ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bugatti ចង់​ក្លាយទៅជា​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​ធ្វើ​ឱ្យ​រថយន្ត​​ទម្ងន់​ស្រាល

4 ឆ្នាំ មុន

តាម​បទ​សម្ភាសន៍​របស់ CarAdvice ជាមួយនឹង​លោក Stephan Winkelmann ប្រធាន​ក្រុមហ៊ុន Bugatti បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ក៏​ចង់​ឈាន​ជើង​ចូល​ក្នុង​ជំនាញ​ខាង​បច្ចេកវិទ្យា​ប្រើ​សរសៃ​កាបូន​ទម្ងន់​ស្រាល​។ ថ្មី​ៗ​នេះ…

តាម​បទ​សម្ភាសន៍​របស់ CarAdvice ជាមួយនឹង​លោក Stephan Winkelmann ប្រធាន​ក្រុមហ៊ុន Bugatti បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ក៏​ចង់​ឈាន​ជើង​ចូល​ក្នុង​ជំនាញ​ខាង​បច្ចេកវិទ្យា​ប្រើ​សរសៃ​កាបូន​ទម្ងន់​ស្រាល​។

ថ្មី​ៗ​នេះ យីហោ​ដែល​ទទួល​បានការ​ជឿនលឿន​ខាង​បច្ចេកវិទ្យា​ទម្ងន់​ស្រាល​នៅ​ក្នុង​ក្រុមហ៊ុន Volkswagen Group គឺ​ក្រុមហ៊ុន Lamborghini ដែល​ជា​យីហោ​រថយន្ត​ពូកែ​ខាង​ផ្នែក​ប្រើ​សរសៃ​កាបូន​អស់​១១​ឆ្នាំ​ហើយ​។ ចំណេះដឹង​ខាង​ផ្នែក​នេះ​ត្រូវ​បាន​ចែករំលែក​ដល់​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ក្រោម VW Group មាន​ដូច​ជា Audi និង Porsche ជាដើម​។

លោក​បាន​និយាយ​ថា​៖ “​អ្វី​ដែល​យើង​ផ្តល់​ជូន​ក្រុមហ៊ុន VW Group គឺជា​ជំនាញ​ប្រើប្រាស់​កាបូន​ទម្ងន់​ស្រាល​នៅ​លើ​រថយន្ត ព្រោះ​ពួក​យើង​មាន​ទឹកចិត្ត​មោះមុត​ក្នុង​ការ​ផលិត​រថយន្ត​ដោយ​ផ្ទាល់ខ្លួន​។​” នៅ​ក្រុមហ៊ុន Bugatti មានការ​ផលិត​រថយន្ត​តែ​មួយ​ម៉ាក​ក្នុង​មួយ​ពេល​ប៉ុណ្ណោះ​។ ដូច​ជា​យើង​ឃើញ​ស្រាប់ គេ​ចេញ​លក់ Veyron មុន​ពេល​ចេញ​លក់ Chiron​។ នៅ​ក្នុង​ការ​កាន់​តំណែង​បាន​៦​ខែ​កន្លង​មក គេ​ឃើញ​មានការ​ចេញ​លក់​រថយន្ត Chiron Sport ក្រោយ​រថយន្ត Chiron Divo​។

នៅ​ទីក្រុង​ហ្សឺ​ណែវ​កាលពី​ខែ​មុន រថយន្ត​ម៉ាក Bugatti បាន​ដាក់​បង្ហាញ​រថយន្ត​មួយ​គ្រឿង​ម៉ូ​ដេ​ល La Voiture Noire ដែល​មាន​តម្លៃ​ដល់​ទៅ ១៨​លាន​ដុល្លារ​អា​មេ​រិ​ក​។ មូលហេតុ​មួយទៀត​ដែល​ធ្វើ​ឱ្យ​លោក Winkelmann គ្រោង​ចង់​ធ្វើ​ជា​អ្នកជំនាញ​ប្រើប្រាស់​កាបូន​ទម្ងន់​ស្រាល គឺ​ដោយសារ​តែ​នៅ​ថ្ងៃ​អនាគត Bugatti អាច​រំលង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា Hybrid ហើយ​ទៅ​ប្រើ​អា​គុយ​សុទ្ធតែ​ម្តង​។ ដូចនេះ​ទម្ងន់​របស់​វា​នឹង​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ