ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​សោកស្តាយ​មិន​ស្ទើរ​ទេ​នេះ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​មួយ​ខ្នង និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​គ្មាន​សល់ ដែល​ហេតុការណ៍​នេះ​ត្រូវ​បាន​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។ ករណី​នេះ​សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​២​រថយន្ត ទើប​ទប់ស្កាត់ មិន​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​បាន…

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​មួយ​ខ្នង និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​គ្មាន​សល់ ដែល​ហេតុការណ៍​នេះ​ត្រូវ​បាន​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។ ករណី​នេះ​សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​២​រថយន្ត ទើប​ទប់ស្កាត់ មិន​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​បាន ។ ហេតុការណ៍​អគ្គិភ័យ​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១៨​និង​៤០​នាទី​ថ្ងៃ​ទី​០៧ ខែមេសា​នេះ នៅ​ភូមិ​កណ្ដាល ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ម្ចាស់ផ្ទះ​មានឈ្មោះ ពេក ទ្រី ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ។ ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​កាលពី​វេលា​ខាងលើ​មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង​ឆេះ​ផ្ទះ​មួយ​ខ្នង​មាន​ទំហំ​៦​ម៉ែត្រ​គុណ ៦​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី ។ ក្នុង​ហេតុការណ៍​នេះ​ដែរ ភ្លើង​ឆាបឆេះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​C50 ស្រូវ 200​គីឡូ និង​កង់​២​គ្រឿង ។

សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​ប្រើ​ទឹក​អស់​ចំនួន​២​ឡាន ដើម្បី​ទប់ស្កាត់​កុំអោយ​ភ្លើង​ឆាបឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​អ្នក​ជិតខាង និង​បាន​ជួយ​សង្គ្រោះ​នៅ​សល់​ស្រូវ​១០០​គីឡូ ។ ប្រភព​បន្ត​ថា ករណី​អគ្គិភ័យ​នេះ​ដែរ​ត្រូវ​បានដឹង​ថា បណ្តាល​មក​ពី​ទុ​សេ​ខ្សែភ្លើង​នៅ​ខាងក្រោម​ផ្ទះ ទើប​ភ្លើង​ឆេះ​រាលដាល​ផ្ទះ​ទាំងមូល​តែ​ម្តង ។

បើ​តាម​ម្ចាស់ផ្ទះ​រៀបរាប់ គឺ​មុន​ពេល​កើតហេតុ​គាត់​បាន​ហូប​បាយ​រួច​ហើយ ក៏​សម្រាក​នៅ​ក្រោមផ្ទះ ស្រាប់តែ​មាន​ផ្កាភ្លើង​ចេញពី​បា​រ៉ែត​ភ្លើង ហើយ​ក៏​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។ ពេល​នោះ​ដែរ គាត់​ជា​ម្ចាស់ផ្ទះ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​សុំ​ការ​អន្តរាគមន៍​បន្ទាប់​ពី​គាត់​សុំ​អន្តរាគមន៍​សមត្ថកិច្ច​ក៏​បាន​មក​បាញ់​ទឹក​ពន្លត់ បើ​ទោះជា​មិន​ទាន់​ពេល​ក៏​អាច​ទប់ស្កាត់​មិន​អោយ​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​បាន ។

សមត្ថ​កិ​ច​នគរបាល​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​មានការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់ ជា​ពិសេស​នៅ​ពេល​ដែល​ត​ខ្សែភ្លើង​ប្រើប្រាស់​នៅ​ក្នុងផ្ទះ សូម​ប្រើប្រាស់​ស្រទាប់​ការពារ​ខ្សែភ្លើង​អោយ​បាន​ល្អ ដើម្បី​បង្ការ​ទប់ស្កាត់​កុំអោយ​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ដូច​ករណី​នេះ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ