ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ដាក់​យុទ្ធសាស្ត្រ​អាទិភាព​យុទ្ធសាស្ត្រ​ចតុកោណ​ទី​៤​ចាប់​អាម្ម​ណ៍​ចំពោះ​អ្នក​វិនិយោគទុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​អាទិភាព​សំខាន់​ៗ​របស់​រាជរដ្ឋាភិបាល​បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​វិនិយោគទុន​ពី​ក្រៅប្រទេស​ទាំង​វិស័យ​បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​ជាដើម ។ ការ​គោលនយោបាយ​អាទិភាព​នេះ​ត្រូវ​បាន​លោក​អង មង្គល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​លើក​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​៩…

រាជធានី​ភ្នំពេញ ៖ វិស័យ​អាទិភាព​សំខាន់​ៗ​របស់​រាជរដ្ឋាភិបាល​បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​វិនិយោគទុន​ពី​ក្រៅប្រទេស​ទាំង​វិស័យ​បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​ជាដើម ។ ការ​គោលនយោបាយ​អាទិភាព​នេះ​ត្រូវ​បាន​លោក​អង មង្គល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​លើក​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​៩ ខែមេសា នៅ​សណ្ឋាគា​សូ​ហ្វី​ទែ​ល​ភ្នំពេញ​ថា ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លង​មកនេះ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ងើប​ចេញពី​ភ្លើងសង្គ្រាម​សេដ្ឋកិច្ច​ក៏​មានការ​រីក​ចម្រើន​បន្តិច​ម្ដង​បន្តិច​ម្ដង ។

លោក​បន្ត​ថា រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​អាទិភាព​ផ្លូវ​ភ្លើង ទឹកជា​អាទិភាព​ទី​មួយ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ហើយ​វិស័យ​ឯកជន​ដើរតួ​នាទី​យ៉ាង​សំខាន់ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ។ ជាមួយ​គ្នា​នោះ​លោក​រដ្ឋលេខាធិការ​ក៏​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​កំពុង​ដំណើរការ​អាជីវកម្ម និង​មាន​ទីតាំង​របស់​ខ្លួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ចរាចរណ៍​ដាក់​លក់​ផលិតផល ឬ​ទំនិញ​របស់​ខ្លួន នៅ​លើ​ទីផ្សារ ឬ​ខ្លះ​ទៀត​បម្រើ​ផ្នែក​សេវាកម្ម​នានា​ជាដើម ។

លោក​រដ្ឋលេខាធិការ​ក៏​បាន​បញ្ជាក់​ដោយ​ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ទីផ្សារ​អន​ឡាញ​បាន​កំពុង​តែ​រីក​រាលដាល និង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អតិថិជន ទន្ទឹម​នឹង​នោះ​ការ​រីក​ដុះដាល​នៃ​សេវា​ដឹក​អ្នកដំណើរ​តាម​តាក់ស៊ី និង​តុ​កតុក​ដោយ​ប្រើប្រាស់ APP ក៏​ពេញ​និយម​ស ម្រា​ប់​មនុស្ស​នា​សម័យ​ទំនើប​មួយ​នេះ​ផង​ដែរ ដោយ​អតិថិជន​គ្រាន់តែ​បញ្ចូល​កម្មវិធី​មួយ​នេះ​ទៅ​ក្នុង​ទូរស័ព្ទ​ដៃ​ឆ្លាត​វ័យ​របស់​ពួក​គាត់​នោះ​ពួក​គាត់​នឹង​ទទួល​បាន​សេវា​ដឹក​អ្នកដំណើរ​រហ័ស​ទាន់ចិត្ត នៅ​ពេល​ដែល​ចុច​បញ្ជា​ហៅ​ការ​ប្រើប្រាស់​ភ្លាម ។

និយាយ​ដល់​សេវាកម្ម​ដឹក​ន​ជញ្ជូន​នេះ​ដែរគេ​សង្កេត​ឃើញ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោយ ​មាន​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ​បាន​ធ្វើ​បរទេស ពិសេស​នោះ​អ្នក​វិ​ន​យោគ​ទុន​បាន​សម្លឹង​មក​កម្ពុជា​មិន​ដាក់​ភ្នែក ដើម្បី​បើក​អាជីវកម្ម​រកស៊ី ឬ​បង្កើត​ក្រុមហ៊ុន​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​ក្រុម APP លើក​តាក់ស៊ី​ជា​ការ​សម្រួល និង​បម្រើ​ដល់​បងប្អូន​ដែល​ប្រកប​អាជីវកម្ម​រត់​តាក់ស៊ី និង​តុ​កតុក​អាច​ភ្ជាប់​ទំនាក់ទំនង​បាន​យ៉ាង​ឆាប់រហ័ស​ជាមួយ​អតិថិជន​ដែល​មាន​តម្រូវការ​ប្រើប្រាស់​ម​ធ្យោ​យោ​បាយ​ទៅ​ណា​មក​ណា ។ ក្នុង​សន្និសីទ​នោះ​ដែរ​លោក​អ៊ូ​កែវ ថាវ​ខូ​ម ប្រធាន​ក្រុមហ៊ុន​បាន​លើក​ឡើង​ថា ការ​សម្រេចចិត្ត​បង្កើត APP នេះ​នៅ​កម្ពុជា​ដោយសារ​មើលឃើញ​ថា ទីផ្សារ​នៅ​កម្ពុជា​មាន​ភាព​ងាយស្រួល ហើយ​ស្រប​ពេល​ច្ចេក​វិទ្យា​ជឿនលឿន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ