តំបន់​ដែល​ល្អ​ជាងគេ​សម្រាប់​ខុន​ដូ​ក្នុង​ក្រុង​បាងកក ​ប្រទេស​ថៃ


ប្រទេស​ថៃ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ទី ៤​មេ​សា​កន្លង​មក​បាន​ឲ្យ​ដឹង​ថា អំណាច​ទឹកប្រាក់​ក្នុង​ទីផ្សារ​ខុន​ដូ​ទីក្រុង​បាងកក​ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ​បាន​ធ្លាក់​ចុះ​ព្រោះ​អតិថិជន​នៅ​ព្រួយបារម្ភ​ពី​ស្ថាន​ការ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង​ទៅ​មុខ​ទៀត រួម​ជាមួយនឹង​ការ​រឹត​បន្តឹង​ដំណើរការ​ផ្តល់​ប្រាក់​កម្ចី​ពី​ធនាគារ​។

អតិថិជន​មួយ​ចំនួន​បាន​ពន្យា​ពេល​ក្នុង​ការ​ទិញ​ខុន​ដូ ខណៈ​ដែល​ខ្លះ​ទៀត​មិន​មាន​សមត្ថភាព​ក្នុង​ការ​ទិញ​ព្រោះ​ពួក​គេ​មិន​អាច​ទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារ​។

ប៉ុន្តែ​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​បាន​ចាប់ ផ្តើម​សារ​សង់​ខុន​ដូ​មិន​អាច​បញ្ឈប់​ការ​សាងសង់​ព្រោះតែ​ការ​លក់​មានការ​អន់​ថយ​ទេ​។ បច្ចុប្បន្ន​នេះ​ទីផ្សារ​ទីក្រុង​បាងកក​មាន​ខុន​ដូ​លក់​មិន​ទាន់​ចេញ​ប្រមាណ ២៨,០០០​យូ​នី​ត ដែល​ក្នុង​នោះ​មាន​ប្រមាណ ៨,៣០០​បាន​សម្រេចការ​សាងសង់​រួច​ទៅ​ហើយ​។

ប្រមាណ ៥៧%​នៃ​ខុន​ដូ​ដែល​សម្រេចការ​សាងសង់​និង​លក់​មិន​ទាន់​ចេញ​មាន​តម្លៃ​ទាប​ជាង​៩៤,០០០​ដុល្លារ ខណៈ​ដែល​មាន ៣៣%​ទៀត​មាន​តម្លៃ​រវាង​ពី​៦២,០០០​ដុល្លារ​ទៅ ៩៤,០០០​ដុល្លារ​។

តំបន់​ដែល​នៅ​បណ្តា​យ​ផ្លូវ Skhumvit មាន​ខុន​ដូ​ដែល​សម្រេចការ​សាងសង់​និង​លក់​មិន​ទាន់​ចេញ​ជា​ច្រើន ប៉ុន្តែ​តម្លៃ​នៅ​មាន​កម្រិត​ខ្ពស់​ដដែល ដោយ​មាន​ប្រមាណ ៨៦%​មាន​តម្លៃ​ចាប់ពី​៦២០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការេ​។

តំបន់​តាម​បណ្តា​យ​ខ្សែ​ពណ៌​ខៀវ ឬ​ផ្លូវ Charan Sanitwong និង Phetkasaem ក៏​មាន​ខុន​ដូ​ដែល​សម្រេចការ​សាងសង់​និង​លក់​មិន​ទាន់​ចេញ​ច្រើន​ដែរ​ព្រោះ​ភាគច្រើន​មក​ពី​មាន​តម្លៃ​លក់​ខ្ពស់​ពេក​បើ​ធៀប​នឹង​គម្រោង​ដទៃ​ក្នុង​តំបន់ និង​ព្រោះតែ​ការ​សាងសង់​ផ្លូវ​រថភ្លើង​អាកាស​ដែល​ត្រូវការ​រយៈពេល​យូរ​។ ខុន​ដូ​ភាគច្រើន​ដែល​នៅ​ក្នុង​តំបន់​នេះ​មាន​តម្លៃ​រវាង​ពី ៦២,០០០​ដុល្លារ​ទៅ ៩៤,០០០​ដុល្លារ​ក្នុង​មួយ​យូ​នី​ត​។

តំបន់​តាម​បណ្តោយ​ខ្សែ​ពណ៌​ស្វាយ ឬ​តាម​ផ្លូវ Krungthep-Nonthaburi មាន​ខុន​ដូ​លក់​មិន​ទាន់​ចេញ​ប្រមាណ​៩៩០​យូ​នី​ត ដែល​ភាគច្រើន​ស្ថិត​ក្នុង​គម្រោង​ដែល​ត្រូវ​បាន​ចូល​ក្នុង​ទីផ្សារ​ក្នុង​ឆ្នាំ ២០១៤ និង​២០១៥​។

ទីផ្សារ​ខុន​ដូ​ទាំងមូល​ក្នុងឆ្នាំនេះ​នឹង​មានការ​អន់​ថយ​ជាង​ឆ្នាំ​មុន​ព្រោះ​ក្រុមហ៊ុន​អចលនទ្រព្យ​កំពុង​ព្យា​យាម​​លក់​ខុន​ដូ​ដែល​នៅ​សល់​ចេញ ខណៈ​ដែល​ទីផ្សារ​កំពុង​តែ​សម្រប​ខ្លួន​ទៅ​នឹង​កំណែទម្រង់​ច្បាប់​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ផង​ដែរ​៕

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ