វីវរហើយនោះ! សមត្ថកិច្ចដេញនាំគ្នារត់ប្រសាចតែចុងក្រោយបានមនុស្ស២២នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីតាំងសង្វៀនជល់មាន់លួចលាក់មួយកន្លែងស្ថិតនៅភូមិកប់ស្រូវក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញចុះបង្ក្រាបដោយឃាត់ខ្លួនអ្នកញៀនល្បែងភ្នាល់ចំនួន២២នាក់ មាន់១១ក្បាលនិងម៉ូតូ២២គ្រឿង ។ ការបង្ក្រាបល្បែងស៊ីសងនេះ ធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ដឹកនាំដោយលោកវរសេនីយឯកប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ។

តាមព័ត៌មានបានអោយដឹងថា ទីតាំងសង្វៀនជល់មាន់នោះបានបើកលេងជាយូរមកហើយ ដោយមានការត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចមូលដ្ឋានផងដែរ ។ តាមព័ត៌មានបានអោយដឹងបន្តទៀតថា នៅមុនពេលកើតហេតុគេឃើញក្រុមអ្នកញៀនល្បែងក៏បានជួបជុំប្រមូលផ្តុំគ្នាភ្នាល់មាន់ហោកញ្ចៀវ ។ ខណៈនោះសមត្ថកិច្ចក៏បានឡោមព័ទ្ធដេញចាប់រត់ប្រសាច និងឃាត់ខ្លួនបាន២២នាក់ ព្រមទាំងដកហូតមាន់១១ក្បាល និងម៉ូតូ២២គ្រឿង ។

ក្រុមអ្នកញៀនល្បែង និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីចាត់ការតាមច្បាប់ ៕

ចែករំលែកព័តមាននេះ