ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ប្រកាស​លុប​បំបាត់​ក្លឹ​ប​កម្សាន្ត និង​កន្លែង​បូជាសព​ដែល​នៅ​ជិត​សាលារៀន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​អាង​ហែល​ទឹក នៅ​ពហុ​កីឡដ្ឋាន​ខេត្តបាត់ដំបង ថ្ងៃ​ទី​៨ ខែមេសា​នេះ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​អាង​ហែល​ទឹក នៅ​ពហុ​កីឡដ្ឋាន​ខេត្តបាត់ដំបង ថ្ងៃ​ទី​៨ ខែមេសា​នេះ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ មាន​ប្រសាសន៍​ថា គម្រោង​លុប​បំបាត់​ក្លឹ​ប​កម្សាន្ត និង​កន្លែង​បូជាសព​នៅ​ជិត​សាលារៀន​នេះ គឺ​ធ្វើ​ឡើង​តាម​ចង្អុលបង្ហាញ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ប​ន្ត្រី ដែល​ហាមឃាត​ការ​ដាក់​ក្លឹ​ប​កម្សាន្ដ​ជិត​សាលារៀន ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ការ​សិក្សា​របស់​សិស្ស និង​និស្សិត ។

សម្ដេច​ក្រឡាហោម​បញ្ជាក់​ថា ការ​អនុញ្ញាត​មិន​ឲ្យ​ដាក់​ក្លឹ​ប​កម្សាន្ដ និង​កន្លែង​បូជាសព​នៅ​ជិត​សាលារៀន​នេះ ក្នុង​គោលបំណង​មិន​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​សិស្សានុសិស្ស​ក្នុង​ពេល​សិក្សា ខណៈ​ការ​សេព និង​ចរាចរ​គ្រឿងញៀន​ច្រើន​លក់ខ្លួន​ក្នុង​ក្លឹ​ប​កម្សាន្ត ។

សម្តេច​បញ្ជាក់​ថា ពិសោធន៍​កន្លង​ទៅ​គឺថា និស្សិត​នៅ​សកល​វិទ្យាល័យ​ច្បាប់​បឹង​ត្របែក​ដែល​នៅ​ក្បែរ Rock ដែល​ជា​ក្លឹ​ប​កម្សាន្ដ​រហូត​មក​ដល់​ពេល​នេះ​យើង​បាន​ដោះស្រាយ​បិទ​ហើយ ។ កន្លែង​ប​ច្ឆា​ដុត​ខ្មោច ដុត​អី​មិន​ឲ្យ​មាន​ជិត​សាលា​ទេ ក្មេង​មាន​អារម្មណ៍​ភ័យ​ខ្លាច សម្រាប់​ការ​រៀនសូត្រ​របស់​ក្មេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ