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ