ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​លក់​ត្រីងៀត ផ្តល់​ប្រាក់​ចំណូល​សមរម្យ ជួយ​អោយ​មាន​ជីវភាព​ធូរធារ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រៃវែង ៖ ស្ត្រី​ឈ្មោះ អា​ថាវ ជា​អាជីវករ​មា្ន​ក់​នៅ​ក្នុង​ផ្សារ​អ្នក​លឿង បាន​ប្រាប់​កោះសន្តិភាព​ថា គាត់​បាន​ប្រកប​មុខរបរ​លក់​ងៀត​ត្រី​រ៉ស់ ជាង​២០​ឆ្នាំ​មក​ហើយ ដោយ​មុខរបរ​នេះ​ទទួល​បាន​ប្រាក់​កំ​រ៉ៃ​សមរម្យ និង​ជួយ​អោយ​ជីវភាព​គ្រួសារ​គាត់​ធូរធារ​ច្រើន…

ខេត្តព្រៃវែង ៖ ស្ត្រី​ឈ្មោះ អា​ថាវ ជា​អាជីវករ​មា្ន​ក់​នៅ​ក្នុង​ផ្សារ​អ្នក​លឿង បាន​ប្រាប់​កោះសន្តិភាព​ថា គាត់​បាន​ប្រកប​មុខរបរ​លក់​ងៀត​ត្រី​រ៉ស់ ជាង​២០​ឆ្នាំ​មក​ហើយ ដោយ​មុខរបរ​នេះ​ទទួល​បាន​ប្រាក់​កំ​រ៉ៃ​សមរម្យ និង​ជួយ​អោយ​ជីវភាព​គ្រួសារ​គាត់​ធូរធារ​ច្រើន មិន​ពិបាក​ខ្វះមុខខ្វះក្រោយ​នោះ​ទេ​។

អាជីវករ​លក់​ត្រីងៀត​ដដែល​នេះ បាន​បន្ត​ទៀត​ថា ត្រី​រ៉ស់​ដែល​គាត់​ប្រឡាក់​ធ្វើ​ងៀត​លក់​រាល់​ថ្ងៃនេះ​មាន​២​ប្រភេទ គឺ​ត្រី​រ៉ស់​ចិញ្ចឹម និង​ត្រី​រ៉ស់​ស្រែ ហើយ​ក្នុង​១​ថ្ងៃ​ៗ​គាត់​ប្រឡាក់​លក់​ប្រមាណ​ជា​៥០​គីឡូ​ឯណោះ​។ សំរាប់​ងៀត​ត្រី​រ៉ស់​ចិញ្ចឹម គាត់​លក់​បាន​តម្លៃ​២៥០០០​រៀល ក្នុង​១​គីឡូ ចំណែក​ងៀត​ត្រី​រ៉ស់​ស្រែ លក់​បាន​តម្លៃ​៣​ម៉ឺន​រៀល ចំណែក​អតិថិជន​របស់​គាត់​វិញ ក្រៅពី​ប្រជាពលរដ្ឋ​នៅ​តំបន់​អ្នក​លឿង ក៏​មាន​ម៉ូយ​មក​កុម្ម៉ង់​ទិញ​យក​ទៅ​លក់​បន្ត នៅ​តាម​បណ្តា​ស្រុក​ផ្សេង​ៗ និង​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​។ ហើយ​នៅ​ក្នុង​ផ្សារ​អ្នក​លឿង​ទាំងមូល អ្នក​ប្រកប​មុខរបរ​នេះ មិនមែន​មាន​តែ​រូប​គាត់​ម្នាក់​ទេ គឺ​មាន​ដល់​ទៅ​៥-៦​នាក់​ឯណោះ ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​លក់ដាច់​ច្រើន អ្នកខ្លះ​លក់​មិនសូវ​ដាច់​ដែរ ដោយសារ​រស់ជាតិ​ត្រីងៀត អ្នកខ្លះ​ធ្វើ​ឆ្ងាញ់ អ្នកខ្លះ​ធ្វើ​មិនសូវ​ឆ្ងាញ់​។

ពាក់​ព​ន្ធ័​ទៅ​និង​រូបមន្ត នៃ​ការ​វះ​ត្រីប្រឡាក់​ងៀត​អោយ​មាន​រស់ជាតិ​ឆ្ងាញ់​ពិសារ​នោះ ត្រូវ​បាន​ស្ត្រី​ឈ្មោះ អា​ថាវ បង្ហើប​អោយ​ដឹង​ថា ពេល​ធ្វើ​ត្រី​អោយ​ស្អាត​រួច​ហើយ មុន​ប្រឡាក់​គ្រឿង​គឺ​គាត់​យក​ត្រី​ទាំងនោះ​ទៅ​ត្រាំ​ទឹកអំបិល​១​ម៉ោង​សិន ដើម្បី​អោយ​សាច់​ត្រី​រឹង រួច​ទើប​យក​មក​ប្រឡាក់​គ្រឿង​។ ពេល​ប្រឡាក់​គ្រឿង​រួច​ហើយ គឺ​ត្រូវ​យក​ត្រី​ទាំងនោះ ទៅ​ក្លា​សេ​ទឹកកក​រយៈពេល​១​យប់​ទៀត ទើប​យក​ទៅ​ហាលថ្ងៃ ដោយ​ហាលថ្ងៃ​រយៈពេល​២​ទៅ​៣​ថ្ងៃ ទើប​អាចយ​កមក​លក់​អោយ​អតិថិជន ទិញ​យក​ទៅ​បរិភោគ​បាន នេះ​គឺជា​រូបមន្ត​ពិសេស ក្នុង​ការ​ប្រឡាក់​ត្រីងៀត​អោយ​មាន​រស់ជាតិ​ឆ្ងាញ់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ