​​សម្រេច​ឃុំ​ឪពុក​-​កូន​ដាក់​គុក…​ខណៈ​រក​​ក្បាល​សពយាយនិងចៅ អត់ទាន់​ឃើញ


ខេត្តកំពង់ចាម ៖ តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយថា បើទោះបី​ជនសង្ស័យ​មិន​ត្រូវ​បាន​សារភាព​ថា ​ខ្លួន​ជា​ឃាតករ​សម្លាប់​ស្ត្រី​ជា​ជីដូន និង​ចៅស្រី​រួច​កាត់​ក្បាល​យក​ទៅ​បាត់​ក៏​ដោយ ក៏​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​តំណាង​អយ្យការ ​កាលពី​ថ្ងៃ​ទី​៨ មេ​សា ។

អ្វី​ដែល​ត្រូវ​បាន​កត់សម្គាល់​នោះ​ គឺ​ជនសង្ស័យ​ក្នុង​សំណុំរឿង​នេះ​មាន​២​នាក់ គឺ​ឪពុក​ឈ្មោះ ស៊ី​ម ខេ​ង អាយុ​៥៥​ឆ្នាំ និង​កូនប្រុស​ឈ្មោះ ស៊ី​ម សុខ​ខេត អាយុ​៣៦​ឆ្នាំ ។ តាម​ប្រភព​ថា ជនសង្ស័យ​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន តាម​មាត្រា​២០០ ដែល​ប្រឈម​មុខ​អស់​មួយ​ជីវិត ។

ប៉ុន្តែ​ក្រោយ​បញ្ជូន​មក​ចៅក្រម​ស៊ើបសួរ​លោក សោ សុ​តា បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹង​ជន​រង​គ្រោះ តាម​មាត្រា​២០២ ដែល​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ ។ ទាំង​២​នាក់​ឪពុក​និង​កូន ត្រូវ​បាន​ចៅក្រម​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ​ល្ងាច​ថ្ងៃ​ទី​៩ មេ​សា ។

ទោះបីជា​បែប​ណា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឪពុក-​កូន​នេះ មិនដឹង​ថា​ តើ​ជា​ឃាតករ​ពិត​ឬ​យ៉ាងណា ដោយ​សារ​តែ​ក្បាល​សាកសព ​ដែល​ជន​ជា​ឃាតករ​កាត់​យក​ទៅ​បាត់​នោះ​ មិន​មាន​ចម្លើយ​សារភាព​ និង​រក​មិន​ឃើញ​នៅឡើយ​ទេ ។

គួររំលឹកថា ៖ គ្រួសារ​សព​បាន​ទៅ​ខាបព្រលឹង​ជីដូន និង​ចៅស្រី​ដែល​ត្រូវ​កាត់​ក្បាល​ហើយ

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ