លោក ជា មុនី ផ្អាកធ្វើបាតុកម្មបណ្តោះអាសន្ន បន្ទាប់ពីមន្រ្តីរាជរដ្ឋាភិបាលសន្យាដោះលែងសមាជិកខ្លួន៨នាក់
រាជធានីភ្នំពេញ៖ សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្អាកធ្វើបាតុកម្មបណ្តោះអាសន្ន បន្ទាប់ពីមានមន្រ្តីរាជរដ្ឋាភិបាលបានមកទំនាក់ទំនងមកសហជីព ដោយសន្យាធ្វើការសម្របសម្រួលជាមួយស្ថាប័នតុលាការ ដើម្បីឲ្យមានការដោះលែងកម្មករចំនួន៨នាក់ ដែលបម្រើការងារនៅរោងចក្រសាប្រ៊ីណា ហើយដែលកំពុងជាប់ពន្ឋនាគារខេត្តកំពង់ស្ពឺ ។
ចែករំលែកព័តមាននេះ