ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ដឹកនាំ​គណៈប្រតិភូ​កងទ័ព​ទស្សនកិច្ច​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក

5 ឆ្នាំ មុន

តប​តាម​ការ​អញ្ជើញ​របស់​មេបញ្ជាការ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​នៃ​កងទ័ព​សហរដ្ឋអាមេរិក ឧត្តមសេនីយឯក​ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​នឹង​ដឹកនាំ​គណៈប្រតិភូ​កងទ័ព​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​១២ ខែមេសា ឆ្នាំ​២០១៩ នៅ​សហរដ្ឋអាមេរិក ។…

តប​តាម​ការ​អញ្ជើញ​របស់​មេបញ្ជាការ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​នៃ​កងទ័ព​សហរដ្ឋអាមេរិក ឧត្តមសេនីយឯក​ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​នឹង​ដឹកនាំ​គណៈប្រតិភូ​កងទ័ព​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​១២ ខែមេសា ឆ្នាំ​២០១៩ នៅ​សហរដ្ឋអាមេរិក ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​ឧត្តមសេនីយឯក និង​ចូលរួម​សិក្ខាសាលា​អន្តរជាតិ​ស្តី​ពី​ប្រតិបត្តិការ​ពិសេស​តំបន់​ប៉ា​ស៊ី​ហ្វិ​ក « PASOC 19 » ។ នា​ឱកាស​នោះ​ផង​ដែរ​មេបញ្ជាការ​កងទ័ពជើងគោក​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​មេបញ្ជាការ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ា​ស៊ី​ហ្វិ​ក​នៃ​កងទ័ព​សហរដ្ឋអាមេរិក​ក្នុង​គោលបំណង​រឹត​បណ្តឹង​ចំណងមិត្តភាព និង​សហប្រតិបត្តិការ​នៃ​កងទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​សហរដ្ឋអាមេរិក ។

ទោះបី​កន្លង​ទៅ​មជ្ឈដ្ឋាន​ប្រឆាំង​មួយ​ចំនួន​ខំ​បំប៉ោង​ថា សហរដ្ឋអាមេរិក​បាន​ដាក់​លោក​ឧត្តមសេនីយ​ក្នុង​បញ្ជី​បំរាម​មិន​ឱ្យទៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​រដ្ឋបាល និង​កងទ័ព​សហរដ្ឋអាមេរិក នៅ​តែ​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​លោក​ឧត្តមសេនីយឯក ។ ជាក់ស្តែង​ការ​អញ្ជើញលោក​ឧត្តមសេនីយ៍ឯក​ទៅ​ទស្សនកិច្ច​ផ្លូវការ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ