ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ៖ អភិបាល​ខេត្តកណ្តាល​ជា​អ្នក​ធ្វើ​ឲ្យ​ខកខាន​បង្កើត​ខេត្ត​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋ មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា​អភិបាល​ខេត្តកណ្តាល​ជា​អ្នក​ធ្វើ​ឲ្យ​ខកខាន​ក្នុង​ការ​បង្កើត​ខេត្ត​ថ្មី ។ ការ​បញ្ជាក់​របស់​សម្តេច​ស ខេ​ង​នេះ បន្ទាប់​ពី​លោក…

រាជធានី​ភ្នំពេញ ៖ សម្តេច​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋ មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា​អភិបាល​ខេត្តកណ្តាល​ជា​អ្នក​ធ្វើ​ឲ្យ​ខកខាន​ក្នុង​ការ​បង្កើត​ខេត្ត​ថ្មី ។ ការ​បញ្ជាក់​របស់​សម្តេច​ស ខេ​ង​នេះ បន្ទាប់​ពី​លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ​បាន​ត្អូញត្អែរ​ថា ពិបាក​គ្រប់គ្រង​ភូមិសាស្ត្រ​ខេត្តកណ្តាល ដោយសារ​ភូមិសាស្ត្រ​ធំ ។ ថ្លែងក្នុងកិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី​៩​ មេ​សា​ នៅ​ទីស្តីការក្រសួងមហាផ្ទៃ ។

សម្តេច​បញ្ជាក់​ថា «​រឿង​ដែល​ខកខាន​បង្កើត​ខេត្ត​ថ្មី គឺ​ម៉ៅ ភិ​រុណ តែ​ម្តង និយាយ​ឲ្យ​មែន​ទៅ​! តែ​ឥឡូវ​ត្អូញ​ថា អ្នក​ខេត្ត​ណា​ក៏​មក​ឆ្លងកាត់​ខេត្តកណ្តាល​ដែរ​លើកលែង​ផ្លូវជាតិ​លេខ​៧ ក្រៅពី នោះ​ចេញពី​ខេត្ត​គាត់​ទាំងអស់​» ។ សម្តេច​ស ខេ​ង ក៏​បាន​លើក​ឡើង​ថា ដោយសារ​តែ​ខេត្តកណ្តាល​មាន​ភូមិសាស្ត្រ​ពិសេស​នោះ​ប្រជាជន​មក​ពី​ខេត្ត​ណា​ក៏​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្តកណ្តាល​បានជា​មានការ​ស្នើ​សុំ​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការ​បំបែក​រដ្ឋបាល​ខេត្តកណ្តាល ដើម្បី​ងាយស្រួល​គ្រប់គ្រង​សន្តិសុខ​សណ្តាប់ធ្នាប់ ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច ស ខេ​ង ក៏​បាន​ទម្លាយ​ថា លោក​ម៉ៅ ភិ​រុណ បាន​ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​អ្នក​នេះ​អ្នក​នោះ​ធ្វើ​ជា​ចៅហ្វាយខេត្ត​ថ្មី ប្រសិនបើ​មានការ​បែងចែក​ខេត្តកណ្តាល ។ ហើយ​ការ​បែងចែក​ខេត្ត​នេះ​មាន​រហូត​ដល់​មាន​អ្នក​រត់ការ​ធ្វើ​ជា​ប្រធាន​តុលាការ​ថែម​ទៀត​ផង​ដែរ ។ សម្តេច​បញ្ជាក់​ថា​«​សម្តេច​តេ​ជោ​បាន​ប្រាប់​ខ្ញុំ​ថា មិន​ចាំ​បែងចែក​ទេ ។ សម្រេច​អី​ញ្ចឹ​ង​ស្រួល​ដល់​អា​ឡូ​វ​គាត់ (​ម៉ៅ ភិ​រុណ​) បាន​ពិបាក​គ្រប់គ្រង​សម្រាប់​ភូមិសាស្ត្រ​របស់​គាត់​» ។

ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ក្រឡាហោម​បាន​លើក​ឡើង​ថា ដើម្បី​ដោះស្រាយ​កុំ​ឲ្យ​មានការ​កកស្ទះ និង​ការ​ចត​ខ្វះ​សណ្តាប់ធ្នាប់​ក៏​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ផ្តល់​ច្បាប់​អនុញ្ញាត​ឲ្យ​បើក​សណ្ឋាគារ នៅ​ជាប់​ផ្លូវ ហើយ​អត់​មាន​ធ្វើ​កន្លែង​ចំណត​ភោ​ជ​ណី​ដ្ឋា​ន​ជាដើម ។ សម្តេច​បាន​បញ្ជាក់​ថា ត្រូវ​ផ្ទះសំណាក់ ភោ​ជ​ណី​យ​ដ្ឋា​ន​មួយ​ត្រូវ​តែ​មាន​កន្លែង​ចំណ​យ​រថយន្ត​ជា​ចាំបាច់ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ