ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​ជាន់ខ្ពស់ CNRP ចំអក​ឲ្យ​លោក​សម រ​ង្ស៊ី ជា​មេដឹកនាំ​នយោបាយ​ដង្ហើមចង្រិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ចំអក​ទៅ​កាន់​លោក​សម រ​ង្ស៊ី ថា ជា​អ្នកនយោបាយ​ក្អេងក្អាង​ដូច​ក្អាត់​ក្នុង​ក្អម ហើយ​ជា​មេដឹកនាំ​នយោបាយ​ដង្ហើមចង្រិត…

រាជធានី​ភ្នំពេញ ៖ លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ចំអក​ទៅ​កាន់​លោក​សម រ​ង្ស៊ី ថា ជា​អ្នកនយោបាយ​ក្អេងក្អាង​ដូច​ក្អាត់​ក្នុង​ក្អម ហើយ​ជា​មេដឹកនាំ​នយោបាយ​ដង្ហើមចង្រិត ។

លោក​គង់ គាំ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ មេ​សា យ៉ាង​ដូច្នេះ​ថា​«​ក្អេងក្អាង​ដូច​ក្អាត់​ក្នុង​ក្អម ។ មេដឹកនាំ​នយោបាយ​ដង្ហើមចង្រិត ខំ​ចំតិត​ផ្លុំ​សមុទ្រ​អោយ​កើត​រលក​ស៊ូ​ណា​មី ។ មាន​តែ​មនុស្ស​ប្រភេទ​សំរាម​ទេ ដែល​មិន​ខ្លាច​ការ​លិចលង់​ខូចខាត ហើយ​គាំទ្រ ជូនពរ​ការ​ហួច​ហៅ​ខ្យល់​របស់​មេដឹកនាំ​បំផ្លាញ​ខ្មែរ បំផ្លាញ​កម្ពុជា​មិន​ផុត​ផៅ​នេះ​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​គង់ គាំ ក៏​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ និង​ពល​ទាហាន​ជា​កូនចៅ​ខ្មែរ​ពួក​គេ​មិន​ជឿ មិន​ធ្វើ​តាម​សម្តី​ក្រុម​ដំរី ដែល​ភ្លាត់ ហើយ​ភ្លាត់​ទៀត ក្រុម​អ្នកប្រាជ្ញ​ដែល​ភ្លើ ហើយ​ភ្លើ​ទៀត គ្មាន​បាន​ភ្លឺស្វាង​ម្តងណា​សោះ​របស់​មេ​ក្លោ​ង​បរទេស និង​ក្រុម​ខ្មែរ​បំផ្លាញ​ត​ជំនាន់​នេះ ។

លោក​បញ្ជាក់​ថា​«​ខ្លួនឯង និង​ក្រុម​ឯង​ជាប់​បំរាម ជាប់​សាលដីកា មិន​ហ៊ាន​នៅ​ក្នុងស្រុក និង​មិន​ហ៊ាន​ចុ​ល​ស្រុក ហើយ​ប្រ​កូក​ប្រកាស​អោយ​បរទេស អ្នក​ដទៃ​ជួយ​កំដរ​ពួក​ខ្លួន ដោយ​កុំ​ទទួលស្គាល់​សាលដីកា​តុលាការ​កម្ពុជា​កុំ​ទទួលស្គាល់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៩ ។ តែ​ពួក​គេ​មិន​អាច​បំផ្លាញ​ការ​ពិត​បាន​ទេ​» ។ លោក​បន្ថែម​ថា រាជរដ្ឋាភិបាល និង​ស្ថាប័ន​កម្ពុជា​សំខាន់​ៗ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ បន្ត​មាន​ទំនាក់ទំនង​ល្អ និង​ទូលំទូលាយ​ឡើង​ឥត​ឈប់​ឈរ​នៅ​ក្នុង និង​ក្រៅប្រទេស ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​គង់ គាំ ក៏​លើក​ឡើង​ថា​«​បាបកម្ម​របស់​មេដឹកនាំ​នយោបាយ​បំផ្លាញ ដែល​កំពុង​ត្រដរខ្យល់ ម្តង​រវើរវាយ​ចង់​យក​គំរូ​នៅ​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា ម្តង​យក​គំរូ​នៅ​អាល់​ហ្សេ​រី ។ ម្តង​ថា របប​ហ៊ុន សែន រលំ​ឆ្នាំ​២០១៩ ម្តង​ថា បួនដប់​ឆ្នាំ​ទៀត​កម្ពុជា​រលាយ តែ​វត្ថុ​ស័​ក្ត​សិទ្ធិ​ប្រទាញ​មាត់​អោយ​ស្រែ​កថា ជយោ​! កម្ពុជា​អមតៈ​» ។ លោក​បន្ត​ថា មាន​តែ​ក្រុម​៨​នាក់​+១​ទេ ដែល​ត្រូវ​ចប់​ជា​ស្ថាពរ អស់ក្បួន​ភរ និង​មាន​តែ​យុទ្ធសាស្ត្រ​ចាញ់​ចាញ់​ដ៏​អាម៉ាស​អស់​មួយ​ជីវិត​មិន​ខា​ខ​នោះ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​គង់ គាំ ក៏​បាន​លើក​ឡើង​ថា គណបក្ស​ឆន្ទៈ​ខ្មែរ​ជា​ប៉ូ​ល​នយោបាយ ប្រជែង​ថ្មី ដែល​មាន​ប្រធាន និង​ថ្នាក់ដឹកនាំ​ជា​ក្រុម​អ្នកនយោបាយ​វ័យក្មេង​បាន​សម្រេច​ពុះពារ​ការ​លាប​ពណ៌ ការ​ប្រមាថ​ថា គ្មាន​អនាគត ដោយ​ចូលរួម​យ៉ាង​ប្តូរផ្តាច់ និង​ជឿជាក់​ថា ជំ​ហ៊ាន​ក្នុង​ឆ្នាំ​២០១៨ ឆ្នាំ​២០១៩ ឆ្នាំ​២០២០ ឆ្នាំ​២០២១ ប្រាកដជា​ជួយ​អោយ​ទាំង​ធនធានមនុស្ស​ទាំង​បទ​ពិសោធន៍​ធំធាត់​សក្តិ​សម​ឆ្ពោះទៅ​ដណ្តើម​ជ័យ​ជំនះ​នៅ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នៅ​ឆ្នាំ​២០២៤​ជាក់​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ