ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ របប​ប៉ុ​ល​ពត​បាន​បំផ្លាញ​រូបិយ​វត្ថុ និង​ទីផ្សារ​ពេល​កាន់​អំណាច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា របប​ប៉ុ​ល​ពត​បាន​បំផ្លាញ​រូបិយ​វត្ថុ និង​ទីផ្សារ​ចោល​នៅ​ពេល​ខ្លួន​បាន​កាន់​អំណាច​ដែល​ខុស​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​ពិធី​ម្ពោ​ធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សារមន្ទីរ​សេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា របប​ប៉ុ​ល​ពត​បាន​បំផ្លាញ​រូបិយ​វត្ថុ និង​ទីផ្សារ​ចោល​នៅ​ពេល​ខ្លួន​បាន​កាន់​អំណាច​ដែល​ខុស​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក ។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ក្នុង​ពិធី​ម្ពោ​ធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» ដែល​ជា​សារមន្ទីរ​បង្ហាញ​អំពី​សាវតា​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ​របស់​ខ្មែរ​តាំងពី​សម័យកាល​ហ្វូ​ណ​ន នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៩​ថា ពិតមែន​ជា​ប្រាក់​រៀល​របស់​កម្ពុជា នៅ​តែ​មាន​តួនាទី​សំខាន់​ក៏​ប៉ុន្តែ​វត្តមាន​ប្រាក់​ដុល្លារ​មិន​អាច​បញ្ឈប់​បាន​ទេ​នៅ​ក្នុង​វេលា​នេះ​ទេ​។

សម្តេច​តេ​ថា «​នៅ​ក្នុង​ចំណុច​នេះ​ក៏​ជា​ចំណុច​អាច​លើក​ជា​បទ​ពិសោធន៍​សម្រាប់​សកម្មភាព​នៃ​ប្រទេស​ស្វែងរក​សន្តិភាព ហើយ​ក៏​មាន​នៃ​កង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​ពេល​ក្រោយ ។ កម្ពុជា​បាន​ត្រៀម​រួចរាល់​សម្រាប់​ការ​ចូលរួម​ប្រតិបត្តិការ នៅ​ប្រទេស​ដទៃ​ផ្សេង​ទៀត​មិនមែន តែ​ប្រទេស​ដែល​កងទ័ព​យើង​ស្ថិត​នៅ​នោះ​ទេ​។ ប៉ុន្តែ​ក៏​មានការ​ចូលរួម​ជាមួយនឹង​ដៃគូរ​អន្តរជាតិ​របស់​យើង ដើម្បី​ធ្វើ​អន្តរាគមន៍​ចូលរួម​ចំណែក​រក្សា​សន្តិភាព​នៃ​ប្រ ទេស​នោះ​ក៏​ប៉ុន្តែ​យើង​ក៏​មិន​ចង់​ឲ្យ​ប្រទេស​នោះ​ដើរ​តាម​គន្លង​របស់​កម្ពុជា ដោយ​មាន​ដាក់​មក យ៉ាង​គំហុក​នូវ​ប្រាក់​របស់​បរទេស ហើយ​ក្នុង​រយៈកាល​ក្រោយមក​ចាប់ពី​ឆ្នាំ​១៩៩២-៩៣ រហូត មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​២០​ឆ្នាំ​រួច​មក​ហើយ ក៏​ប៉ុន្តែ​ប្រាក់​ដុល្លារ​នៅ​តែ​បន្ត​ប្រើប្រាស់​នៅ​លើក​ទឹកដី​កម្ពុជា​របស់​យើង ។

សម្តេច​តេ​ជោ ហ៊ុន​សែន​ក៏​បាន​លើក​ឡើង​ថា ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​នៅ​កម្ពុជា​ក៏​ជា​កត្តា​សន្យា​នុ​ម័ត​មួយ​ក្នុង​ការ​កាត់សេចក្តី​សម្រាប់​កម្ពុជា​ផង​ដែរ ។ សម្តេច​ក៏​បាន​រំលឹក​ពី​កាល​ដើម​ឡើយ គឺ​នៅ​ពេល​ពួក​ប៉ុ​ល​ពត​បាន​បំផ្លាញ​ចោល​នូវ​រូបិយ​វត្ថុ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ។ តើ​យើង​ត្រូវធ្វើ​របៀប​ណា ក្រោយ​ពី​រំដោះ​ពី​របប​ប៉ុ​ល​ពត និង​ចុង​វត្ស​ទី​២០ និង​ដើម​វត្ស​ទី​២១ ពិសេស​នៅ​ក្នុង​ចុង​សតវត្ស​ទី​២០ មិនមែន​ប្រទេស​ណាមួយ​ដូច​ប្រទេស​កម្ពុជា ដែល​បាន​បោះបង់​ចោល​រូបិយ​វត្ថុ​ទាំងស្រុង​នោះ​ទេ ។ នៅ​ប្រទេស​មួយ​ចំនួន​របប​ថ្មី​បាន​ជំនួស​ដោយ​របប​ចាស់ ប៉ុន្តែ​គេ​មិន​បាន​បំ​បាច់​ចោល​នូវ​រូបិយ​វត្ថុ ឬ​ទីផ្សារ​នោះ​ទេ​មាន​តែ​កម្ពុជា​តែ​មួយ​គត់​បាន​ធ្វើ​ការងារ​ដោយ​ប៉ុ​ល​ពត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ