ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​ឈើ​ជើង​ខ្លាំង​គេច​មិន​រួច​ពី​អន្ទាក់​តុលាការ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រភព​ព័ត៌មាន​ច្បាស់ការ​ដែល​ភ្នាក់ងារ កោះសន្តិភាព ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៩ នេះ​ថា ថៅកែ​ឈើ​ប្រចាំ​ស្រុក​ពារាំង ខេត្តព្រៃវែង…

ខេត្តកណ្តាល ៖ ប្រភព​ព័ត៌មាន​ច្បាស់ការ​ដែល​ភ្នាក់ងារ កោះសន្តិភាព ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៩ នេះ​ថា ថៅកែ​ឈើ​ប្រចាំ​ស្រុក​ពារាំង ខេត្តព្រៃវែង ម្នាក់​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ពារាំង​ធ្វើការ​ឃាត់ខ្លួន​រួច​ប្រគល់​អោយ​កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៩ ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​លេខ ០០៣ អ​.​យ /១៩ របស់​លោក សូ សុវិទ្យា តំណាង​អយ្យការ អម​សាលាដំបូង​ខេត្តកណ្តាល គឺ​មាន​ភាព​ទទឹង មិន​ព្រម​ចូល​មក​បំភ្លឺ ឬ​បង្ហាញខ្លួន តាម​ការ​កំណត់​តាម​ដីកាកោះ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល​រហូត​ដល់​ទៅ​២​លើក ហើយ​កំពុង​មាន​អ្នក​រត់ការ​អោយ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ដោយ​អ្នក​រត់ការ​នោះ​គេ​សង្ស័យ​ថា ជា​អ្នកមាន​ឥទ្ធិពល​ម្នាក់​នៅ​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​ផង​ដែរ ។

ជនជាប់ចោទ​មានឈ្មោះ ហឿ​ន ហាន ហៅ​គុយ ហាន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ថៅកែ​ឈើ និង​មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ត្រូវ​បាន​លោក គឹ​ម រ័​ត្ន​ណា​រិ​ន អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ចៅក្រម​ស៊ើបសួរ នៅ​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​ប្រមូល​ផល និង​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​»​ប្រព្រឹត្ត​នៅ​ភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ តាម​មាត្រា​៩៦ នឹង​មាត្រា​៩៨ នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ ។

ប្រភព​ពី​មន្ត្រី​តុលាការ​បានអោយ​ដឹង​ថា ទោះបីជា​មាន​អ្នក​រត់ការ​មាន​ឥទ្ធិពល​អោយ​ជនជាប់​ចោទ​នៅ​ក្រៅ​ឃុំ​ក៏​តុលាការ​មិន​សម្រេច​អោយ​នៅ​ក្រៅ​ឃុំ​ដែរ​ដោយ​ជនជាប់ចោទ​នោះ​មានរឿង​ច្រើន​ទៀត​ដែល​ត្រូវ​អនុវត្ត​ច្បាប់​បន្តរ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ