ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ប្រាក់​ដុល្លារ​មាន​វត្តមាន​កើន​ខ្លាំង​នៅ​កម្ពុជា​ក្នុង​សម័យ​អ៊ុ​ន​តាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ប្រាក់​ដុល្លារ​មាន​វត្តមាន​កើន​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​សម័យ​អ៊ុ​ន​តាក់ ។ ថ្លែង​ក្នុង​ពិធី​ម្ពោ​ធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សារមន្ទីរ​សេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ប្រាក់​ដុល្លារ​មាន​វត្តមាន​កើន​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​សម័យ​អ៊ុ​ន​តាក់ ។ ថ្លែង​ក្នុង​ពិធី​ម្ពោ​ធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ «​ព្រះ​ស្រី​ឦសាន​វរ្ម័ន​» ដែល​ជា​សារមន្ទីរ​បង្ហាញ​អំពី​សាវតា​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ​របស់​ខ្មែរ​តាំងពី​សម័យកាល​ហ្វូ​ណ​ន នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា វត្តមាន​នូវ​រូប​ប័ណ្ណ​ដុល្លារ​មានការ​កើន​ខ្លាំង និង​ច្រើន​បំផុត​នៅ​កម្ពុជា គឺ​ក្នុង​សម័យ​អ៊ុ​ន​តាក់ ដែល​ពេល​នោះ​អ៊ុ​នតា​ក់បាន​បើក​ប្រាក់ខែ​ជូន​ទាហាន​ជា​សាច់ប្រាក់​ដុល្លារ​តែ​ម្តង ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​«​យើង​ដឹង​ហើយ​អ៊ុ​ន តាក់ បាន​ចំណាយ​ប្រាក់​ដុល្លារ​រហូត​ដល់​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ធ្វើ​អន្តរាគមន៍​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា ។ ពេល​នោះ​ហើយ​អ៊ុ​ន តាក់ មិន​បាន​ឆ្លងកាត់​ការ​ប្រើប្រាស់​ជា​សាច់ប្រាក់​ដុល្លារ បើក​ត្រង់​ទៅ​ឲ្យ​បុគ្គលិក​របស់​គេ​នោះ​ទេ ។ ហើយ​បុគ្គលិក​របស់​គេ​ក៏​បាន​ប្រើប្រាស់​ប្រាក់​ដុល្លារ​ទៅ​ឲ្យ​ប្រជា​ជ ន​កម្ពុជា​តែ​ម្តង​» ។ សម្តេច​បាន​បន្ថែម​ថា ចំណុច​ក៏​អាច​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ចាំបាច់​ដែល​ប្រទេស​ត្រូវ​ដោះស្រាយ​នៅ​លើ​ពិភពលោក​នេះ ក្នុង​ពេល​ដែល​មាន​វត្តមាន​កងទ័ព​បរទេស តើ​ត្រូវ​រក​វិធី​ដោះស្រាយ​យ៉ាងណា ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​ឲ្យ​ដឹង​មិន​ទាន់​បាន​ស្រាវជ្រាវ​អំពី​ប្រទេស​ដែល​កងទ័ព​កម្ពុជា​បាន​ទៅ​ដល់​នោះ​ទេ ថា តើ​ប្រទេស​នោះ​មាន​ស្ថានភាព​យ៉ាង​ដូ​ម្តេច0x017d7 ។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ទើប​ត្រឡប់​មក​ពី​ទីក្រុង​ញូយ៉ក ដើម្បី​ចូលរួម​ប្រជុំ​នូវ​បណ្តា​ប្រទេស​ដែល​បរិ​ច្ចា គ​កម្លាំង​ទៅ​ប្រតិបត្តិការ​នៃ​ក្រៅប្រទេស​ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ ។ មក​ដល់ ពេល​នេះ​ខ្ញុំ​ក៏​មិន​ច្បាស់​ថា នៅ​ប្រទេស​ម៉ា​លី ប្រទេស​ស៊ូ​ដង់ ស៊ូ​ដង់​ខាងត្បូង លី​បង់ ដែល​កំពុង​មាន​វត្តមាន​កងទ័ព​កម្ពុជា តើ​ប្រាក់​រៀល និង​ប្រាក់ ឬ​ប្រាក់​រូបិយប័ណ្ណ​បរទេស​ដែល​អង្គការ សហប្រជាជាតិ​បើក​ឲ្យ​កងទ័ព​កម្ពុជា​បាន​ប្រើ​ជំនួស​ទៅ​ដោយ​រូប​បិ​យ​ប័ណ្ណ​នៃ​ប្រទេស​នោះ​ទេ ? ។

ទាក់ទិន​នឹង​ការ​ប្រើប្រាស់​រូប​បិ​យ​ប័ណ្ណ​សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ប្រហែលជា​សំណួរ​នេះ​នឹង​ត្រូវ​ឲ្យ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ លោក​ប៉ុ​ល សា​រឿ​ន និង​លោក​ប្រាក់ សុ​ខុន ធ្វើការ​ស្រា​ជ្រាវ ដើម្បី​ទទួល​បាន​ព័ត៌មាន​លើ​បញ្ហា​នេះ ព្រោះថា​នេះ​ជា​បទ​ពិសោធន៍​មួយ សម្រាប់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ