ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ទេសចរណ៍ ព្រមាន​ផាកពិន័យ​លើ​ម្ចាស់​ភោ​ជ នី​យ​ដ្ឋា​ន​ណា​មិន​ព្រម​ដាក់ តម្លៃ​លើ​តារាង​មុខម្ហូប​និង​សេវាកម្ម​ជូន​ភ្ញៀវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍​លោក ថោ​ង ខុន បាន​ព្រមាន​យ៉ាង​ដាច់អហង្កា​ថា ត្រូវ​តែ​ចាត់វិធានការ​តឹងតែង​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ក៏​ដូច​ជា​ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន​ណា ដែល​នៅ​តែ​មិន​ព្រម​បិទ​បង្ហាញ​តម្លៃ​ទំនិញ​-​សេវាកម្ម…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍​លោក ថោ​ង ខុន បាន​ព្រមាន​យ៉ាង​ដាច់អហង្កា​ថា ត្រូវ​តែ​ចាត់វិធានការ​តឹងតែង​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ក៏​ដូច​ជា​ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន​ណា ដែល​នៅ​តែ​មិន​ព្រម​បិទ​បង្ហាញ​តម្លៃ​ទំនិញ​-​សេវាកម្ម ឬ​តារាង​តម្លៃ (Menu) ហើយ​ឯកឧត្តម​បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ និង​បញ្ជ្រាប​បញ្ហា​នេះ​ដល់​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ឲ្យ​បាន​មុន​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​។

រូបតំណាង

ការ​ថ្លែង​យ៉ាង​ម៉ឺងម៉ាត់​បែប​នេះ ត្រូវធ្វើ​ឡើង​ក្នុង​ឱកាស​បិទ​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ ត្រីមាស​ទី​១ ឆ្នាំ​២០១៩ និង​ទិស​ដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​២ ឆមាស​ទី​២ ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ល្ងាច​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៩​។ ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជា​ឱ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​ទប់ស្កាត់​ការ​ឡើងថ្លៃ​ហួសហេតុ​ពេក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ដោយ​ត្រូវ​បញ្ជ្រាប​ឱ្យ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងនោះ ដាក់​បង្ហាញ​តារាង​តម្លៃ​លើ​មុខទំនិញ​-​សេវាកម្ម​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​អាច​ទទួលយក​បាន​។

លោក ថោ​ង ខុន មាន​ប្រសាសន៍​បញ្ជាក់​ថា «​យើង​មិន​អាច​កំណត់​ថ្លៃ​ជំនួស​ម្ចាស់​អាជីវកម្ម​ទាំងនោះ​បាន​ទេ យើង​ផាក​តែ​អ្នក​ណា​អត់​សរសេរ​តម្លៃ មាន​ន័យ​ថា យើង​អត់​ផាក​រឿង​ឡើងថ្លៃ ឬ​មិន​ឡើង​ថ្លែ​នោះ​ទេ បើ​គេ​សរសេរ​ហើយ អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ជំនាញ​ត្រូវ​ចុះ​ត្រួតពិនិត្យ​មើល​ថា តម្លៃ​ដែល​គេ​សរសេរ​នោះ​ត្រឹមត្រូវ ឬ​ក៏​អត់ ហើយ​បើ​សម​ស្រប​ហើយ យើង​ទទួលស្គាល់​ឲ្យ​គេ​ដាក់​ទៅ​»​។ លោក​រដ្ឋមន្ត្រី បាន​បង្ហាញ​ការ​ជឿជាក់​ថា ការ​ធ្វើ​បែប​នេះ​យូរ​ៗ​ទៅ​ប្រាកដជា​ជំរុញ​ឲ្យ​អាជីវករ​ទាំងនោះ​ភ្ញាក់រឭក និង​ងាក​មក​អនុវត្ត​ត្រឹមត្រូវ​វិញ ពីព្រោះ​ការ​ប្រកប​អាជីវកម្ម​របស់​ពួក​គេ​មិនមែន​តែ​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​ឯណា ពោល​គឺ​ពួក​គេ​នៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ ហើយ​ពួក​គេ​ក៏​ត្រូវការ​ភ្ញៀវ​ចូល​ច្រើន​ដែរ តែបើ​ថ្លៃ​ហួសហេតុ​ពេក ភ្ញៀវ​មិន​អាច​ទទួលយក​បាន គេ​ក៏​ឈប់​ចូល​ដែរ​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏​បាន​ដាស់តឿន​ជា​ថ្មី​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត និង​មន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​យកចិត្ត​ទុក​លើ​បញ្ហា​សំរាម និង​បរិស្ថាន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ពិសេស​ត្រូវ​ខិតខំ​ពង្រឹង​យុទ្ធនាការ «​គ្មាន​សំរាម​ក្រោម​តុ​នៅ​តាម​ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន​» ឲ្យ​បាន​ផុសផុល និង​ត្រូវ​ទប់ស្កាត់​ការ​ចោល​សំរាម​តាម​ទី​សាធារណៈ​ឲ្យ​មាន​ប្រសិទ្ធភាព ។

លោកស្រី លី​នី ម្ចាស់​ភោជនីយដ្ឋាន​មួយ​កន្លែង​ខាងត្បូង​ផ្សារ​ទួល​ទំពូង បាន​លើក​ឡើង​ថា​លោកស្រី​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ដែល​តម្រូវ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​និង​អាជីវកម្ម​ដែល​ផ្តល់​សេវាកម្ម​ជូន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ពេល​គិត​ប្រាក់ ហើយ​លោកស្រី​ក៏​ទទួលស្គាល់​ថា​ហាង​ភាគច្រើន​នៅ​ម្តុំ​ផ្សារ​ទូល​ទំពូង គឺ​មាន​ដាក់​តម្លៃ​យ៉ាង​ច្បាស់លាស់ ព្រោះ​ជា​តំបន់​សំបូរ​ជនជាតិ​បរទេស​រស់នៅ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​បរទេស​មក​ជាវ​ឥ​វ៉ា​ន់​និង​ចូល​ទទួលទាន​អាហារ ។

ជាមួយនឹង​ការ​បង្ហាញ​នូវ តារាង​មុខម្ហូប​និង​តម្លៃ​នៃ​មុខម្ហូប​ក​ម្ម៉​ង់​ផង​នោះ ម្ចាស់​ភោជនីយដ្ឋាន​រូប​នេះ​បន្ត​ថា «​ការ​ពិត​ទៅ ការ​ដាក់​តម្លៃ​លើ Menu គឺ​មាន​ប្រយោជន៍​ណាស់​សម្រាប់​ភ្ញៀវ ជា​ពិសេស​គឺ​ភ្ញៀវ​បរទេស ព្រោះ​ពេល​ពួក​គាត់​ចូល​ហាង​របស់ខ្ញុំ គឺ​ខ្ញុំ​ហុច Menu ជូន​គាត់​ជាមួយនឹង​គំរូ​មុខម្ហូប តម្លៃ ទាំង​ជា​ភាសាជាតិ​និង​ភាសា​អង់គ្លេស​» ។ លោកស្រី​លី​នី បន្ត​ថា តម្លៃ​របស់​ម្ហូប​នៅ​ហាង​របស់​លោកស្រី​គឺ​មាន​ចាប់ពី ៨ ០០០ រៀល (២​ដុល្លារ​) ទៅ​ដល់ ៣០ ០០០ រៀល (​ប្រហែល ៧,៥ ដុល្លារ​សម្រាប់​មួយ​ម្ហូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ